សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​ប៉េអឹម​ខេត្តព្រះសីហនុ​ប្រើ​ហឹង្សា​ចាស់ដៃ​ដើម្បី​ដណ្តើម​យក​ដី​ឲ្យ​ឧកញ៉ា​!

​សមត្តកិច្ច​ប៉េអឹម​ខេត្តព្រះសីហនុ​ប្រើ​ហឹង្សា​ចាស់ដៃ​ដើម្បី​ដណ្តើម​យក​ដី​ឲ្យ​ឧកញ៉ា​!

ខេត្ត​ព្រះសីហនុ ៖ ព្រោះ​រឿង​ដីធ្លី​បុរស​ម្នាក់ រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​គ្រាប់កាំភ្លើង និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​មករា​ឆ្នាំ​២០១៧​។​

​អង្គការ LICADHO​នៅ​ថ្ងៃ​ទី​២៦​មករា បាន​រាយការណ៍​ថា​៖​ក្នុង​យុទ្ធនាការ​ដណ្តើម​យក​ដី​នៅ​ភូមិ​គគីរ ខេត្ត​ព្រះ​សីហនុ្ឧ​កញ៉ា មាន​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ​និង​យោធា ប្រមាណ​ជាង​១០០​នាក់ បាន​បើក​ការបាញ់ប្រហារ ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ផ្តល់​ដី​ទំនាស់​នេះ ទៅឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​។

​ជនរងគ្រោះ​ដោយ​គ្រាប់កាំភ្លើង អាយុ ២៨ ឆ្នាំ ឈ្មោះ​លោក ពៅ សា​រ័ត្ន ។ គ្រាប់កាំភ្លើង បាន​បាញ់​ចូលទៅ​ក្នុង​ស្មា ពី​ផ្នែក​ខាងក្រោយ​ជាប់​នឹង​ឆ្អឹងខ្នង​។​លោក សា​រ័ត្ន​ដែល​ជា​កម្មករសំណង់ ត្រូវបាន​ទុកចោល​មួយ​រយៈពេល​ទាំង​នៅ​ហូរឈាម មុន​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ភាព​ធ្ងន់ធ្ងរ​នៅ​មុខរបួស ធ្វើឲ្យ​គ្រូពេទ្យ​សម្រេចចិត្ត​បញ្ជូនលោក​ទៅកាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ជា​កន្លែង​ដែល​លោក​ត្រូវបាន​ដាក់​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ដើម្បី​រង់ចាំ​ការវះកាត់​។ យ៉ាងតិចណាស់ មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក​ដោះលែង​វិញ​។​

​ការតវ៉ា​កើតមានឡើង​ដោយសារ​សាលដីកា របស់​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​សម្រេច​ផ្តល់​ដី​ទំនាស់​ចំនួន ៧១ ហិកតា​ទៅ​ប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ ដែល​តំណាង​ដោយ​ដើមបណ្តឹង​ឈ្មោះ ឆាយ ណារិន និង គង់ វណ្ណា​។​

​សូមបញ្ជាក់​ថា​៖​ដី​តំបន់​នៅ​ជុំវិញ​នោះ​ជា​កម្ម​សិទ្ធ​របស់​ឧកញ៉ា​គង់​ទ្រី​វ​និង​ប្រពន្ធ​តែ​មាន​សេចក្តីរាយការណ៍​ថា​មាន​ឧកញ៉ា​ផ្សឹង ដែល​មាន​ឥទ្ធិពល​ខាង​នយោបាយ​និង​សេដ្ឋកិច្ច ទិញ​យក​បាត់​ហើយ​ទើប​មាន​ឥទ្ធីពល​បញ្ជាកង​កម្លាំង​បែបនេះ​ដែល​ធ្វើឲ្យ​មាន​ភាពមិនច្បាស់លាស់ ថា​តើ​គ្រួសារ​ទាំងនោះ ជា​អ្នក​ទទួល​យក​ដី​នោះ​ពិតប្រាកដ​ឬ​យ៉ាងណា​។​ព្រោះ​មានពតិ​មាន​ថា​សូម្បី​ម្ចាស់​ដី​ផ្សេង​ដែល​មាន​ប្លង់​កម្ម​សិទ្ធ​និង​មាន​បង្អែក​រឹង​មាំ​ដែរ​ពេល​ទៅ​មើល​ដី​របស់​ខ្លួន​ពេល​គេ​អនុ​វ្តន៍​សាលក្រម​នោះ​ក៏​ត្រូវបាន​ប៉េអឹម​ចាប់ខ្លួន​ហើយ​បង្ខំ​ឲ្យ​ចុះហត្ថលេខា​ប្រគល់​ដី​ខ្លួន​ឲ្យគេ​ថែម​ទៀត​ទើប​ដោះលែង​វិញ​ក្រោមរូបភាព​ដោះលែង​ជា​បណ្តោះអាសន្ន​?​។

​សូម​បញ្ជាក់​ដែរ​ថា​ដី​តំបន់​ស្រុក​ព្រៃនប់ ក៏​ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​ហិង្សា ដែល​កើតឡើង​ដោយ​ការរំលោភ​យក​ដីធ្លី​ផងដែរ​។ នៅ​ឆ្នាំ ២០០៧ កងកម្លាំង​ចម្រុះ បាន​ដុត​ផ្ទះសំបែង និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ ចំនួន ១០៥ គ្រួសារ ពី​សហគមន៍​ស្ពាន​ឆេះ ។ នៅ​ឆ្នាំ​២០១៧​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ ប្រមាណ ៥០០ ម៉ែត្រ ពី​ទីតាំង​ជម្លោះ​នា​ម្សិលមិញ​នេះ​។​

 

Filed in: ព័ត៌មានជាតិ