សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោ​សែន​ចាត់ទុកព័តិមាន​កែសម្រួល​ក្រសួង​នានា​ជាព័​តិមាន​ក្លែងក្លាយ​!

​តេជោ​សែន​ចាត់ទុកព័តិមាន​កែសម្រួល​ក្រសួង​នានា​ជាព័​តិមាន​ក្លែងក្លាយ​!

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨​មករា​នេះ បាន​បដិសេធ​ឯកសារ​មួយ សន្លឹក​ដែល​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ទាក់ទង និង​គម្រោង​ការលុបចោល​ក្រសួង​មួយចំនួន ដោយ​រក្សា​ទុក​តែ​ក្រសួង​១៦​ប៉ុណ្ណោះ​។

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​ឯកសារ​នេះ គឺជា​ឯកសារ​ក្លែងក្លាយ​សុទ្ធសាធ និង​ជា​ផែនការ​ដ៏ អាក្រក់​មួយ​ដើម្បី​បំផ្លាញ​ទំនុកចិត្ត​លើ​មន្ត្រី និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។ ដូច្នេះ​សូម​ប្រកាស​ទាត់ចោល ទាំងស្រុង​នូវ​ឯកសារ​ក្លែង​មួយ​នេះ​»​។​

​មេដឹកនាំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​៖ «​ថ្នាក់ដឹកនាំ​របស់​យើង​មាន​របៀប​របប​ដឹកនាំ​ចាស់ទុំ និង​គ្រប់​ជ្រុងជ្រោយ​។ គណបក្ស ប្រជាជន​កម្ពុជា ដែល​នៅ​ជាមួយគ្នា​និង​នៅ​ជាមួយ​ប្រជាជន​៤០​ឆ្នាំ​មកនេះ គឺ​តែងតែ​ឈរ​លើ​ស្មារតី​រក្សា​ចាស់ បន្ថែម​ថ្មី និង​ដោយ​ឈរ​លើ​ស្មារតី សាមគ្គី ឯកភាព​ផ្ទៃក្នុង ចែករំលែក ជួយ​យក​អាសារ ការពារ​គ្រប់​កាលៈទេសៈ​»​។​

​ការពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន​គឺជា​ការខិតខំ​របស់​រា​ជ​រដ្ឋាភិបាល​ដោយ​ផ្នែក​លើ​ចក្ខុវិស័យ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​, ផ្អែក​លើ​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​, និង​ផ្អែកលើ​ឯកសារ​ផ្លូវការ មិនមែន​ផ្អែក​លើ​ឯកសារ​ក្លែងក្លាយ​នេះ​ទេ​។​

​សូមជម្រាបថា ការ​បំផុស​ឯកសារ​ក្លែងក្លាយ​ស្តីពី​ការកែទម្រង់​កាត់បន្ថយ​ក្រសួង​នានា​ពី​១៧​មក​ត្រឹម​១៦​ក្រសួង​នេះ​បាន កើតឡើង​ក្រោយ​ពេល​ដែល​សម្តេច​តេជោ​បានប្រកាសនៅ​ខេត្តកំព​ត​ស្តី​ពី​ការលុបចោល ស្ថាប័ន​កាំសាប​ថ្មីៗ​និង​ផែនការ​កាត់បន្ថយ​ករិ​យាល័យ​ថ្នាក់ក្រោម​ជាតិ​មួយចំនួនចេញ​៕

Filed in: ព័ត៌មានជាតិ