សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ដ្រី​វ័យ​៥៥​ឆ្នាំ​សុំ​ឯកឩត្ដម ម៉ែន លី​ស្នង ការដ្ឋាន​នគ​របាល​ខេត្តឩ​ត្ដរ​មានជ័យ ជួយ​ផ្ដល់​យុត្តិធម៌ផង​!

​ស្ដ្រី​វ័យ​៥៥​ឆ្នាំ​សុំ​ឯកឩត្ដម ម៉ែន លី​ស្នង ការដ្ឋាន​នគ​របាល​ខេត្តឩ​ត្ដរ​មានជ័យ ជួយ​ផ្ដល់​យុត្តិធម៌ផង​!

ឧត្តរមានជ័យ ៖ អ្នកស្រី សៅ ភឿង អាយុ​៥៥​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូ​ស្មាច់ សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្តឩត្ដរមានជ័​យ ឲ្យដឹង​ថា​អ្នកស្រី អត់​ទ្រាំ​លែង​បាន​ហើយ​សម្រេច​ចិត្ត​ប្ដឹង ឈ្មោះ​សែម​ភឿន អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា មាន​ប្រពន្ធ​កូន​ហើយ​តែ មក​លួងលោម​អ្នកស្រី​សុំ​ក្ដី​ស្នេហា​ដោយ​រូបគេ​ឲ្យប្រាក់​ចាយ មួយដង ៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​នៅ​អំឡុង ឆ្នាំ​២០១១ ដោយ​មាន​ចិត្តទន់​សុខចិត្ត​ប្រគល់​ខ្លួន​ឲ្យគេ​ចាត់ចែង ។

​ដោយ​មាន​ការ​ទំនុកចិត្ត ឈ្មោះ​សែម​ភឿន​លួងលោម​នាង​ខ្ញុំ​ទិញ​ដីចំការ​ពី​ហិកតា ១៥០០​ដុល្លារ​អាមេរិក នៅ​ចំណុច​ភូមិ​ផ្អុង ដោយ​មាន​ស៊ីញ៉េ​និង​បោះត្រា​ដោយ​អ្នកស្រី​វង្ស​ស៊ី​ថា​មេភូមិ​ផ្អុង និង​លោក​លឿង​ណុ​ច​អតីត​ចៅសង្កាត់​កូន​ក្រៀល​។ នៅ​ថ្ងៃ​ទី​៩​ខែ​៦ ២០១៤ ឈ្មោះ​សែម​ភឿន យក​បង្កាន់ដៃ​កាន់កាប់​ដីធ្លី​មក​ឲ្យ​នាង​ខ្ញុំ តែ​ដី​ពិតប្រាកដ​មិន​ដឹង​នៅ​ឯ​ណា​ទេ គេ​មាន​ចេតនា​មិនល្អ​។​

​ដោយ​អស់​សង្ឃឹម​ថា​គេ​មាន​បំណង​បោក​ហើយ ក៍​សម្រេចចិត្ត​ប្ដឹងទៅ​សង្កាត់​កូន​ក្រៀល​។​នៅ​ថ្ងៃ​ទី​១៣​ខែ​៧​ឆ្នាំ​២០១៦ ឈ្មោះ​ភឿន​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​ចំ​មុខ​លោករ័ត​សំអាន់​ជំទប់​ទី​មួយ សុខចិត្ត​សង​ប្រាក់​ចំនួន ១៧៥០​ដុល្លា​អាមេរិក ជា​កំហឹត​បើ​មិន​ពិត​ទេ​សុខចិត្ត​ផ្ដិតមេដៃ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ តែ​មកដល់​ពេលនេះ មិនបាន​ប្រាក់​តាម​ការសន្យា​ឡើយ ។​

​អ្នកស្រី​សៅ​ភឿង​បន្តថា ប្ដឺង​ឈ្មោះ​សែម​ភឿន​ទៅ ប៉ុស្ដឹនរគរបាល​រដ្ឋ​បាល​សង្កាត់​អូស្មាច់ កាលពី​ថ្ងៃ​ទី​២៥​ខែ​៤ ២០១៨ ដោយ​ទាមទា​ប្រាក់​ដើម ចំនួន​១៥០០​ដុល្លា និង​ជំងឺ​ចិត្ត ១២៥០​ដុល្លា សារ​រុប​២៧៥០​ដុល្លា​អាមេរិក​ជា​កំហិត​និង​សុំឲ្យ​លោក​មេ​ប៉ុស្តឹ​ផ្តន្ទាទោស​ឈ្មោះ​សែម​ភឿន​តាមច្បាប់ ។​

​ជំវិញ​ការចោទប្រកាន់​ខាងលើ លោក​សែម​ភឿន​ឲ្យដឹង​តាម​ទូស​ព្ទ័​ថា លោក​ពិតជា​បាន​ទំនាក់ទំនង​គ្នា​មែន​តែ​មិន​យក​ធ្វើ​ជា​ប្រពន្ធ​ទេ ចំណែក​រឿង​ដី​ខ្ញុំ​បាន​យក​ប្រាក់​ទៅ​ទិញ​ឲ្យ​គាត់​មែន តែ​ក្រោយមក​ឈ្មោះ​សៅ​ភឿង​ឲ្យ​លក់​ដី​នោះ​វិញ តែ​មកដល់​ពេលនេះ ខ្ញុំ​សែម​ភឿង​នៅតែ​ទទួលខុសត្រូវ បើ​ចង់បាន​ប្រាក់​ចាំ​ខ្ញុំ​លក់​ដី​នោះ​ដាច់​សិន​បើ ចង់​បាន​ដី​ខ្ញុំ​ឲ្យ​ដី​ពី​ហិកតា​វិញ
​មកដល់​ថ្ងៃនេះ​អាជ្ញាធ​សង្កាត់​កូន​ក្រៀល​គ្រប​ទុក​ស្ងាត់ ដូចចោ​លួចសេះ​។ ករណី​នេះ​សុំ​ឯកឧត្ដម ម៉ែ​លី ជួយ​រក​យុត្តិធម៌ ៕

 

Filed in: ព័ត៌មានជាតិ