សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ ទម្លាយ​រឿង​មេការ​របស់​ឧកញ៉ា សុខ ប៊ុន​គំរាមកំហែង​ប្រជាពលរដ្ឋ​

​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ ទម្លាយ​រឿង​មេការ​របស់​ឧកញ៉ា សុខ ប៊ុន​គំរាមកំហែង​ប្រជាពលរដ្ឋ​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រុំ​ជាច្រើន​គ្រួសារ​បាន​នាំគ្នា​ចេញ​មក​ធ្វើ​ការតវ៉ា​ជាថ្មី​ម្តងទៀត​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​សាលាឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយសារ​មេការ​ក្រុមហ៊ុន​របស់​លោក សុខ ប៊ុន​(​អតីត​ឧកញ៉ា​ដែល​មាន​ជម្លោះ​ជាមួយ​កញ្ញា​សា​សា​) នៅតែ​បន្ត​ធ្វើ​បាប​ប្រជាពលរដ្ឋ យក​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​មក​ចាប់​ត្រាក់ទ័រ​ពួកគាត់​ដែល​ជួល​គេ​យកមក​ធ្វើការ​ភ្ជួរ​រាស់​លើ​ដីស្រែ​របស់​ពួគគាត់​ទៀតផង​។

​ប្រជាពលរដ្ឋ​ឲ្យដឹងថា ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ មេការ​របស់​លោកឩ​កញ៉ា​ម្នាក់នោះ បាន​ដឹកនាំ​និង​បញ្ជា​អោយ​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ចាប់ខ្លួន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​២​នាក់ រួម​និង​ត្រាក់ទ័រ មួយគ្រឿង ដែល​ពួកគាត់​បាន​ជួល​រួច​យក​ទៅ​ឈូស​ឆាយ​លើ​ដីស្រែ​របស់​គាត់​ទៀតផង ។ អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ​បាន​ចាត់ទុកថា​វា ជា​អំពើ​សាហាវ​ព្រៃផ្សៃ​ចាប់ជំរិត​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ក្នុង​ឃុំ​របស់​គាត់ ។​

​ស្ត្រី​ម្នាក់​ឈ្មោះ កែវ ផល្លា មាន​ទីលំនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយ​អះអាងថា គាត់​បាន​ទិញ​ដី​នៅ ចំណុច​អូរ​រំ​ដេញ ស្ថិត ក្នុងភូមិ​ស្វាយចេក ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ ក្រោយមក​ដោយ​ការខ្វះខាត​ជីវភាព​គាត់​បាន​លក់​ដី​នេះ​បន្ត​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ក្រោយមក​ស្ត្រី​ជា​ម្ចាស់​ដី បាន​អោយ​គាត់​ជួល​ត្រាក់ទ័រ ទៅ​ឈូស​ពង្រៀបដី​នោះ​ដើម្បី​ធ្វើស្រែ ព្រោះ​មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ជីក​ប្រឡាយ​ទឹក ជិត​ដី​របស់​ពួក​គាត់​នៅ​ថ្ងៃទី ២៦ ខែ​មករា​ឆ្នាំ ២០១៩​។ ពេល​ត្រាក់ទ័រ កំពុង​ឈូស​ពង្រាប​ដីស្រែ ស្រាប់តែ​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង បាន​នាំ​មន្ត្រី​កងរាជអាវុធហត្ថ ទៅ​ចាប់​ទាំង​មនុស្ស និង​ត្រាក់ទ័រ យកមក​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដែល​មក​ដល់ពេលនេះ​ទើបតែ​ត្រូវបាន​ដោះលែង​អ្នក​បើក​ត្រាក់ទ័រ ពីរ​នាក់​ប៉ុន្តែ​ត្រាក់ទ័រ​នៅ​មិនទាន់​ដោះលែង​អោយ​មក​វិញ​នោះឡើយ​។​

​ប្រជាពលរដ្ឋ អោយដឹងថា កន្លង​មក​ឈ្មោះ លន់ ឡ​ន ហៅ​ឡុង ដើរ​បំផុស​ប្រជាពលរដ្ឋ​អោយ​លក់​ដី​ឲ្យ​ក្រុមហ៊ុ​នទៅ​ក្រុមហ៊ុន​ពី​៣០០​ទៅ​៤០០​ដុល្លារ​គេ​នឹង​បង្កើត​រោងចក្រ​សាលារៀន​មន្ទី​ពេទ្យ​នៅ​ជិត​ផ្ទះ ដោយ​មិនបាច់​អោយ​កូន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​និង​ទៅ​រៀន​នៅ​ទី​ឆ្ងាយៗ​ពិសេស​មិន​បាច់​ទៅ​ព្យាបាល​ឆ្ងាយ​នោះ​ទេ ។​

