ភ្នំពេញ ៖ រូបមានតម្លៃមួយប៉ុស្តិ! ប៉េអឹមខណ្ឌឫស្សីកែវមានគ្នាប្រមាណ៥នាក់ប្រដាប់អាវុធបាន គំរាម ចាប់ អ្នកកាសែត យកទៅទីបញ្ជាការដ្ឋាន ខណ្ឌ ប្រសិនបើ អ្នកកាសែត នោះមិនព្រម លុបរូបថត ចេញពីម៉ាស៊ីន បន្ទាប់ ពី អ្នកកាសែ តចុះទៅថត ទិដ្ឋាភាព ពីសកម្មភាព នៃ ការ ចាប់ជនសង្ស័យគ្រឿងញៀន២នាក់ តាមទីសាធារណ:កាលពី វេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០១៩នៅចំណុចមុខប៉ុស្តិ៍ នគរបាល ឬស្សីកែវ ចំណុច ការ៉ាសសាំង សាវីមិច មួយ កន្លែង នៅជាប់ ផ្លូវជាតិលេខ ៥ ។
រឿងគួរហួសចិត្តគឺ មន្ត្រីកងរាជអាវុធហត្តម្នាក់ បានដើរ មក សំឡុត គំរាម អោយអ្នកកាសែត លប់រូប ចោលនិងគំរាមចាប់យកទៅទីបញ្ជាការទៀតផង បើសិនរឹងទទឹងមិនព្រមលុបក្រោមលេសថាជាជនសង្ស័យ?។
ជាក់ស្តែងបន្ទាប់ពីចាប់ខ្លួនបញ្ជូនទៅសួរក៏អោយត្រឡប់ទៅវិញដោយអះអាងថាចាប់ច្រឡំ។ករណីនេះបង្ហាញនូវចំណនុច២:
ទីមួយគម្រាមកំហែងសេរីភាពសារពត៍មាន។ព្រោះការថតរូបនៅតាមទីសាធារណ:តើកាសែតមានសិទ្ធថតហើយ។
ទីពីរ បើគ្រាន់តែជាជនសង្ស័យម៉េចចាប់ប្រជាពលរដ្ឋតាមទីសាធារណ:ចឹង? ការចាប់ចឹងបើគ្មានតាមប្រផាប់ប្រភីងទេគឺត្រូវតែមានដិការតុលាការមិនមែនចេះតែប្រើអំណាចចាប់ចឹងទេ។ ឬមួយចង់ប្រើអំណាចផ្តាច់ការចាប់អាណាក៏បាន?។សង្ឃឹមថានឹងមានការត្រួតពិនិត្យកូនចៅឡើងវិញលោកឧត្តមសេនីយ៍រត្ន័ស្រៀងមេប៉អឹមរាជធានី៕