សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​រស់នៅ​អម​ដងផ្លូវ​ជាតិ​លេខ​៥២​ក្នុង​ឃុំ​ឆ្នុកទ្រូ​អត់​ដី​នៅ ត្រូវ​លោក​សាំង​គឹម​ស៊ន​ចេញ​លិខិត​អោយ​រុះរើ​ផ្ទះ​

​ប្រជាពលរដ្ឋ​រស់នៅ​អម​ដងផ្លូវ​ជាតិ​លេខ​៥២​ក្នុង​ឃុំ​ឆ្នុកទ្រូ​អត់​ដី​នៅ ត្រូវ​លោក​សាំង​គឹម​ស៊ន​ចេញ​លិខិត​អោយ​រុះរើ​ផ្ទះ​

ខេត្ត​កំពង់ឆ្នាំង ៖ ចាប់ពី​ថ្ងៃ ដែល លោក​សាំង​គឹម​ស៊ន​មេឃុំ​ឆ្នុកទ្រូ មក​កាន់ដំណែង ជា មេឃុំ​ឆ្នុកទ្រូ មហាជន រិៈគ​ន់ថា​ពលរដ្ឋអ​ត់​ដី​រស់នៅ​គាត់​អត់​ខ្វល់​!​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួនធំ នៅ​រង​ចាំមើល ការសន្យា របស់​លោក​ឃួន​សៅ​រុំ​អភិបាលស្រុក​បរិបូរណ៌ ដែល​តែងតែ​សន្យា តាំងពី​ថ្ងៃ​ដែល មក កាន់ដំណែង ជា​អភិបាលស្រុក​ដំបូង ថា​នឹង​ដោះស្រាយ​រាល់​បញ្ហា​របស់​ពលរដ្ឋ​តែងតែ​ជួប​រឿង​អយុត្តិធម៌ ។

​លោក ឃួន​សៅ​រុំ សន្យាថា​៖ សូមអោយ​បងប្អូន​សារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ទាំងអស់ មក​ចូលរួម​ក្នុង ដែល​គាត់​មក​កាន់ដំណែង​ជា​អភិបាលស្រុក​នេះ សូម​ធ្វើ​ជា​សាក្សី ហើយ​បើ​លោក​ធ្វើ​មិនបាន សូម​ជួយ​តិច​ទាន កែលំអរ​លោក​ផង​។​តែ​មកដល់​ថ្ងៃនេះ​ទៅហើយ គឺ នៅ​មិនទាន់​ឃើញ​មាន អ្វី​ដូច​ដែរ​លោក​បាន​សន្យា​នោះទេ ជាពិសេស គឺ​ដី​រស់នៅ ជាប់​ដង ផ្លូវជាតិ​លេខ​៥២ ក្នុង​ឃុំ​ឆ្នុក​ទ្រូ .​ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង​ប្រជាពលរដ្ឋ​មាន​សៀវភៅ​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ជាច្រើន​ឆ្នាំ​ត្រូវ​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​ចេញ​លិខិត​ដេញ​អោយ​រុះរើ​ទុក​ដី​ទំនេរ​យក​បង្គោលគ្រាក់​ព័ទ្ធ​យក​ដី​ទុក​សំរាប់​បក្សពួក​ទៅវិញ​។​

​មតិ​ប្រជាពលរដ្ឋ​តាម​តុ​កាហ្វេ​ក្នុងស្រុក​បរិបូរណ៌ មួយចំនួន​និយាយ ដោយ​ការ​សើចចំអក ថា ពីមុន មន្ត្រី​របស់​គណបក្ស​ប្រជាជន កម្ពុជា តែងតែ ចោត បក្ស​សង្គ្រោះ​ជាតិ​ថា ជា​បក្ស​សន្យា​ខ្យល់ ឥឡូវ​គេ សង្ស័យ លោក​មេឃុំ​ឆ្នុកទ្រូ​លោក​សាំង​គឹម​ស៊ន សន្យា​ខ្យល់​ទៅវិញ​ទេ​តើ​!​។ ចឹង​ហើយ​សូម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរិបូរណ៌ ក៏​ដូច​ជា​មន្ត្រី​គណបក្ស​ក្នុង​ខេត្ត ជួយ​ពិនិត្យ មន្ត្រី​គណបក្ស​ថ្នាក់ក្រោម​ផង កុំ​ឱ្យ​ដើរ​តែ​សន្យា ខ្យល់ ធ្វើអោយ​ខូច​ឈ្មោះ របស់ គណៈបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច តេ​ជោ ហ៊ុន សែន ជា​ប្រធាន ព្រោះ​លោក មិនចេះ​សន្យា​ខ្យល់​ទេ បើ​និយាយ​គឺ​សម្ដេច​ធ្វើ​ពិតប្រាកដ ។​

​សូម​បញ្ជាក់​ផង​ដែល​ថា ការសន្យា​របស់​លោក សាំង​គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ នេះ បានធ្វើអោយ លោក​មេភូមិ មួយចំនួន បាន​ឈឺក្បាល និង​គេច​មុខ ពី​ប្រជាពលរដ្ឋ មួយចំនួន ដែល​បាន​ទៅ​សួរនាំ លោក អំពី​បញ្ហា ដី រស់នៅ ដែល សន្យា ចែក​ជូន​អ្នក អត់​ដី​នៅ ពិតប្រាកដ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​និយាយថា គាត់​ចាស់​ជិត​ស្លាប់​ហើយ តែ​គាត់​មាន​ចៅ​តូចៗ និង​កូន​តូចៗ​បើ​មុន​និង​ស្លាប់ បាន​លោក ឃួន​សៅ​រុំ​អភិបាលស្រុក​បរិបូរណ៌ ចែក​ដី​ពិតមែន គាត់​ស្លាប់ទៅ​បិទ​ភ្នែក​ជិត​ហើយ ព្រោះ ចៅៗ​មាន​ដី​នៅ ហើយ​មុន​និង​ស្លាប់​ក៏​មាន​ឈ្មោះ ថា​ដី​ផ្ទាល់ខ្លួន ផង​ដែល ។​

Filed in: ព័ត៌មានជាតិ