សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អញ្ចើញ​ជា​គណ​អធិតបតីភាព​ប្រកាស តែងតាំង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ​

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អញ្ចើញ​ជា​គណ​អធិតបតីភាព​ប្រកាស តែងតាំង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ​

ខេត្ត​ក្រចេះ ៖ លោក ទ្រី សុភក្ត្រ័ អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ត្រូវបាន​ប្រកាស​ឲ្យចូល​កាន់ មុខតំណែង ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ ជំនួស​លោក គុយ ហ៊ួត ដែល​ត្រូវបាន​ប្ដូរ​ទៅ​បំពេញ​ការងារ​ថ្មី នៅ​រាជធានី​ភ្នំពេញ​។​

​ពិធី​ប្រកាស​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មាន​ការចូលរួម​ពី​ឯកឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​វត្តមាន​ចូលរួម​ពី​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩​។​

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​ថ្លែងថា វិស័យ​កសិកម្ម ពី​១​ឆ្នាំទៅ​១​ឆ្នាំ ផ្ទៃដី​បង្កបង្កើន​ផល ដែល​បាន​ពង្រីក​និង​បរិមាណ​ស្រូវ​ដែល​ទទួលបាន​មាន​កំណើន​គួរឲ្យកត់សម្គាល់ ទោះ​បី​ឆ្នាំ​២០១៨​កន្លងទៅ​នេះ​ខេត្ត​ក្រចេះ ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ទឹកភ្លៀង​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ស្រូវវស្សា​ប្រមាណ​ជា ៣,៩៨១​ហិកតា និង​ខូចខាត​ប្រមាណ ៣,២០១​ហិកតា ប៉ុន្តែ​ត្រូវ​ស្ដារឡើងវិញ ១,៩២២​ហិកតា បន្ទាប់​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្រូវពូជ​ពី​រាជរដ្ឋាភិបាល​ចំនួន ៣​រយ​តោន​។ ទន្ទឹ​ននឹង​នោះ ខេត្ត​ក្រចេះ មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤៩​ក្រុមហ៊ុន លើ​ដំណាំ កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ម៉ៃ​សាក់ និង​ចេក ជាដើម​។

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម វេង សាខុន ក៏​បាន​ណែនាំ​ឲ្យ​លោក ទ្រី សុភក្ត្រ័ ជា​ប្រធាន​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ ដែល​ទើបនឹង​ចូលកាន់​តំណែង ឲ្យមាន​ការ ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ពាក់ព័ន្ធ​លើ​ការងារ​វិស័យ​កសិកម្ម​នេះ ពោល​គឺ​ត្រូវ​ខិតខំ ជួយ​ប្រជាពលរដ្ឋ​លើ​ការដាំដុះ និង​ត្រូវ​ខិតខំ​គិតគូរ​រក​ទីផ្សារ​ឲ្យ​ពួកគាត់​ផង​ដែរ​។
​ដោយឡែក​ការងារ​គ្រប់គ្រង នៅក្នុង​អង្គភាព ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​លោក ប្រធាន​មន្ទីរ​កសិកម្ម ដែល​ទើបតែ​ចូលកាន់​មុខ​តំណែង​នេះ ធ្វើ​កិច្ច​ការ​សហការ​គ្នា សាមគ្គី​គ្នា ឲ្យបាន​ល្អ​ប្រសើរ និង​ត្រូវ​ចេះ​មើល​ទៅលើ ឥរិយាបថ​ការងារ​របស់​មន្ត្រី​របស់ខ្លួន ម្យ៉ាងទៀត​បើសិនជា​មន្ត្រី​របស់​ខ្លួន គាត់​ធ្វើ​កិច្ចការ​បាន​ល្អ ប្រធាន​មន្ទីរ ត្រូវ​ជួយ​ជ្រោមជ្រែង​គាត់ បណ្ដុះបណ្ដាល​គាត់ លើកទឹកចិត្ត​គាត់ ជំរុញ​គាត់​ឲ្យក្លាយ​ទៅ ជា​អ្នកដឹកនាំ​បន្តវេន​នោះ ទើប​ជា​ការប្រសើរ​៕

Filed in: ព័ត៌មានជាតិ