សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​មី​បង្កប់​ឈើ​ប្រណិត​ឡើង​ទួល​មិន​រួច​រអឹល​ថយ​ក្រោយ​ជាប់គាំង​ផ្លូវ​១​ព្រឹក​ធំ​

រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​មី​បង្កប់​ឈើ​ប្រណិត​ឡើង​ទួល​មិន​រួច​រអឹល​ថយ​ក្រោយ​ជាប់គាំង​ផ្លូវ​១​ព្រឹក​ធំ​

ខេត្ត​មណ្ឌលគិរី​៖ រថយន្ត​ខ្នាត​យក្ស ម៉ាក​វេ​អង (V1) ដែល​អាច​ដោយសារ ដឹក​លើស​ទម្ងន់ ធ្វើឲ្យ​ម៉ាស៊ីនរថយន្ត​ខ្សោយ អូស​ឡើង​ទួល​ទៅមុខ​លែងរួច ក៏​រអិល​ថយ​ក្រោយ​រេ​ចង្កូត​កាច់​ក្បាល ជាប់គាំង​ទទឹងផ្លូវ បង្ក​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍ ពេញ​ផ្លូវ​មួយ​ព្រឹក​ធំ​។

​ករណិយ៍​នេះ​កើត​ឡើង​តាំងពី ម៉ោង ប្រមាណ​ជា​០៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​ចំណុច ( អូរ​អើយ​)​ក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​មិន​ទាន់​រួច​។​

​អ្នកបើកបរ​បាន​ប្រាប់ថា រថយន្ត​នេះ​ដឹក​ដំឡូង​មី ចេញ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី ឆ្ពោះ​ទៅ​ស្រុក​កែវ​សីមា តែ​សមត្តកិច្ច​មិ​ជឿ​ហើយ​បាន​ធ្វើ​ការឆែកឆេ​ក្រោយ​ពី​ឃើញ​ម្ចាស់​ឡាន​យក​ឈើប្រណិត​ជ្រុងៗ​ជាច្រើន​មក​កល់​ទប់​កង់ឡាន​។​មិនទាន់​ទទួលបាន​ពី​លទ្ធផល​នៃ​ការឆេកឆេរ​នោះ​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា​ពេល​រថយន្ត​ធុន​ធំ​នេះ​កំពុង​ជាប់​គាំង​នោះ ក៏​មាន​ប្រភព​រាយការណ៍​ពី​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា មក​ថា មាន​រថយន្ត​ធុន​ធំ​ចំនួន​០៨​គ្រឿង​ទៀត ក៏​កំពុងតែ​សម្ងំ​លាក់ខ្លួន​ត្រៀម​ធ្វើ​ចរាចរណ៍​លើផ្លូវ ជាតិ​លេខ​៧៦​នេះ ។​ប្រភព​ដដែល​ថា រថយន្ត​ទាំង​០៨​គ្រឿង​ខាងលើ​ដឹកឈើ​ចេញពី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដែល​មាន​ទីតាំង​នៅក្នុង ស្រុក​កោះ​ញែក ប៉ុន្តែ​នៅ​យប់​នោះ​កាលៈទេសៈ​មិន​អំណោយផល​ដល់​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ​នោះ​ទេ ។​

​ប្រភព​ផ្សេងទៀត​បាន​លើកឡើង​ថា ឈើ​នេះ​ដឹក​ចេញពី​ស្រុក​កោះ​ញែក ក្នុង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប ប៉ុន្តែ​យើង​មិនទាន់​មាន​ការបញ្ជាក់​ឬ​អះអាង​ថា​ពិតជា​ឈើ​របស់​ក្រុមហ៊ុន​នោះទេ​។ ប្រភព​បន្ត ថា​រថយន្ត​ម៉ាក​វ៉េ​អង​នេះ​គឺ​ចេញពី​ស្រុក​កោះ​ញែក​ជា​ហូរហែ ។​

​មានកា​រិះគន់ថា ការដឹកជញ្ជូន​ឈើ​របស់​ក្រុម​រថយន្ត​ទាំង​៨​គ្រឿង​នោះ កំពុង​បង្ក​ការបំផ្លាញ​ផ្លូវជាតិ​លេខ​៧៦ ជាច្រើន​កន្លែង ព្រោះតែ​មាន​ការ​ផ្ទុក​លើស​ចំណុះ​តែ​អាជ្ញាធរ​ធើ​មិនដឹង ៕

 

Filed in: ព័ត៌មានជាតិ