សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ខ្មែរ​ពឹង​វៀតណាម​ឲ្យជួយ​ទិញស្រូវ​ខ្មែរ​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ខ្មែរ​ពឹង​វៀតណាម​ឲ្យជួយ​ទិញស្រូវ​ខ្មែរ​

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចេញមុខ​ជួយ​យ​កសិករ​ខ្មែរ​តាមរយៈ​ស្វះស្វែង​រក​ប្រទេស​វៀតណាម​ជួយ​ទិញ​ស្រូវ​ពី​ស្រុក​ខ្មែរ​។​រដ្ឋមន្ត្រី​កសិកម្ម​ខ្មែរ​និង​លោក​វូ​គ្វាង​មិញ​( Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួន​ប​ប្រជុំ​ពិភាក្សា​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​ស្ថានភាព​ការប្រមូល​ទិញស្រូវ​ពី​កសិករ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​។

​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពិភាក្សា​នេះ​រួមមាន​៖ ទី​១-​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ជា​រួម​លើ​ស្ថានភាព​តម្លៃ​ស្រូវ​ក្នុងពេល​បច្ចុប្បន្ន និង​ទី​២-​រួមគ្នា​ដោះស្រាយ និង​ដាក់​ចេញ​នូវ​យន្តការ នៃ​ការប្រមូល​ទិញស្រូវ​-​អង្ករ​ពី​កម្ពុជា​ឲ្យបាន​សមស្រប ទៅ​នឹង​តម្លៃ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​។​

​ជា​លទ្ធផល​គឺ​៖
​ទី​១៖ ភាគី​វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ពាណិជ្ជករ​វៀតណាម បន្ទាប់មក​នឹង​ធ្វើ​របាយការណ៍​លម្អិត​ជូន​នាយករដ្ឋមន្ត្រី​វៀតណាម​ដើម្បី​ជំរុញ​ឱ្យ​ពាណិជ្ជក​រវៀត ណា​ម​ជួយប្រមូល​ទិញស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​។​
​ទី​២៖ ធនាគារ AGRI BANK វៀតណាម​នឹង​ពិនិត្យ​លទ្ធភាព និង​ធ្វើ​ការសម្រួល​បែប​បទ​ផ្សេងៗ ដើម្បី​ផ្តល់​កម្ចី​ឥណទាន​ដល់​ពាណិជ្ជករ​វៀតណាម សម្រាប់​ជា​ទុន​ប្រមូល​ទិញស្រូវ ក្នុង​រដូវ​ប្រមូល​ផល​នេះ ព្រមទាំង​គាំទ្រ​ដល់​ការ​ផ្តល់​ឥណទាន​ដល់​ពាណិជ្ជករ​កម្ពុជា ដែល​ខ្វះ​ទុន​ក្នុង​ការប្រមូលទិញ​កសិផល​។
​ទី​៣៖ ភាគី​ទាំងពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ការអនុវត្ត​ផលិតកម្ម​កសិកម្ម តាម​កិច្ចសន្យា​ឱ្យបាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាព​ជា​ដៃគូ​រវាង​អ្នក​ផលិត និង​អ្នកទិញ​។​
​ទី​៤៖ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា នឹង​សហការ​គ្នា​ដោះ ស្រាយ​បញ្ហា​ប្រឈម ដែល​មាន​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។
​ទី​៥៖ ទូរទស្សន៍​វៀតណាម នឹង​ចុះ​ទៅ​កន្លែង​ប្រមូល​ផល​ធ្វើ​ការផ្សព្វផ្សាយ​ពី​វិធានការ នៃ​ប្រជុំ​នេះ​ជូន​ដល់​ពាណិជ្ជករ​វៀតណាម​ឱ្យជួយ​ទិញស្រូវ​ក្នុងតម្លៃ សមរម្យ​។​
​ទី​៦៖ ភាគី​វៀតណាម​បាន​បញ្ជាក់​ជូន​ថា នឹង​ជំរុញ​ឱ្យ​មាន​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​ផលិតផល​ថ្នាំជក់ និង​ស្រូវ​-​អង្ករ​ដោយ​អត្រាពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ សូមបញ្ជាក់​ថា​ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ដាក់​ពន្ធ​រយៈ​ពេល​បី​ឆ្នាំ​សម្រាប់​ការនាំ​ស្រូវ​អង្ក​ពី​ស្រុក​ខ្មែរ​និង​ប្រទេស​ភូមា​ចូល​!​។​

​ដើម្បី​ទប់ទល់​ការ​ដាក់​ពន្ធ​ដែល​ធ្វើឲ្យ​តម្លៃ​អង្ករ​ខ្មែរឡើង​ថ្លៃដើម​នេះ​ដែ​ររាជរដ្ឋាភិបាល​បាន​ទៅ​សុំ​ឲ្យ​ចិន​ជួយ​ទិញ​អង្ករ​ខ្មែរ​បាន​៤០​ម៉ឺន​តោន​ដែរ​ក្នុង​ឆ្នាំ​២០១៩​។​សូមបញ្ជាក​ថា​សម្តេច​ហ៊ុន​សែន​បាន​ដាក់ចេញ​ផែនការ​នាំ​ស្រូវ​អង្ក​ខ្មែរ​ឲ្យបាន​១​លាន​តោន​១​ឆ្នាំ​តែ​បើ​មាន​បញ្ហា​ចឺង​ផែនការ​ហ្នឹង​ដឹងថា​ទៅ​មិន​រួច​ឡើយ​។​ជាកស្តែង​កាសិករ​នៅ​ស្រុក​ពាមជ​រខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​អំពី​វត្តមាន​ឈ្មួញ​វៀតណាម​ចូល​ទី​ស្រូវ​ដល់​ជើង​ជណ្តើរ​របស់​គាត់​តែ​ទិញ​មិន​ថ្លៃ​ទេ​!៕

Filed in: ព័ត៌មានជាតិ