សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍ ឃួន ជឿន នៅតែ​ប្រឆាំង​បទបញ្ជារ សម្ដេច​ក្រឡាហោម​បន្ត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ នឹង​ខូច​គុណភាព​ពី​ដី​ថៃ​

​ឧត្តមសេនីយ៍ ឃួន ជឿន នៅតែ​ប្រឆាំង​បទបញ្ជារ សម្ដេច​ក្រឡាហោម​បន្ត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ នឹង​ខូច​គុណភាព​ពី​ដី​ថៃ​

ខេត្ត​បន្ទាយមានជ័យ ៖ សារព័ត៌មាន ជាច្រើន​អង្គភាព​បាន​ធ្វើ​ការចុះផ្សាយ​ជុំវិញ​រឿង លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេ​បញ្ជា​រការ​យោធា ល្បាត​ព្រំដែន​គោក​លេខ​៥០៣ និង​ជា​មេ​បញ្ជារ​ការរង ពល​ថ្មើជើង​លេខ​៥១​ចំណុះ​យោធភូមិភាគ​៥ នៅតែ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំ​រថ​ន្ត​ច​ង្គូ​ត​ស្តាំ​, ម៉ូតូ , ជ្រូក , មាន់​, ទារ​, ក្របី , គ្រឿងចក្រ​គ្រប់​ប្រភេទ ពិសេស​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ
​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ជា​រៀងរាល់ថ្ងៃ យប់​តាម​ច្រក​រៀង​នៃ​ស្រុក​ស្វាយចេក​។​

​ក្រៅពី​នោះ​ទីតាំង​ដែល​លោក​ឃួន​ជឿន​ទទួលខុសត្រូវ​ក៏​ជា​ច្រក​យ៉ាងសំខាន់ សម្រាប់​ពលករ​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​ធ្វើការ​នូវ​ប្រទេស​ថៃ​ផង​ដែរ​ដោយ​មិន​ខ្វល់​ពី​បទបញ្ជារ​សម្តេច​ស​ខេង​ឧបនាយក​រដ្ឋមន្ត្រី​អី​ឡើយ​។

​គេ​នៅ​ចាំ​បាន​ថាះ កន្លងមក ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជារ​ឲ្យ​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​បិទ​ទាំងស្រុង​នូវ​បណ្ដា​ច្រករបៀង ក្នុង​ភូមិសាស្ត្រ ខេត្ត​បន្ទាយមានជ័យ​។​សម្ដេច​ក្រឡាហោម​បាន​លើកឡើង​ថា យើង​មាន​ច្រក​អន្ថរជាតិ​ច្រើនហើយ ចឹង​ទេ​ឲ្យ​ឈ្មួញ​ដែល​រកស៊ី នាំចូល​ទំនិញ​គ្រប់​ប្រភេទ ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ឲ្យ​ពួកគេ​នាំ​ចូល​តាម​ផ្លូវត្រង់​វិញ ម្យ៉ាង​ដើម្បី​បង្កើន​ចំណូល​រដ្ឋ ។ យើង​អាច​ទប់ស្កាត់បាន នៅ​រាល់​ទំនិញ​ខូច​គុណភាព​គ្រប់​ប្រភេទ ព្រោះថា ទំនិញ​ខូច​គុណភាព​ទាំងនេះ ធ្វើឲ្យប៉ះពាល់​ដល់​សុខមាលភាព របស់​ប្រជាពលរដ្ឋ​យើង នឹង​ទប់ស្កាត់​ការជួញដូរ​មនុស្ស ។​

​ក្រោយពី​មាន​បទបញ្ជារ របស់​សម្ដេច​ក្រឡាហោម ស ខេង គេ​បាន​សង្កេតឃើញថា​មាន ច្រករបៀង​មួយចំនួន​ត្រូវ​បាន​បិទ​ទាំងស្រុង ។​តែ​ក៏​នៅ​មាន​ច្រករបៀង​មួយចំនួនទៀត នៅតែ​បន្ត​បើក​លួចលាក់​នោះ គឺមាន​តែ​ច្រករបៀង​ឃុំ​អូរ​បី​ជាន់ ដែល​ឈរជើង​ទទួលខុសត្រូវ​ដោយ​យោធា វរ​សេនា​តូច​លេខ​៥១៣ របស់​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន​តែម្តង​!​។​

​ដោយ​មិន​អើពើរ​ចំពោះ​បទបញ្ជា​សម្តេច​ក្រឡាហោម​ស​ខេង​លោក​ឧត្តមសេនីយ៍ឃួន​ជឿន នៅតែ​បន្ត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ។​បើ​តាម​ប្រជាពលរដ្ឋ​និយាយថា​លោក​ឃួន​ជឿន​បាន​ឃុបឃិត បើកដៃ​ឲ្យឈ្មោះ សាយ សឿន នឹង​ឈ្មោះ សាយ ទូច ពីរ​នាក់​បងប្អូន នាំចូល​ជ្រូក​រស់ នឹង​មាន់រ​ស់ ក្នុង​មួយ​ថ្ងៃ​រាប់ឡាន ចូលមក​ក្នុង​ទឹកដី​ខ្មែរ​។​

​ប្រការ​នេះ​ធ្វើឲ្យ​មជ្ឈដ្ឋាន​នាៗ នាំគ្នា​ងឿងឆ្ងល់ នឹង​ចោទ​សួរថាះ តើ​មាន​អ្នកមាន​អំណាច​ណា​កាង​ពីក្រោយ​ខ្នង​លោក​ឃួន ជឿន​?​បានជា​លោក​ថ្លើមធំ​ម្លេះ​?​ឬ​មួយ​អាង​ថា​ជា​ទា​ហ៊ាន​មេ​គាត់​ជា​ស្តេច​ពិជ័យ​ទៀ​បាញ់​មិន​សម្តេច​សខេង​?​។​ពាក់​ពន្ធ័​រឿង​នេះ​ផង​ដែរ គេហ​ទំ​ពរ័​កាសែត​មាតុភូមិ​មិនអាច់​ទំនាក់ទំនង សុំ​ការបកស្រាយ​បំភ្លឺ​ពី លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន​ពិសេស​លោក​សួន​បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានទេ ។​អង្គភាព​យើងខ្ញុំ នឹង​រង់ចាំ​ការឆ្លើយតប​ពី​លោក នៅ​រៀងរាល់​ម៉ោង​ធ្វើការ ៕

Filed in: ព័ត៌មានជាតិ