សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​ផុត​លេខ​ដាក់​បញ្ជា​ឲ្យ​ការពា​រដ្ឋធម្នុញ្ញ​!

​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​ផុត​លេខ​ដាក់​បញ្ជា​ឲ្យ​ការពា​រដ្ឋធម្នុញ្ញ​!

​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥​និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​សម្តេច​ហ៊ុន​សែន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មករា គ​.​ស ២០១៩​នេះ បាន​ដាក់​ចេញ​បទបញ្ជា​១០​ចំណុច​សម្រាប់​កង​ទព័​អនុវត្តន៍​។

​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ២៤ មករា ឆ្នាំ​(១៩៩៩ – ២០១៩)​ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន​ម៉ាណែទ​ជា​មេបញ្ជាការនៅ​ទីបញ្ជាកា​រដ្ឋានកង​ទ័ព​ជើងគោក ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​ពី​ប្រវត្តិ​កម្ពុជា​ក្នុង​ការ​កំណត់​យក​ថ្ងៃទី​៩ ខែ​វិឆ្ឆិការ ធ្វើ​ជា​ថ្ងៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ​ដែល​ជា​ថ្ងៃ​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​បរិបូរណ៍​នៅ​ឆ្នាំ​១៩៥៣ ។​រំលឹក​ផង​ដែរ​ពី​ផលវិបាក​នៃ​ការធ្វើ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​និង​ការប៉ុនប៉ង​ចាប់ង្ខំស​ម្តេច​ឲ្យ​លាលែង​ពី​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៩៣​ដែល​នាំ​ឲ្យ​សម្តេច​បង្កើត​កម្លាំង​កង​ទព័​មួយ​ដែល​សម្តេច​អាច​បញ្ជា​ផ្ទាល់​បាន​។​

​ក្រោយពី​កម្ពុជា​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ នៅ​ឆ្នាំ​១៩៩៨ គឺ​បាន​ធ្វើ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខសន្តិភាព​ពេញលេញ ហើយ​ការកែសម្រួល​តួនាទី​ភារកិច្ច និង​រចនាសម្ព័ន្ធ​ចាត់តាំង​កងទ័ព ក៏​បាន​កំណែទម្រង់​ជា​បន្តបន្ទាប់​រួម​ទាំង​កា​រៀបចំ​បង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ​១៩៩៩ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ​បូរណភាព​ទឹកដី ព្រមទាំង​ការពារ​ផលប្រយោជន៍​របស់​ប្រទេសជាតិ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ចូល​រួមចំណែក​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ចូលរួម​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍ​រីកចម្រើន នៃ​ការងា​បញ្ជាការដ្ឋាន​កង​ទ័ព​ជើងគោក ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការងារ​ជាតិ និង​រួម​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ផង​ដែរ​។ បច្ចុប្បន្ន​យើង​មាន​បញ្ជាការដ្ឋាន​សំខាន់ៗ​ដូចជា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក និង​បញ្ជាកា​រដ្ឋា​កងទ័ព​ជើង​អាកាស​(​ក្រៅពី​ថ្ងៃកំណើត​កង​ទព័ជើងគោក​សម្តេច​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ថ្ង​ស​កំណើត​បញ្ជាការដ្ឋាន​ក​ង​ទព័​អាកាសនិង​ទព័ជើងទឹ​ក​ឡើយ​)​។​

​ក្នុង​ឱកាស​នេះ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ប្រកាស​បទបញ្ជា​សំខាន់ៗ​ចំនួន​១០​ចំនុច​រួមមាន​៖

