សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ហ៊ុន​សែន​ប្រកាស​ចាំ​ទទួល​លោក​សម​រង្ស៊ី​ពេល​មកដល់​ស្រុក​ខ្មែរ​វិញ​!!

សម្តេច​ហ៊ុន​សែន​ប្រកាស​ចាំ​ទទួល​លោក​សម​រង្ស៊ី​ពេល​មកដល់​ស្រុក​ខ្មែរ​វិញ​!!

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​អះអាង​នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា សម្តេច​រង់ចាំ​យ៉ាង​អន្ទះសារ ចំពោះ​ការវិល​ចូល​ស្រុក របស់​(​លោក សម រង្ស៊ី​ប្រធាន​ស្តីទី អតីត​គណបក្ស​សង្គ្រោះ​ជាតិ ) ។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្ម​កម្មការិនី ជាង ១​ម៉ឺន​នាក់ នៅ​ខេត្ត​កំពត សម្តេច​ថា «​ខ្ញុំ​រង់ចាំ ពេល​មួយ​នឹង​មកដល់ ជំនួប​នោះ​នឹង​មកដល់ បើសិន​អ្នកឯង​ចង់​ជួប​ពិត ប្រកាស​ទៅ អ្នកណា​រង់ចាំ​កន្លែង ព្រលាន​យន្ត​ណា អង្ក​ការ​សហប្រជាជាតិ អមដំណើរ​ពេលណា កន្លែង​ណា ធ្វើ​ទៅ​អញ្ជើញ​» ។​

​សម្តេច​បន្តថា «​តើ ហ៊ុន សែន ចាត់ការ​របៀប​ណា ខ្ញុំ​អត់​ចង់​តមាត់​តក​អី​ទេ​! ព្រោះ​ខ្ញុំ​ឲ្យ​អ្នកមក ទីកន្លែង​ដែល​អ្នក​ត្រូវ​នៅ តាម​សាលក្រម​របស់​តុលាការ ខ្ញុំ​រង់ចាំ (​សម រង្ស៊ី​) យ៉ាង​អន្ទះសារ ។ អ្នក​ត្រូវ​ដឹង​សាលក្រម​តុលាការ​» ។​

​សម្តេច​ក៏​ផ្ដាំ ថា ខាង​ក្រសួងមហាផ្ទៃ បាន​ទទួល​សាលដីការ ចាប់ខ្លួន​អ្នក​ឯង​រួចហើយ ប៉ុន្តែ​ស្តាយ​ណាស់​ដែល​ឲ្យ​រត់​រួច បើ​អ្នក​ឯក​ចូល​មក​ស្រុក​វិញ គឺ​ស្មើនឹង «​ដើររក​អូស​ប្រទះ​ឈើ​ងាប់​» ។ សម្តេច​គូសបញ្ជាក់ថា «​ផ្តាំ​ទៅ​! ហើយ​អ្នក​ដែល​មិន​ពាក់ព័ន្ធ មិន​ចង់​ចូល​គុក កុំ​ចង់​ចូល ប្រថុយ​ជាមួយ ។ ប៉ុន្តែ​ខ្ញុំ​ហ៊ាន «!» អា​នេះ​ព្រឹប​ឈ្លូស​ជា​គ្នា​»​។​

​សូមជម្រាបថា លោក សម រង្ស៊ី បានប្រកាស​ជា​ច្រើនលើក​ច្រើនសារ​ថា លោក​នឹង​វឹល​ចូលមក​ស្រុក​ខ្មែរ​វិញ នៅក្នុង​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​មិនដឹង​ថ្ងៃ​ណា ច្បាស់លាស់​នោះ​ទេ ។​ជាក់ស្តែង​ថ្មីៗ​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​អតីត គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា​នៅ​អា​មរិក​ដើម្បី រៀបចំ​ឲ្យមាន​ដំណើរ​វិល ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដោយ​ធ្វើ​នយោបាយ​កៀគរ​ចំនួន ៥​ចំណុច រួមមាន​៖ ទី​១.​រៀបចំ​កំលាំង​ដើម្បី​ត្រៀម ទទួល​លោក សម រង្ស៊ី ចូល​ស្រុក​វិញ​។​
​ទី​២.​ពង្រីក​សកម្មភាព​ការទូត​ច ។ ទី​៣.​ពង្រឹង និង​ពង្រីក ការផ្សព្វផ្សាយ​ព័ត៌មាន ក្រោម​ការ​គ្រប់​របប ហ៊ុន សែន ។ ទី​៤.​ធ្វើ​ទំនាក់ទំនង​ជាមួយ អ្នកប្រជាធិបតេយ្យ​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ផ្លាស់ប្តូរ​ជា​វិជ្ជា​មាន នៅ​ឆ្នាំ​២០១៩​នេះ ។ ទី​៥. រៀបចំ​ថវិការ សម្រាប់​ការវិល​ចូល​ស្រុក របស់លោក សម រង្ស៊ី​» ៕

 

Filed in: ព័ត៌មានជាតិ