​មេឃុំ​ស្វាយជ្រុំ​លោក យី​ភួន បានបញ្ជាក់​ថា ឈ្មោះ ឡុង ជា​មេការ​របស់​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ទិញ​ដី​ជាង ១ ពាន់​ហិកតា នៅក្នុង​ឃុំ​ស្វាយជ្រុំ ។ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​មិនទាន់​បាន​លក់​ទៅ​ឱ្យ​ឈ្មោះ​ឡុង​នេះដែរ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង ១៥០​ហិកតា គឺ​នៅក្នុង​រង្វង់​គ្របដណ្តប់​ពីលើ របស់​ឈ្មោះ​ឡុង ដែលជា​មេការ​របស់លោក ឧកញ៉ា ។ មេឃុំ​ថា​ពេល​ប្រជាពលរដ្ឋ​ទៅ​បង្ករ​បង្កើន​ផល​គឺ​មិន​បាន​ទេ សូម្បី​តែ​ការលក់ដូរ​ក៏​មិនបាន​ដែរ បើ​ចង់​លក់​លុះត្រាតែ​លក់ អោយ​ក្រុមហ៊ុន ។​

​ឈ្មោះ​ឡុង​នេះ​កាលពី​រដូវ​ទឹក​ឡើង ប្រជាពលរដ្ឋ​មក​តវ៉ា​បាន​សន្យា​ចំពោះមុខ​ប្រជាពលរដ្ឋ​អ្នកសារព័ត៌មាន​ថា​៖ នៅពេល​ទឹក​ស្រ​ក បងប្អូន​ប្រជាពលរដ្ឋ មាន​ដី​នៅ​ចំណុច​ណា សូម​ទៅ​ធ្វើស្រែ​ជាធម្មតា​ចុះ ហើយ​រឿង​ដី ចង់​លក់​អោយ​អ្នក​ណា​ក៍​បាន ក្រុមហ៊ុន​មិន​បង្ខំ​នោះទេ ។ តែ​ធាតុពិត ពេល​បងប្អូន​ទៅ​ធ្វើស្រែ បែ​ជា​ហៅ កងរាជអាវុធហត្ថ ទៅ​ចាប់​គ្នា​ទៅវិញ ពិត​ជា​សាហាវ​ព្រៃផ្សៃ​ពេក​ហើយ​ធ្វើ​មកលើ​ប្រជាពលរដ្ឋ ។​

​ពេលនេះ​លោក​ទ្រាំ​លែង​បាន​ហើយ​ដោយសារតែ​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លាំងពេក​និង​មានការ​គម្រាម​មកលើ​លោក​ញយ​ដងដោយ​មិនអោយ​ចុះហត្ថលេខា​អោយ​ប្រជាពលរដ្ឋ​ទិញ​ឬ​លក់​ដី​ក្នុង​តំបន់​នោះ​ហើយ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ សូម​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរខេត្ត ពិសេស​ប្រមុខ​រាជ រដ្ឋាភិបាល​សូម​មេត្តា​ចាប់​វិធានការ​ក្តៅ​និង​ជួយ​ដោះស្រាយ​លើ​បញ្ហា​មេការ​របស់​ក្រុមហ៊ុន​លោកឩ​កញ៉ា សុខ ប៊ុន ដែល​មាន​បុគ្គល​ឈ្មោះ​លន់​ឡ​ន​ហៅ​ឡុង​ប្រើប្រាស់​ច​រឹក​ច្រងេងច្រងាង​ដែល​តែងតែ​ដើរ​គម្រាមកំហែង​បំភិតបំភយ័​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​បស់​លោក​មិន​ឈប់​មិន​ឈ​និង​បាន​ធ្វើ​ការរារាំង​មិន​អោយ​ប្រជាពលរដ្ឋ​បាន​ធ្វើស្រែ​លើ​ដី​របស់​ពួគគាត់​នោះ​ឡើយ ។​

​ឈ្មោះ​លន់ ឡ​ន ហៅ​ឡុង ដែល​ជា​មេការ​ក្រុមហ៊ុន​ដែល រង​ការចោទប្រកាន់​ខាងលើ​បាន​និយាយ​យ៉ាងខ្លី​ថា លោក​មិន​បាន​ចាប់​គ្រឿងចក្រ​នោះ​ទេ គឺ​មន្ត្រី​ជំនាញ​នោះ​ទេ​ជា​អ្នក​ចាប់ ហើយ​ពេលនេះ គេ​ដោះលែង​វិញ​អស់ហើយ ប៉ុន្តែ​ម្ចាស់​គ្រឿងចក្រ​មិន​មក​យក ?​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​វិញ​បាន​ប្រាប់ថា លោក​មិន​បាន​បញ្ជា​ឲ្យ​ចាប់​គ្រឿងចក្រ​នោះទេ ព្រោះ​ពេល​អោយ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យ​ឃើញថាៈ ដី​នោះ​ជា​ដីស្រែ​របស់​ប្រជាពលរដ្ឋ ធ្វើស្រែ​រាល់​ឆ្នាំ មិនមែន​ជា​ដី​ព្រៃ​លិច​ទឹក​ទេ ហើយ​លោក​ក៏​បាន​ឲ្យ​ដោះលែង​មនុស្ស​និង​ត្រាក់ទ័រ​ទៅវិញ ប៉ុន្តែ​បើ​គេ​មិន​ដោះ​លែង​ជា​រឿង​របស់​គេ ៕

Filed in: ព័ត៌មានជាតិ