សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាសែត​ថៃ​៖​ស្វាមី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ថៃ មក​យក​ប្រពន្ធ​ខ្មែរ​?​កញ្ញា​ថន​លក្ខិណា​ឆេះដុំ !

កាសែត​ថៃ​៖​ស្វាមី ថន ដា​រ៉ា មិនទាន់​លែងប្រពន្ធ​ថៃ មក​យក​ប្រពន្ធ​ខ្មែរ​?​កញ្ញា​ថន​លក្ខិណា​ឆេះដុំ !

​ភ្នំពេញ​៖​ថ្មីៗ​នេះ នៅ​ស្រុកថៃ​សារព័ត៌មាន​កំពុង​កក្រើក​ផ្សាយ​ព្រោងព្រាត ពី​ឈ្មោះ «​ណៈ​វ៉ា​រ៉ាត់ យូ​បាំ​រុង​» ដែល​ជា​ប្អូនប្រុស អ្នកនយោបាយ​ល្បី​ឈ្មោះ​របស់​ថៃ​ឈ្មោះ «​ឆៈលើម យូ​បាំ​រុង​» និង ជា​ស្វាមី​តារា​ខ្មែរ ថន ដា​រ៉ា ដែល​រៀបការ នៅ​ចុង​ខែ​មិថុនា​កន្លងមកនេះ​ដោយ​គេ​ដាក់ ការសង្ស័យ ទៅលើ​លោក ណៈ​វ៉ា​រ៉ាត់ នៅ​ស្រុកថៃ «​អត់​មាន​ឮ​ព័ត៌មាន​ថា​លោក ណៈ​វ៉ាត់ លែងលះ​ប្រពន្ធ​ថៃ​ផង ហេតុ​អី​ទៅ​រៀបការ​ប្រពន្ធ​ខ្មែរ​មួយទៀត ។​ចំណុច​សង្ស័យ​នៅ​ត្រង់​ថា មង្គលការ​ដ៏​ធំ​ផ្អើល​ពេញ​នគរ​ខ្មែរ បែរ​ជា​ញាតិ​ខាង​លោក ណៈ​វ៉ា​រ៉ាត់ មក​ចូលរួម​តែ​ម្នាក់​គត់ នោះ​គឺជា​កូនប្រុស​លោក ឆៈលើម យូ​បាំ​រុង ឈ្មោះ វ៉ាន់ យូ​បាំ​រុង មក​ចូលរួម​(​ខាង​ខ្មែរ​ក្រៅពី​អ្ន​សិល្បៈ​មិនឃើញ​មាន​មន្ត្រីជាន់ខ្ពស់ ខ្មែរ​មក​ចូលរួម​នោះ​ទេ​លើកលែងតែ​លោក​ហ៊ុន​ម៉ា​ណែ​ត​បុត្រា​សម្តេច​ហ៊ុន​សែន តែ​ម្នាក់​ប៉ុណ្ណោះ​) ។​

​លោក បណ្ឌិត ច័ន្ទ​ស្រ៊ី​ខាំ ឬ ឃេម សារិកា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ថៃ ប្រចាំ​ម្ពុ​ជា បាន​និយាយថា «​ព័ត៌មាន​នេះ​ខ្ញុំ​ប្លែក​ចិត្ត​មិន​តិច​ទេ ខាង​ប្រុស​មិន​ចង់​បញ្ជាក់​ព័ត៌មាន​អ្វី​ឡើយ ព្រោះ​លោក ណៈ​វ៉ា​រ៉ាត់ ធ្លាប់​ឆ្លងកាត់​ការ​រៀបការ​ម្តងមកហើយ  ប៉ុន្តែ​ហេតុ​អ្វី​ក៏​គ្មាន​ព័ត៌មាន​អំពី​លោក ណៈ​វ៉ា​រ៉ាត់ លែងលះ​ប្រពន្ធ​ថៃ​អ៊ីចឹង​!!!! លោក វ៉ាន់ យូ​បាំ​រុង ជា​អ្នក​ស្គាល់​អ្នកកាសែត​ច្រើន តែ​នៅ​ថ្ងៃ​រៀប​មង្គលការ​ឪពុកមារ​របស់​ខ្លួន មិន​បាន​ផ្តល់​ព័ត៌មាន ឬ រូបថត​អ្វី​ដល់​អ្នកកាសែត​សោះ តើ​ជា​មង្គលការ​អាថ៌កំបាំង​ឬ​?»​។ លោក ឃេន សារិកា វិភាគ​ដូច្នេះ ។​