១) ត្រូវ​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ខឿន​ការពារជាតិ​របស់​ប្រជាជន ព្រោះ​កងទ័ព​កើតចេញ​ពី​ប្រជាជន និង​ដើម្បី​ប្រជាជន​។​
២) ត្រូវ​ចូលរួម​ជាមួយ​កម្លាំង​ផ្សេងៗ​ទៀត​ដើម្បី​រក្សា​សន្តិភាព ទប់ស្កាត់​អំពើរ​អសកម្ម គ្រឿងញៀន ចោរកម្ម ការពារ​សុវត្ថិភាព​ភូមិ​ឃុំ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​សេចក្តីសុខ ជាពិសេស​រួម​គ្នា​រក្សា​សន្តិភាព​។​
៣) ខិតខំ​ប្រយុទ្ធ​ប្រឆាំង​អំពើរ​ភេ​វរ​កម្ម ទប់ស្កាត់​អំពើរ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​មិនឲ្យ​មាន​ការ​ធ្វើប​ដិ​វត្ត​ព័ណ៌​តាម​រូបភាព​ណាក៏ដោយ បើ​ឃើញ​ថា​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ គឺ​ត្រូវតែ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​។​
៤) កងទ័ព​ទាំងអស់​មិន​ថា​នៅក្នុង ឬ​នៅ​ក្រៅប្រទេស​ទេ គឺ​ត្រូវ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ក្រីក្រ​ខ្វះខាត កុំ​ធ្វើឲ្យ​ប្រជាជ​នស្រក់​ទឹកភ្នែក​ដោយសា​រ​ទង្វើ​អាក្រក់​អ្វី​មួយ​ពី​កងទ័ព​យើង​។​
៥) កងទ័ព​ត្រូវ​គាំទ្រ​ដល់​ផ្នែក​ច្បាប់ ដូចជា​ចូលរួម​ការពារ​ថែរក្សា​ព្រៃឈើ រក្សា​ធនធានធម្មជាតិ​ផ្សេងៗ និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នានា​។​
៦) គាំទ្រ​ការប្រមូល​ចំណូល​ថិ​វ​ការ​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ទប់ស្កាត់​អំពើរ​ពុករលួយ ដើម្បី​ជា​ប្រយោជន៍​ជាតិ និង​ប្រទេស​រីកចម្រើន ព្រមទាំង​ចូលរួម​បង់ពន្ធ​បង្កើន​ដល់​ចំណូល​ជាតិ ។​
៧) ខិតខំ​បង្កើន​វិន័យ​កងទ័ព​ឲ្យបាន​ខ្ជាប់ខ្ជួន ជា​ពិសេស​ពេល​ដែល​យើង​មាន​ឧបករណ៍​សម្ភារ​គ្រប់គ្រាន់​ហើយ តែ​បែរជា​យើង​មិន​ចេះ​ប្រើប្រាស់​ត្រូវ​អនុវត្ត​តាម​បទបញ្ជា និង​ត្រូវ​បង្កើន​ការហ្វឹកហាត់​ទាំង​តាម​ក្បួនខ្នាត​ទ័ព​ត្រឹមត្រូវ និង​ហាត់ប្រាណ​ដើម្បី​រក្សា​សុខ​ភាព​។​
៨) ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សម្ភារៈ​ដែល​យើង​មាន ដើម្បី​ធានា​ថា​អាវុធ​របស់​យើង​នៅតែ​អាច​ប្រើប្រាស់​បាន​នៅពេល​ដែល​ត្រូវការ​បន្ទាន់​។ អង្គភាព​ទាំងអស់​ត្រូវតែ​ថែទាំ​សម្ភារៈ​យុទ្ឋភ័ណ្ឌ​របស់​របស់​ខ្លួន​ឲ្យបាន​ល្អ ដើម្បី​ធានា​ថា​អាវុធ​យើង​ប្រើប្រាស់​បាន​ចំ​គោលដៅ​នៅពេល​ត្រូវការ​។​
៩)​យកចិត្តទុកដាក់​ដល់​ជីវភាព​កងទ័ព ដូច​ជា​ជំរក​ស្នាក់នៅ ចំណីអាហារ សម្ភារៈ ត្រូវ​ផ្គត់ផ្គង់​សព្វបែបយ៉ាង​សម្រាប់​កងទ័ព ជា​ពិសេស​ត្រូវ​បង្កើន​ការសាងសង់​ផ្ទះ​ដល់​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន និង​ផ្តល់​សេវា​ថែទាំ​សុខភាព និង​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន​។​
១០)​កងទ័ព​ត្រូវ​ដើរតួនាទី​ជា​អ្នកការទូត​យ៉ាងសំខាន់​ជាមួយ​ប្រទេស​ជិតខាង គឺ​រក្សា​ទំណាក់ទំនង​ជាមួយ​មិត្ត​ចាស់ និង​បង្កើន​ទំនាក់​ទង​និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ថ្មីៗ​ជាមួយ​អង្គភាព​ប្រទេជិតខាង តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក និង​តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​យុទ្ធវិធី​ផ្សេងៗ​ជាមួយ​យ​កងទ័ព​នៃ​បណ្រាល​ប្រទេស​នានា​។​
​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​អង្គភាព និង​នាយទាហាន និង​ពលទាហាន​ជាច្រើនរូប ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស ឯកឧត្តម នាយ​ឧត្តមសនីយ៍ មាស សុភា ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នៃ​កងទ័ពជើងគោក​កន្លង​មក​។

 

Filed in: ព័ត៌មានជាតិ