សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាំ​មើល​ថា​តើ​នាយ​ឧត្តមសេនីយ៍​សៅ​សុខារ​ក​ឃើញ​មន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ជាប់​ចំណង​អត់​?

ចាំ​មើល​ថា​តើ​នាយ​ឧត្តមសេនីយ៍​សៅ​សុខារ​ក​ឃើញ​មន្ត្រី​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ជាប់​ចំណង​អត់​?

ខេត្ត​ព្រះសីហនុ​៖ ក្រុម​អ្នកឃ្លាំមើល​នៃ​អង្គការ​មិន​មែ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​មើល​ថា​តើ លោក​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​អាច​រកឃើញ​និង​ផ្តន្ទាទោស​មន្ត្រិ​ប៉េអឹម​ដែល​ប្រើ​ហឹង្សា​លើ​ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី​ទាំង​ដៃ​ជាប់​ចំណង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​វត្ត​អូរត្រេះ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់​អត់​?​។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ មាន​បណ្តាញ​សង្គម​មួយចំនួន បាន​បង្ហោះ​វីដេអូ​ឃ្លីប ដែល​បង្ហាញឲ្យឃើញ​សកម្មភា​ព របស់​មន្ត្រី​កងរាជអាវុធហត្ថ ឬ​ប៉េអឹម​ខេត្ត​ព្រះសីហនុ​ស៊ីឈ្នួល​ម្ចាស់​ដី​ឈ្នះក្តី​បាន ចាប់​ប្រជាពលរដ្ឋ​ចង​ស្លាបសេក រួច​យក​ជើង​ជាន់​ធាក់​ពីលើ​ឲ្យ​ដេ​កពោប​ក្រាប​ដល់​ដី​យ៉ាង​ហឹង្សា​នោះ ត្រូវបាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ក្រុម​អ្នកសារព័ត៌មាន បាន​យក​ទៅ​បង្ហោះ ឬ​យក​ទៅ​ចុះផ្សាយ​នៅ​តាម​គេហទំព័រ​មួយចំនួន​។​

​រូប​វីដេអូ​ឃ្លីប​នោះ បន្ទាប់ពី​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន បាន​ធ្វើឲ្យ​មាន​មតិ​រិះគន់​យ៉ាងខ្លាំង ពី​សាធារណជន​ទូទៅ និង​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយចំនួន​…​។​

​សកម្មភាព​ចុះ​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើនជាង ៣០០​នាក់ ក្រោម​ការដឹកនាំ​បញ្ជា ដោយ លោក សៀង សុខ ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​សាលដីកា ចូល​ជា​ស្ថាពរ​លេខ ៣៤៨ “​ឈ​” ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។​ឯ​ប្រជាពលរដ្ឋ​តវ៉ា​មាន​ប្រមាណ​២០០​នាក់​ប៉ុន​ណោះ​គ្មានកាំភ្លើង​អី​ទេ​មានតែ​ដំបង​ដប​សាំង​តែប៉ុណ្ណោះ​។​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ បានឲ្យដឹងថា ក្នុង​អំឡុង​ពេល​កម្លាំង​សមត្ថកិច្ច​បាន​ប៉ះទង្គិច​គ្នា ជាមួយ​ប្រជាពលរដ្ឋ​នោះ គឺ​បាន​បណ្តាលឲ្យ​របួស​សមត្ថកិច្ច​មួយចំនួន​ផង ទើប​សមត្ថកិច្ច​ផ្ទុះអាវុធ​បាញ់​ឡើង​លើ​ប្រមាណ​២០​គ្រាប់ បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋរ​ត់​បុក​គ្នា​របួស និង​ឃើញ​បុរស់​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​។​

