សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្លាំង​មែន​សង្វៀន​ជល់​មាន់រ​បស់​ម្សៀ​ស្រ៊ុន នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ព្រោះ​ខ្លាច​ខ្នងបង្អែក​?!

​ខ្លាំង​មែន​សង្វៀន​ជល់​មាន់រ​បស់​ម្សៀ​ស្រ៊ុន នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ព្រោះ​ខ្លាច​ខ្នងបង្អែក​?!

ត្បូងឃ្មុំ ៖ ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​មែនទែន​ឈ្មោះ ស្រ៊ុន ម្ចាស់​សង្វៀន​ជល់​មាន់ និង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ ព្រោះ គ្មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​រារាំង ឬ​បង្ក្រាប ដូច​ទីតាំង​សង្វៀនមាន់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ឡើយ​បើ​ទោះជា​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ខុស​ច្បាប់​ក៏ដោយ​។​

​កន្លងមក​នេះ​សារព័ត៌មាន និង គេហទំព័រ​ក្នុងស្រុក​ជាច្រើន​បាន​ផ្សព្វផ្សាយ​ចង្អុលបង្ហាញ​ប្រាប់​ទីតាំង​និង​សកម្មភាព​បើក​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន បៀ​រ អាប៉ោង និង​ជា​ពិសេស ជល់​មាន់​និង បទល្មើស​ផ្សេងៗ កំពុង​កើតមាន យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អាណាចក្រ​គ្រប់គ្រង​ដោយ​លោក ជាម ចាន់​សោភ័ណ្ឌ តែ​គ្មាន​ការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ក្រាប​សោះឡើយ គឺ​សម្ងំ​ស្ងៀមឈឹង ធ្វើ​មិនដឹង មិនឮ ចំពោះ​ព័ត៌មាន ផ្សព្វផ្សាយ​អំពី​បន​ល្បែង​នៅ​អន្លង់​ជ្រៃ​នេះ​សោះឡើយ​។​

​ទោះបីជា​ហៅ​កាសែត​ទៅ​ផឹកស៊ី​កាលពី​ថ្ងៃ​៣០​មករា​ក៏​លោក​ជាម​សោ​ភណ្ឌ័​ធើ​មិន​ដឹង​រឿង​ហ្នឹង​ដែរ​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយដឹងថា បន​ល្បែង ស៊ីសង​ខុសច្បាប់ ភ្នាល់​ជល់​មាន់ ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សព្វថ្ងៃ​បាន​នឹង​កំពុង​បើក​ដំណើរការ​លេង​ស៊ីសង​មាន​ចម្ងាយ ប្រហែលជា ១៥០​ម៉ែត្រ​ពី​ផ្លូជា​តិលេខ​៨ ក្បែរ​ភូមិគ្រឹះ សម្តេច​ពញា​ចក្រី ហេង សំរិន ដោយ​មាន​ឈ្មោះ​ស្រ៊ុន​ជា​អ្នក​គ្រប់ គ្រង និង​មាន​មេការ​ធំ​ឈ្មោះ​ណាន ជា​អ្នក​ចេញ​មុខ​កាង​បន​ល្បែង​ដ៏​ធំ​នេះ​ឲ្យ​ថ្នាក់លើ​? ។​

​តាម​ការរាយការណ៍​តាម​ទូរស័ព្ទ​ពី ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​មាន​លេង​អាប៉ោង បៀ​រ និង​ខ្លាំងជាងគេ គឺ​ល្បែង​ជល់​មាន់ ដែល​ក្នង​១​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​មាន​ទាំង​ឧកញ៉ាៗ មន្ត្រីរាជការ​ធំៗ ,​មាន​ទាហាន ប៉ូលិស​ខ្មែរ ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ចូល​ទៅ​លេង​នៅក្នុង​បន​ល្បែង ចាក់​ភ្នាល់​ស៊ីសង ចាញ់ឈ្នះ​រាប់រយ រាប់ ពាន់​ដុល្លារ​អាមេរិក ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំពង​យ៉ាង​អនាធិបតេយ្យ គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នគរបាល​ប៉េអឹម នៅ​ទីនោះ​ឡើយ ។​

​អ្នក ធ្លាប់​ទៅលេង ល្បែង​ជល់​មាន់នៅ​ទីនោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អោយដឹងថា តាម​ដែល​គាត់​ធ្លាប់​ចូល​ទៅ​លេង គឺ​ខាង​ម្ចាស់​សៃវៀន​មាន់នៅ​អន្លង់ ជ្រៃ​ឈ្មោះ ស្រ៊ុន ដែល​គេ​ស្គាល់ និង​ដឹងថា​ជា​សាច់ញាតិ​របស់​លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ គន់ សុភា និង​ឈ្មោះ ណាន ជា​មេការ​បាន​ប្រាប់ថា សូម​កុំ​ព្រួយបារម្ភ​ពី​ការចុះ​ចាប់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​អី ព្រោះ​ទីតាំង​គាត់​បាន​ចំណាយ​លុយ​រត់​ការបង់​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ១​ខែៗ​អស់​រាប់ ម៉ឺន ដុល្លារ កុំ​ព្រួយ​! ។ បើ​ផ្អែក​តាម​សេច ក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង សន្តិសុខ​ក្នុង​ការរស់នៅ​ក្នុង​មូលដ្ឋាន​ព្រោះ​ថា កាលណា​មាន​បន​ល្បែង គឺ ចោរកម្ម កើតឡើង​នៅ​គ្រប់​ទីកន្លែង ពួកគាត់ សូម​សំណួ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មេត្តា​ជួយ​ចាត់​វិធានការ​បំបិទ​ទីតាំង​ល្បែងស៊ីសង​របស់​លោក​ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​ផង ។​