​លោក សារិកា បន្ថែមទៀតថា «​អ្នកកាសែត​ខ្មែរ​មិន​បាន​វិភាគ​ដល់​រឿង​លោក ណៈ​វ៉ា​រ៉ាត់ និង ភរិយា​ថៃ លែង​គ្នា​យ៉ាងណាទេ គឺ​លើក​ឡើង​តែ​ពី​រឿង​មង្គលការ​តារា ភ្ញៀវ​សិល្បករ សិល្បការិនី ចូលរួម​ប៉ុណ្ណោះ ។ ដោយឡែក លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មង្គលការ​នេះ​ផងដែរ​» ។ ព័ត៌មាន​ច្របូកច្របល់​ដូច្នេះ លោក វ៉ាន់ យូ​បាំ​រុង ក៏​ចេញ​មក​បកស្រាយ​ថា «​ញាតិ​មិត្ត​ខ្ញុំ​ជាច្រើន បាន​ទៅ​ចូលរួម​ក្នុង​មង្គលការ​នោះ មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ » ។​

​លោក ណៈ​វ៉ា​រ៉ាត់ យូ​បាំ​រុង បច្ចុប្បន្ន​អាយុ ៥៣ ឆ្នាំ អតីត​ជា​សមាជិក​សភា​ទីក្រុង​បាងកក និង ជា​អតីត​ប្រធាន​តំបន់​ណង​ឃេម និង ជា​ប្អូនប្រុស​អ្នកនយោបាយ​លោក ឆៈលើម យូ​បាំ​រុង ជន​ល្បីឈ្មោះ​នៅ​ហ្វ័ងធ​ន​បុរី និង អតីត​រដ្ឋ​មន្ត្រី​ជាច្រើន​ក្រសួង  បាន​និយាយ​ទូរស័ព្ទ ជាមួយ​អ្នកកាសែត​ថា «​ខ្ញុំ​មិន​តប​រឿងរ៉ាវ​ស្នេហា​ជាមួយ​អ្នកណា​ទេ ហើយ​ចង់ឱ្យ​រឿងនេះ ស្ងប់ស្ងាត់​ទៅ​ដោយ​ស្រួល ។ ពេលនេះ​ខ្ញុំ​កំពុងតែ​ឈឺ តែ​ក៏​មាន​រឿង​ល្អៗ​ធ្វើឱ្យ​ខ្ញុំ​ដឹងថា ក្នុង​ថ្ងៃនេះ​មាន​អ្នក​នៅ​ជិត រួមសុខ​រួមទុក្ខ​ជាមួយគ្នា ហើយ ថន ដា​រ៉ា ក៏​ជា​ភរិយា​មើលថែទាំ​ខ្ញុំ មិន​ទៅ​ណា​ឆ្ងាយ​ឡើយ  ។ ក្រៅពី​កូនប្រុស​អាយុ ៥ ខួប ខ្ញុំ​ក៏​នៅមាន ថន ដា​រ៉ា សម្រាប់​លើក​កម្លាំងចិត្ត​ដ៏​សែន​សំខាន់​របស់​ខ្ញុំ​ដែរ​… » ។ ក្រោយ​ពី​ផ្ទុះ​ព​តិមាន ដ៏​រសើប​មួយ​នេះ​បានថ្វើឲ្យ​មានការ​ឆេះ​ដុំដល់ កញ្ញា​ថន​លក្ខិណា​ដែលជា​ប្អូនស្រី​។​

