សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ថៃ​ចុះ​បង្ត្រាប​មុខទំនិញ​ដែល​ពលរដ្ឋ​ខ្មែរ​នាំ​ចូល​ទៅ​លក់​នៅ​ផ្សារ​ហា​តឡេក​ថៃ​

សមត្ថកិច្ច​ថៃ​ចុះ​បង្ត្រាប​មុខទំនិញ​ដែល​ពលរដ្ឋ​ខ្មែរ​នាំ​ចូល​ទៅ​លក់​នៅ​ផ្សារ​ហា​តឡេក​ថៃ​

កោះកុង​ ៖ ​មន្ត្រី​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង បានឲ្យថា នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​មករា​ឆ្នាំ​២០១៩​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ មកពី​ទីក្រុង​បាងកក បាន​ចុះ​បង្ក្រាប​មុខទំនិញ​មួយចំនួន​មានដូចជា ស្រា បារី​និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ដែល​ពលរដ្ឋ​ខ្មែរ​យើង​នាំ​ចូល​ទៅ​លក់​នៅ​ផ្សារ​ហា​តឡេក ក្នុង​ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ​ទល់មុខ​និង​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង ប្រទេស​កម្ពុជា​។

​ការចុះ​បង្ក្រាប​យូរៗ​ម្តងនេះ បាន បង្ក​ឲ្យមាន​ភាព​ភ្ញាក់ផ្អើល​ឆោ​រឡោ ដល់​ពលរដ្ឋ​ខ្មែរ ដែល​នាំចូល​ទំនិញ​ទៅ​លក់​នៅ​ទីនោះ​។​គេ​ឃើញ​មាន ក្រុម​មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ដែល​ឈរជើង​នៅ​មាត់​ច្រក​ចុះ​ទៅ​សម្របសម្រួល​និង​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

​លោក សុវណ្ណ ប៊ុនធឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​បានឲ្យដឹងថា ក្នុង​ការចុះ​បង្ក្រាប​ខាងលើ សមត្ថកិច្ច​ថៃ​បាន​ធ្វើ​ការដកហូត​និង​ឃាត់ខ្លួន​ម្ចាស់​ទំនិញ​មួយចំនួន ដែល​គេ​អះអាងថា​៖​ជា​ទំនិញ​ហាមឃាត់​នាំ​ចូល​ទៅ​លក់​នៅ​ឯ​ទីផ្សារ​ក្នុង​ប្រទេស​គេ​ដោយ​ខុសច្បាប់ ។ ប៉ុន្តែ​ភ្លាមៗ ដោយ​មាន​កិច្ចសម្របសម្រួល​និង​អន្តរាគមន៍​ទាន់ពេលវេលា​ពី​សំណាក់​ក្រុម​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ្មែរ​យើង ខាង​ថៃ​បាន​យល់ព្រម​ដោះលែង​និង​ប្រគល់​ទំនិញ​ដែល​បាន​ចាប់​ឲ្យមក​វិញ​។​

​លោក​ប្រធាន​ស្នាក់​ការ​បាន​បញ្ជាក់ថា ក្រោយពី​សមត្ថកិច្ច​ខ្មែរ​និង​ថៃ បាន​ជួប​សម្រុះសម្រួល​គ្នា​រួច​មក ស្ថានភាព​លក់ដូរ​របស់​ពលរដ្ឋ នៅ​ចំ​ណុ​ច្រកព្រំដែន​ខាងលើ បាន ដំណើរការ​ជា​ធម្មតា​ឡើងវិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ។ ចឹង​បាន​ថា​ដក​ដង្ហើមតាម​គេ​វា​លំបា​កចឹង​!៕

Filed in: ព័ត៌មានជាតិ