សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលារ​ការដោះលែង​ចែ​ហូ​វ ដា​ណេ ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ដេរ​ប្រដាប់ ចេញពី​គុក​ប៉េ​ហ្សី​

​តុលារ​ការដោះលែង​ចែ​ហូ​វ ដា​ណេ ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ដេរ​ប្រដាប់ ចេញពី​គុក​ប៉េ​ហ្សី​

ភ្នំពេញ ៖ លោកស្រី ហូ​វ ដា​ណេ ម្ចាស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក និង​គ្រូពេទ្យ​ដេរ​ប្រដាប់​របស់ខ្លួន​ឈ្មោះ ពៅ ស៊ី​ណាត​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ​កាលពី​ព្រលប់​ថ្ងៃ​ទី​២៤​មករា​ឆ្នាំ​២០១​បន្ទាប់​ពី​ឃុំខ្លួន​បាន​២០​ថ្ងៃ​!​។

​តាម​សេចក្តីរាយការណ៍​ថា កាលពី​ព្រលប់​ថ្ងៃទី​២៤ មករា គេ​បាន​ឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ហូ​វ ដា​ណេ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​(​មាន​លុយ​)​និង​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់ភេទ កាន់​ដីកា​ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ យកទៅ​ជួប​មន្ត្រី​រដ្ឋបាល​ពន្ធនាគា​រ​ប៉េ​ហ្ស៊ី​រាជធានី​ភ្នំពេញ ហើយ​បាន​ដោះលែង​អ្នក​ទាំង​ពីរ​ខាងលើនេះ​។​

​គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃទី​៥ មករា ២០១៩ លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​អ្នក​គ្រូពេទ្យ ដាក់ពន្ធនាគារ​(​ប៉េ​ហ្ស៊ី​)​ជា​បណ្តោះអាសន្ន​។​

​ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃទី​០៤ មករា ត្រូវបាន​កម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​ថា បាន​គំរាម​បង្ហោះ​រូបភាព​ដេរ​ប្រដាប់ភេទ អតិថិជន​លើ​សង្គម​ហ្វេ​សប៊ុក ជា​ថ្នូរ នឹង​ការទាមទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​។ សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​។​

​តំណាង​អយ្យការ​បាន​ចោទប្រកាន់ អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់​ភេទ​ចំនួន​៣​បទល្មើស សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ បទល្មើស​ទី​១.​បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព នៃ​បុគ្គល តាម​មាត្រា​៣០២ នៃ​ក្រម​ព្រហ្មទណ្ឌ បទល្មើស​ទី​២.​បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទល្មើស​ទី​៣.​បទ​ការគំរាមកំហែង​ហែក​កេរ្តិ៍ តាម​មាត្រា​២៧២ និង​មាត្រា​២៧៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បើ​យោង​លើ​មាត្រា​៣០២ នៃ​ក្រម​ព្រហ្មទណ្ឌ​បានចែង​ថា អំពើ​ថត​រូបភាព នៃ​បុគ្គល​នៅ​ទីកន្លែង​ឯកជន ដោយ​គ្មាន​ការព្រមព្រៀង​ពី​បុគ្គល​នេះ​ទេ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​សែន ទៅ​២​លាន​រៀល លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត ៕

 

Filed in: ព័ត៌មានជាតិ