សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​សាងសង់​នៅ ខែ​កុម្ភៈ​នេះ​ហើយ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១៩០០​លាន​ដុល្លារ​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​សាងសង់​នៅ ខែ​កុម្ភៈ​នេះ​ហើយ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១៩០០​លាន​ដុល្លារ​

(​ភ្នំពេញ​)៖ គម្រោង​នៃ​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា នា​អំឡុង​ខែ​កុម្ភៈ ឬ នៅ​ដើម​មីនា ឆ្នាំ ២០១៩​នេះហើយ ហើយ​គ្រឿងចក្រ ដែល​មាន​តម្លៃ​ប្រមាណ​ជាង ១០០​លាន​ដុល្លារ នឹង​ត្រូវ​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា នៅ​បំណាច់​ខែ​មករា​នេះ​ហើយ ។

​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​សាធារណការ និង ដឹកជញ្ជូន​ឆ្នាំ ២០១៨ និង ទិសដៅ​ការងារ​ឆ្នាំ​២០១៩ កាលពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែ​កុម្ភៈ ឬ​ដើមខែ​មីនា ខាងមុខនេះ​។ ហើយ​គ្រឿងចក្រ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ១០០​លាន​ដុល្លារ នឹង​ត្រូវ​បញ្ជូន​មកដល់​កម្ពុជា នៅ​ដំណាច់​ខែ​មករា​នេះ ។ អ្នកបច្ចេកទេស​-​វិស្វកម្ម​ចិន​ប្រហែល​២០០​នាក់ បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ល្បឿន​លឿន​នេះ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា ១៩០០​លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ក្រោមរូបភាព​វិនិយោគ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT)​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ត្រូវ ឆ្លងកាត់ រាជធានី ខេត្ត​ចំនួន​៤ គឺមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពី និង ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦​ស្រុក ១​ខណ្ឌ ២​ក្រុង ៣១​ឃុំ​/​សង្កាត់ និង ១១០​ភូមិ​។​

​ផ្លូវ​ល្បៀន​លឿន​នេះ ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ (​គិត​រួម​ទាំង​ស្ពាន និង​លូ​ទាំងអស់​) ហើយ​មាន​ទទឹង​សរុប ២៤,៥​ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥​ម៉ែត្រ​) សងខាង ជាយ​ផ្លូវ​កៅស៊ូ​២ (២x២,៥​ម៉ែត្រ​) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣​ម៉ែត្រ ព្រមទាំង​មាន​ស្ពាន ៨៩​កន្លែង​។ នៅលើ​ផ្លូវ​ល្បឿន​លឿន​នេះ មាន​កន្លែង​ឈប់សម្រាក​ចំនួន​៤​កន្លែង និង ស្ថានីយប្រេងឥន្ធនៈ ៣​កន្លែង ហើយក៏​មានរ​បង​អម​សងខាង​ផ្លូវ​នោះ​ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