​កាលពី​ថ្ងៃ​ទី​១៧ មករា ២០១៩ ការិយាល័យ​និពន្ធ​យើង ទទួល បាន​ការរាយការណ៍ តាម​ទូរស័ព្ទ​ពី​មន្ត្រីរាជការ​តូចតាច​ម្នាក់​នៅ​សាលាខេត្ត ត្បូងឃ្មុំ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ទាំង ចៅហ្វាយខេត្ត ចៅហ្វាយខេត្ត​រង មេ​ប៉េអឺម មេប៉ូលីស​ខេត្ត ត្បូងឃ្មុំ និង​ម្ចាស់​ទីតាំង​បន​ល្បែងស៊ីសង​ដែល​មានឈ្មោះ ស្រ៊ុន និង​មេការ​ឈ្មោះ​ណា​ង គឺ​ពួកគេ​មិន​ភ្ញាក់ផ្អើល ឬ ព្រួយ បារម្ភ​អ្វី​ទេ ។ ប្រភព​បន្តទៀតថា មន្ត្រី​ថ្នាក់​ឡូ​ស​ក្នុង​ខេត្ត​ជា ច្រើនា​ក់​និយាយ​បែប​ចំអក​អោយ​ក្រុមអ្នកកាសែត និង​គេហ ទំព័រ​នានា​ដែល​ផ្សព្វផ្សាយ​អំពី​ល្បែង​ជល់​មាន់​នៅក្នុង​ទឹកដី ខេត្ត​ត្បូងឃ្មុំ គឺ​ពួក​អ្នកកាសែត​ទាំងនោះ​អត់​ស្គាល់ និង​យល់ដឹង​ស៊ី​ជំរៅ​ថា ទឺកដី​ត្បូងឃ្មុំ អ្នកដឹកនាំ​ភាគច្រើន​ពោរពេញ ទៅ​ដោយ​សែស្រឡាយ សាច់ញាតិ សម្តេច និង សាច់ញាតិ​មន្ត្រី ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ទេ​មើលទៅ​?​។​

​ជាក់ស្តែង​ទីតាំង​បន​ល្បែងស៊ីសង ជល់​មាន់​នោះ​ទៀតសោត​ក៏​ស្ថិត​ក្នុង​ដី​របស់​កុង្សីយ៍​ក្រសួង​សង្គមកិច្ច ជាប់​ខ្សែស្រឡាយ​សម្តេច​ពញា​ចក្រី​ថែម​ទៀត ដូច្មេះ​ត្រឹមថ្នាក់​ចៅហ្វាយខេត្ត ម៉េច​ហ៊ាន​បង្ក្រាប​ចេះ​តែ​លំៗ យករួចខ្លួន​ម៉ា​គ្រាៗ​ទៅ​កុំ​ខ្វល់​រឿង​កាសែត​ផ្សាយ​ច្រើនពេក​។ ប្រហែល​ជាចឹង​ហើយ​បាន​ជាមិនឃើញ លោកនាយ​ឧត្តមសេនិយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​សម្តេច​ក្រឡាហោម ស ខេង ដាក់ចេញ​វិធានការ​ក្តៅ​ដើម្បី​ចាត់ការ​ទៅ​លើ​បន​ល្បែងស៊ីសង ជល់​មាន់​ដ៏​កក្រើក​នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ពិតជា​មិន​ធម្មតា​មែន លោក​ស្រ៊ុន បើក​សង្វៀនមាន់​ជល់បាន​ខ្លាំង​ជាង​សង្វៀនមាន់​របស់លោក ហ៊ុន ជា ក្មួយ​សម្តេច​តេជោ​នៅ​អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្ត​កណ្តាល​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​កណ្តាល ចេញ មុខ​បង្ក្រាប​ឈូស​បំផ្លាញចោល​ទីតាំង កាត់ទោស​មាន់​ជល់ ដោយ​កាត់​ក្បាល ហើយ​សម្តេច​តេជោ​បញ្ជា​អោយ​តាម​ចាប់ លោក ហ៊ុន ជា​និង​កូនប្រសារ​លោក​ហ៊ុន​សាន ដាក់គុក​ទៀត ។ តើ​លោក​នាយ​ឧត្តម សេនិយ៍ នេ​ត សាវឿន និង​សម្តេច​ក្រឡាហោម ស ខេង លោក​ទាំង​ពីរ​សម្ងំស្ងៀម ឬ រង់ចាំ​បញ្ជា​ពី​សម្តេច​តេជោ ហ៊ុន សែន ដាក់​ចេញ​ទើប​ចាត់ការ​? ៕

Filed in: ព័ត៌មានជាតិ