សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ថា​នី​លក់​ប្រេង​សាំង​ភី​ធី​ធី​ក៏​លួច​បរិមាណ​ប្រេង​ពី​អតិថិជន​ដែរ​តើ​សង្ឃឹម​អី​ទៅ​បើ​សូម្បី​តែ​ឯកជន​ក៏​វា​មិន​ខ្លា​ច្បាប់​ដែរ​?

​ថា​នី​លក់​ប្រេង​សាំង​ភី​ធី​ធី​ក៏​លួច​បរិមាណ​ប្រេង​ពី​អតិថិជន​ដែរ​តើ​សង្ឃឹម​អី​ទៅ​បើ​សូម្បី​តែ​ឯកជន​ក៏​វា​មិន​ខ្លា​ច្បាប់​ដែរ​?

ភ្នំពេញ ៖ ស្ថានីយ៍​លក់​ប្រេង​ឥន្ទនៈ​ភីធី​ធី​(PTT)​ដែល​ល្បី​ថា​លក់​ប្រេង​ល្អ​និង​ត្រឹមត្រុ​វលីត​ក៏​ត្រូវបាន​រក​ឃើញថា​លួច​កេងប្រវញ្ច​អតិថិចន​ដែរ​។​យោង​តាម​ហ្វេ​សប៊ុក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​មាន​ការចូលរួម​សហការ​ជាមួយ អាជ្ញាធរ​ដែនដី បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធន​: ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ចែកចាយ​ប្រេងឥន្ធន​: ចំនួន​៤ ទីតាំង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ក្នុង​ការត្រួតពិនិត្យ​នេះ ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ ស្ថានីយ​ចែកចាយ​ប្រេងឥន្ធន​: ភី​ធី​ធី (PTT) បូកគោ ស្ថិត​នៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មិន​មាន​អនុលោមភាព​ផ្នែក​បរិមាណ​។ មន្ត្រី​ជំនាញ​បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​លើក​ទី​១ តែ​បើ​មន្ត្រី​កាំកុងត្រូល​រក​ឃើញ​កំហុស​លើក​ទី ២ មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ២ ដើម្បី​អនុវត្ត : ភាពមិនប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​លើក​ទី​១ រួម​មាន​កម្រិត​លំអៀង​លើ​បរិមាណ​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឲ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ​។ ទន្ទឹមនេះ នឹង​មាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធន​:​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។​

​ក្នុងករណី​ស្ថានីយ​/​ដេប៉ូ​ដដែល​មាន​ភាពមិនប្រក្រតី​ជា​លើក​ទី ២ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើ​សុំ​ក្រសួង ពាណិជ្ជកម្ម ធ្វើការ​ព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចាំ​មើល​មើល​ថា​ថ្ងៃក្រោយ​វា​ម៉េច​វិញ​?៕

 

Filed in: ព័ត៌មានជាតិ