​តារា​សម្តែង​ស្រី ថន លក្ខិណា ក៏​មិន​បាន​បង្អង់​យូរ បាន​សរសេរ​សារ​យ៉ាង​វែង​អន្លាយ ក្នុង​ហ្វេ​សប៊ុក ដើម្បី​ជម្រះ​មន្ទិល​របស់​មហាជន ក្នុង​រឿង​មួយ​នេះ​ផងដែរ​។  “​ផ្អើល​ក៏​ផ្អើល​យ៉ាងនេះ នាង​ខ្ញុំ​សូម​ផ្តាំ​ទៅ​សារព័ត៌មាន​ខ្មែរ មួយចំនួន​ផង​ដែរ​ថា បើ​ជ្រុល​តែ​បកប្រែ​ពី​គេ​មក​ដែរ ហេតុអ្វី​មិន​បក​ឲ្យអស់​ទៅ ចាំបាច់​ទុក​មួយ​កំណាត់​ទៀត​ធ្វើ​អី​? ត្រង់​ចំនុច​សំខាន់ ដែល​ខាង​ប្រុស​គាត់​បាន​ផ្តល់​សម្ភាសន៍ ថា​ប្រពន្ធ​មុន​គាត់​មិន​បាន​រៀបការ​ទេ ហើយ​គាត់​ក៏​បាន​លែងលះគ្នា​ដែរ ចំនុច​នេះ​ម៉េច​ក៏​មិន​បកប្រែ យក​មក​ចុះ​ផ្សាយ​ផង​? ហេតុអ្វី​ក៏​អាត្មានិយម​ម្ល៉េះ​? តើ​អ្នក​មាន​ខួរ​គិត​ទេ​ថា បើ​គេ​មិនទាន់​លែងប្រពន្ធ តើ​គេ​អាច​រៀបការ​ប្រពន្ធ​ថ្មី​បាន​ឬ​? ទាំង​ច្បាប់​អាពាពិពាហ៍​ពិតជា​ពិបាក​សុំ​ណាស់​។ អ្វី​ដែល​សំខាន់​ចាស់ទុំ ទាំង​សងខាង​បាន​ដឹងលឺ និង​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​រៀបការ​។ ឈប់​បាន​ឈប់​ទៅ កុំ​ដើម្បី​តែ​ផលប្រយោជន៍​របស់​ខ្លួន សរសេរ​ចំណងជើង​តាម​អំពើ​ចិត្ត​នោះ វា​ធូរ​ថ្លៃ​ពេក ត្រូវ​គិតដល់​ចិត្ត​គេ​ផង បើ​រឿង​នេះ​ធ្លាក់​ទៅលើ​គ្រួសារ​អ្នក តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​?​សូមមេត្តា​ពិចារណា​ឡើងវិញ​”​។​

​អ្នកនាង ថន តារា ក៏​បាន​បកស្រាយ​បន្ថែម​ចំពោះ​រឿង ដែល​គេ​ថា​ស្វាមី​នាង មិនទាន់​លែងលះ​ប្រពន្ធដើម​នេះ​ផងដែរ​។ ហើយ​រូប​នាង បាន​និយាយថា “​ការបកប្រែ​ត្រូវ​គឺ​មិន​អី​ទេ តែបើ​បក​ខុស អ្នក​ខូច​កិត្តិយស​នោះ គឺ ខ្ញុំ​និង​គ្រួសារ​។ ស្វាមី​ខ្ញុំ​មិន​ធ្លាប់​រៀបការ ឬ​ចុះ​អេត្រា​ស៊ីវិលទេ មិន​ពិត​ទេ បើ​គាត់​មិនទាន់​ចែកផ្លូវ ធ្វើ​ម៉េច​រូប​ខ្ញុំ​អាច​រៀបការ នឹង​រស់នៅ ជាមួយ​គាត់​បាន​”​។  តារា​ស្រី​រូបនេះ ក៏​បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា​”​ក្រោយ​ពី​នាង​រៀបការ ជាមួយ​ស្វាមី​រួច គឺ​នាង​និង​ស្វាមី បាន​ដឹក​ដៃ​គ្នា​ទៅ​ជួប ឯកឧត្តម ឆា​លើ​ម យូ​បាណ​រុង នៅ​គេហដ្ឋាន​របស់​គាត់ និង​ថ្ងៃ​ដែល​ប្រកាស​រៀប នៅ​ផ្ទះ​លោក​ប្ដី​ខ្ញុំ ហើយ​បើ​និយាយ​ពី​សាច់ញាតិ ស្វាមី​ខ្ញុំ គឺ​ពួកគាត់​មក​ចូលរួម ច្រើនណាស់ មិនមែន​មាន​តែ​ម្នាក់​ទេ​”៕

 

g-thon-tara-husband-1-500x333 g-thon-hun-manet-500x331

Filed in: ព័ត៌មានជាតិ