សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាលា​រាជធានី​នាំ​អំណោយ​ទៅជូន​កង​ទ​ព័​សម្ពន្ធ័មេត្រីនៅ​ព្រះវិហ៊ារ​!

​សាលា​រាជធានី​នាំ​អំណោយ​ទៅជូន​កង​ទ​ព័​សម្ពន្ធ័មេត្រីនៅ​ព្រះវិហ៊ារ​!

ព្រះវិហារ ៖ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី​មន្ត្រី​សាលាក្រុង អមដំណើរ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សម្តេច​ទាំង​ទ្វេ មក​ឧបត្ថម្ភ​ដល់​កម្លាំង​ប្រដាប់អាវុធ​សម្ព័ន្ធ​មេត្រីភាព កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ កងកម្លាំង​នគរបាលជាតិ​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​៧៩៣ ។

​ពិធី​នេះ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​អគារ​មហោស្រប ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ឋិត​ក្នុង​ភូមិ​ពាក់​ស្បែក ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដោយមាន​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក ព្រមទាំង​ឯកឧត្តម​មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង តាម​បណ្ដា​ការិយាល័យ​ជំនាញ នាយ​និង​ពលទាហាន​ជាច្រើន​នាក់​ផង​ដែរ​ទទួល​បដិសណ្ឋារកិច្ច​។​

​មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក បាន​សន្យាថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅក្នុង​ទិស​ទី​១ ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ រួម​ជាមួយ​កម្លាំង​ផ្សេងទៀត ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ ចូលរួម​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុង​តម្លៃ​ណា​ក៏​ដោយ មិន​អោយ​ក្រុម​ណា​បំផ្លាញ​សន្តិភាព ដែល​យើង​រក​បាន​ដោយ​លំបាក​នោះទេ​។​

​លោក​ឧត្តមសេនីយ៍​អះអាងថា​៖​ជារួម​រហូតមកដល់​ពេលនេះ​យើង​អនុវត្ត​បាន​នៅ​យុទ្ធសាស្ត្រ​៣ សកម្មភាព​១០ និង​បទបញ្ជា​១១​ចំណុច របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នា​ពេលកន្លងមក​។​

​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ មានប្រសាសន៍​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅតែ​ប្តេជ្ញាចិត្ត​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​និច្ច ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​បងប្អូន​គ្រួសារ​កងទ័ព នៅ​សមរភូមិ​មុខ ក្រោម​សម្ព័ន​មេ​ត្រីភាព នៃ​អង្គភាព​សមរភូមិ​ក្រោយ​។​

​លោក​ប្រធាន​ក្រុប្រឹក្សា​បានសម្តែង​នូវ​ការកោតសរសើ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​វីរភាព​អង់អាច​ក្លាហាន របស់​នាយទាហាន នាយទាហានរង ពលទាហាន វរៈ​យុទ្ធជន យុទ្ធ​នារី​ទាំង​អស់ ដែល​បាននិងកំពុង​បំពេញបេសកកម្ម ដ៍​ឧត្តុងឧត្តម ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ថែរក្សា​សុខសន្តិភាព ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​ការអភិវឌ្ឍន៍​ប្រទេស​បាន​រហូត​មក​ដល់​បច្ចុប្បន្ននេះ ៕

 

Filed in: ព័ត៌មានជាតិ