សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្ចាស់​បទ​បឹង​ហ្គា​វ៉ាន់សូ​ឡូ​អ្នក​ស្រីឈុន​វណ្ណា​ទទួលមរណៈភាព​ហើយ​!

ម្ចាស់​បទ​បឹង​ហ្គា​វ៉ាន់សូ​ឡូ​អ្នក​ស្រីឈុន​វណ្ណា​ទទួលមរណៈភាព​ហើយ​!

​អាមេរិក​៖ លោកស្រី ឈុន វណ្ណា តារាចម្រៀង​ជើងចាស់​តាំងពី​ទស្សវត្សរ៍ ទី​៦០​ដែលជា ម្ចាស់​បទ «​បឹង​ហ្គា​វ៉ាន់​សូឡូ ឬ ទន្លេ​សូ​ឡូ​» ដ៏​ល្បី​រន្ទឺ​នា​សម័យ​សង្គមរាស្ត្រនិយម បាន​លាចាក​លោក​នេះហើយ នៅវេលា​ម៉ោង​៦ ល្ងាច ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៨០​ឆ្នាំ ។​

​ទស្សនិកជន ដែល​និយម​ស្តាប់​ចម្រៀង​ពី​សង្គម​ចាស់ ខណៈ​អតីត​តារាចម្រៀង​ជើងចាស់ តាំងពី​ទស្សវត្សរ៍ ៦០ គឺ​លោកស្រី ឈុន វណ្ណា ដែល​ជា​ម្ចាស់​បទ «​បឹង​ហ្គា​វ៉ាន់​សូឡូ​» និង​បទ «​អូន​ស្រលាញ់​តែ​បង​ម្នាក់​» បាន​ទទួលមរណភាព ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៨០​ឆ្នាំ នៅ​ទីក្រុង​ស្តុក​តុ​ន រ​ដ្ខកា​លី​ហ្វ័​រញ៉ា សហរដ្ឋអាមេរិក​។​សព​ត្រូវបាន​បូជា​កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​ស្តុក​តុ​ន​សហរដ្ឋអាមេរិក ។​

​ដំណឹង​ដ៏​ក្តុកក្តួល​នេះ បានធ្វើឱ្យ​ទស្សនិកជន​ដែល​និយម ស្តាប់​ចម្រៀង​លោកស្រី ជាច្រើន​មាន​ការសោកស្តាយ ដែល​បាន​បាត់បង់​តារាចម្រៀង​ជើង​ចាស់​មួយ​រូប ដែល​មាន​សមត្ថភាព​ខ្ពស់​។

​បើ​និយាយ​ពី​បទ​ចម្រៀង​មរតក​ដើម​មួយ​បទ មាន​ចំណងជើង​ថា “​ទន្លេ​សូ​ឡូ​” ឬ “​បឹង​ហ្គា​វ៉ាន់​សូឡូ​” ប្រិយមិត្ត​មួយចំនួន ប្រាកដ​ជា​ស្គាល់​ជាមិនខាន​នោះទេ ព្រោះ​បទ​ចម្រៀង​មួយ​បទ​នេះ ត្រូវបាន​តារាចម្រៀង​ជំនាន់​ថ្មី​ជាច្រើន​ដួង យក​មក​ច្រៀង​ម្តងទៀត ដែល​ធ្វើឲ្យ​បទ​នេះ នៅតែ​មាន​ភាពល្បីល្បាញ មិន​សាបសូន្យ​នោះឡើយ​។​

Filed in: ព័ត៌មានជាតិ