សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភ្នាក់ងារ​ទូ​ទេស្សន៍​អប្សា​រ៉ា ANN ដែល​ត្រូវ​ឈ្មួញ​ជើង​ខ្លាំង​គំរាមកំហែង​ប្លន់​យក​ទូរស័ព្ទ​លុប​រូបភាព​នៅ​មិនទាន់​បាន​ទទួល​យុត្តិធម៌​

ភ្នាក់ងារ​ទូ​ទេស្សន៍​អប្សា​រ៉ា ANN ដែល​ត្រូវ​ឈ្មួញ​ជើង​ខ្លាំង​គំរាមកំហែង​ប្លន់​យក​ទូរស័ព្ទ​លុប​រូបភាព​នៅ​មិនទាន់​បាន​ទទួល​យុត្តិធម៌​

ខេត្ត​មណ្ឌលគិរី ៖ ជុំវិញ​ករណី​បង្ក្រាប​ឈើ​ប្រណីត កាលពី​ចុងខែ​កក្កដា​នេះ លោក  ជុ​យ សុឃៀង ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សី​ម៉ា បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា ឈើ​ប្រណិត​​​ដែល​លោក​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ធ្វើ​ការឆែកឆេរ ផ្ទះ​មេ​ឈ្ម​ញ​ឈើ​ជើង​ខ្លាំង​ពីរ​នាក់​បងប្អូន ដែល​គេ​ស្គាល់​ថា ឈ្មោះ ឯ​សួស វិរ៉ា ហៅ យ៉ាង និង​ឈ្មោះ សួស អង្គារ ជា​មន្ត្រី​នគរបាល​ស្រុក​កែវ​សី​ម៉ា​នោះ ឥឡូវ​ទទួលផល​ជំនាញ​វាស់​ឃើញ 6:855 ម៉ែត​គូប ។​

​លោក ផុយ សុខ​ឃៀង បាន​បន្តថា ឈើ​ទាំង​នោះ គឺ​ពិន័យ​ទៅតាម​ច្បាប់​អន្តរកាល គឺ​តុ​ណ​នឹង​បី​ដង នៃ​ឈើ​ដែល​រឹបអូស​បាន ។ ចំណែក​លោក ឌឹ​ម សឿន ភ្នាក់ងារ​ទូ​ទេស្សន៍​អប្សា​រ៉ា ANN ដែល​កន្លងមក បុរស់​ជើង​ខ្លាំង​ពីរ​នាក់​បងប្អូន​ធ្លាប់​ធ្វីការ​គំរាមកំហែ​ង​លើ​រូបលោក​និង​ដកហូត​ទូរ​សព្ទ័​យក​ទៅ​លុប​រូបភាព ដែល​ថត​ឡាន​និង​ឈើ​របស់​ឈ្មួញ​ទាំងពីរ​ខាងលើ​នេះ​មិន​តែប៉ុណ្ណោះ ថែម​ក្របួច​ករ​អាវ​ទៀតផង នៅ​ចំ​កណ្ដាល​ថ្នាល់​មុខផ្ទះ​ជនល្មើស​លោក ឌឹ​ម សឿន ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​តាំងពី​ថ្ងៃ​កើតហេតុ​ដំបូង​ម្លេះ ។ តែ​មកទល់ពេលនេះ គាត់​នៅ​មិនទាន់​ឃើញ​មាន​ការកោះហៅ​ជនល្មើស​មក​សួរនាំ​អ្វី​នោះឡើយ ។ ហេតុនេះ លោក​សូមឲ្យ​តុលាការ​ខេត្ត​មណ្ឋល​គីរី ជួយ​រក​យុត្តិធម៌ អោយ​រូបលោក​ផង ជៀសវាង​ការ​មាន​គ្រោះ​ថ្នាក់​លើ រូប​លោក​ទៅ​ថ្ងៃក្រោយ ៕

 

IMG-20160711-WA0016 IMG-20160711-WA0014

Filed in: ព័ត៌មានសំខាន់