សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បាញ់​មួយ​ទៀត​ហើយ​មណ្ឌលគិរី​ឧទ្យានុ​រ​ក្ស័​ម្នាក់​ធ្លាយ​គូថ​

បាញ់​មួយ​ទៀត​ហើយ​មណ្ឌលគិរី​ឧទ្យានុ​រ​ក្ស័​ម្នាក់​ធ្លាយ​គូថ​

ខេត្ត​មណ្ឌលគិរី ៖​ពួក​ឧក្រឹដ្ឋជន​បំផ្លាញ​ព្រៃឈើ​និង​សត្វព្រៃ​កាន់តែ​ឡើងចាង​ហើយ​នៅ​មណ្ឌលគិរី​ក្រោយពី​ឧទ្យាន​នុរ​ក្ស័​ម្នាក​រងរបួស​ដោយ​ពួក​វា​បាញ់​។​ករណីយ៍​នេះ​បាន​កើតឡើង​កាលពីព្រឹ​ក​ព្រលឹម​ថ្ងៃ​ទី​២៩ មករា ២០១៩ ស្ថិតនៅ​តំបន់​ការពារ​សត្វព្រៃ​ស្រែ​ពក ចំនុច​ត្រពាំង​កកោះ ស្ថិតក្នុង​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ឲ្យដឹងថា​មុន​កើតហេតុ ក្រុមមន្ត្រី​ឧទ្យា​នុរ​ក្សប្រ​ចាំ​នៅ​តំបន់​ខាងលើ​ប្រដាប់​កាំភ្លើង​អាកា​២​ដើម បាន​នាំគ្នា​ជិះ​ម៉ូតូ ចុះ​ល្បាត​តាម​គោលដៅ​ប្រចាំការ ស្រាប់តែ​ជូ​ប​ប្រទះ​ជាមួយ​ក្រុម​មនុស្ស​មាន​គ្នា​៥​ទៅ​៦​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រមាញ់​សត្វ ក៏​ផ្ទុះ​អាវុធ​ទៅវិញទៅមក​ដាក់​គ្នា​តែ​ម្តង​ទៅ ។​នៅពេល​កំពុង​ផ្ទះ​អាវុធ គ្រាប់កាំភ្លើង​បាន​ហោះ​ត្រូវ​មន្ត្រី​បរិស្ថាន​ម្នាក់ ម្នាក់​ឈ្មោះ ចេង ច​ន្ធី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ បាន​រងរបួស​ធ្ងន់​ត្រង់​ភ្លៅ ហើយ​ក្រុម​មន្ត្រី​ឧទ្យានរ​ក្ស​បាន​ដកថយ​ទៅ​ជំរំ វិញ​។​

​រហូតមក​ទល់​នឹង​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៩ មករា ដដែល​នេះ គេ​នៅ​មិន​ទាន់​ស្គាល់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ ក្នុង​អំពើ​បាញ់ប្រហារ​ខាងលើ​នៅឡើយ​។

​សូម​បញ្ជាក់​ដែរ​ថា​កាលពីដើមឆ្នាំ​២០១៨​កន្លងមក​នេះ​ក្រុម​សមត្តកិច្ច​ការពារ​ព្រៃឈើ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី និង​បុគ្គលិក​អង្ក​ការ​WCS​ចំនួន​៣​នាក់​ត្រូវបាន​មន្ត្រីនគរបាល​ក្បត់ជាតិ​ដែលជា​មេ​ប៉ុស្តិ​នគរបាល​អូ​លែរ​បាញ់សម្លាប់​ដោយ​សារ​ទៅ​ចាប់​ពួក​យួន​លួច​ចូល​មក​កាប់​ឈើ​!​។​

​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ​ឈ្មោះ ផល ពេញ ដែលជា​ជនដៃដល់​បាញ់​សម្លាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​បញ្ជូន​មក​ភ្នំពេញ​។​តែ​ទោះជា​យ៉ាងណា មកដល​ពេល​នេះ​សំណុំរឿង​បាញ់ប្រហារ​នេះ​មិនទាន់​ត្រូវាបាន​កាត់​ទោសរក​យុ​ត្តិ​ធ​មិ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​យ៉ាង​ណា​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