​ភ្លាមៗ​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បាន​បំបែកហ្វូង​ប្រមូលផ្តុំ​គ្នា​តវ៉ា​រួចហើយ ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​៧​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ខ្នោះដៃ និង​ចងស្លាបសេក នៅត្រង់ចំណុច​ទីតាំង​កន្លែង​កើតហេតុ​។ ក្នុង​នោះ​ឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវ​គ្រាប់កាំភ្លើង​បាន​ដេក​ដួល​នៅ​លើ​ដី​ទាំង​ដៃ​ទាំ​ពីរ ជាប់​ចំណង ហើយ​បាន​ដង្ហោយ​រក​គ្រូពេទ្យ​ឲ្យមក​ជួយសង្គ្រោះ​ក្នុងសំឡេង​ខ្សាវៗ​តែ​សមត្តកិច្ច​ធើ​មិនដឹង​។ ក្រោយមក​ទើប​ឃើញ​មាន​រថយន្ត​សង្គ្រោះ របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​មក​ដឹកយក​អ្នក​របួស​ចំនួន​ពីរ​នាក់ ទៅ​ព្យាបាល ឬ​សង្គ្រោះ​។​

​ដោយឡែក ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ជន​បង្ក ផ្សេងទៀត ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ចំនួន​៤​នាក់ ដោយ​បាន​នាំយក​ទៅ​សាកសួរ និង​ធ្វើ​ការអប់រំ ណែនាំ រួច​ក៏​បាន​ដោះ​លែងឲ្យ​ទៅ​លំនៅដ្ឋាន​រៀងៗ​វិញ​ដោយ​មាន​លក្ខ័ខណ្ឌ័​។ ចំពោះ​ពលរដ្ឋ​ម្នាក់ ដែល​រង​របួសស្រាល ក៏​បាន​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​បាន​វិល​ទៅ​ផ្ទះ​វិញ​ដោយ​ខ្លួនឯង​។ រីឯ​អ្នក​រងរបួស​ធ្ងន់​ឈ្មោះ ពៅ សា​រ័ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​បាន​រថយន្ត​ពេទ្យ​នាំយក​ទៅ​សង្គ្រោះ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ឬ​មន្ទីរពេទ្យ​ព្រះកុសមៈ ដោយ​ក្រុម​គ្រូពេទ្យ​បាន​វះ​យក​ក្បាល​គ្រាប់ ដែល​បៀម​ចេញពី​ក្នុង​ខ្លួន​រួច​ហើយ​មាន​ចៅហ្វាយខេត្ត​ព្រះសីហនុ​លោក​យន្ត​ម៊ី​ន​ទៅ​សួ​សុខទុក្ខ​ដែរ​។​

​សូមបញ្ជាក់​ថា​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ដែល​ចុះហត្ថលេខា​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា​នោះ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​មាន​សមាសភាព​ចំនួន​០៦​រូប ក្នុងនោះ​មាន​ប្រធាន​មួយ​រូប និង​សមាជិក​ចំនួន​០៥​រូប​។ គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដឹកនាំ​ដោយ​លោក សៅ ចន្ទគ្រឹ​ស្នា នាយ​ការិយាល័យ​អធិការកិច្ច​ស្តីទី ដឹកនាំ​ចុះ​ធ្វើ​អធិការកិច្ច​បាតុភាព​ដែល​បាន​កើតឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​តែ​គេ​មិន​សង្ឃឹម​បានការ​អី​ទេ​។​

​សូមបញ្ជាក់​ថា​អំ​ពោះ​ហឹង្សា​ដែល​ប៉េអឹម​ខេត្តព្រះសីហនុ​បង្ក​ឡើង​ដើម្បី​យក​ដី​ឲ្យ​អ្នកមាន​អំណាច​គឺ​ចំពេល​ដែល​គណៈកម្មាធិកា​រ​សិទ្ធមនុស្ស​កម្ពុជា​ដឹកនាំ​ដោយ​លោក​កែវ​រ៉េមី​ដឹ​ទៅ​ឆ្លើយបំភ្លឺ​អំពី​បញ្ហា​សិទ្ធមនុស្ស​នៅ​ប្រទេ​សស្វិស​៕

 

Filed in: ព័ត៌មានជាតិ