ភ្នំពេញ៖ មន្ត្រីយោធា និងជាឈ្មួញរកស៊ីឈើប្រណីត ដ៏ធំមួយរូបប្រចាំនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានសមត្ថកិច្ចអាវិធហត្ថចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះ ដោយសារតែរថយន្តធុនធ្ងន់ ដឹកឈើប្រណីតខុសច្បាប់របស់គាត់ក ធ្វើអោយបាក់ស្ពាន នៅខេត្តកំពតនោះ ឥឡូវត្រូវបានគេដោះលែងវិញហើយ។
ប្រភពព័ត៏មានពីខេត្តកំពង់ស្ពឺ បានបង្ហើបអោយដឹងថាៈ ក្រោយពីទទួលបានការដោះលែងពីតុលាការ ឲ្យ ទៅផ្ទះវិញ ឈ្មួញរកស៊ីឈើប្រណីតដែលមានឈ្មោះជឿង ថេង ភេទប្រុស អាយុ៣៧ឆ្នាំ ឋានន្តរសក្ដិវរសេនីយ៏ត្រី មានតួនាទីជាជំនួយការ ការិយាល័យទី២ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ បានធ្វើពិធីជប់លៀងអបអរសាទរ យ៉ាងគគ្រឹកគគ្រេងឌឺប្រជាពលរដ្ឋនិងប៉េអឹមដែលចាប់ ។
ពាក់ព័ន្ធព័ត៏មានដោះលេង មេឈ្មួញឈើ ប្រណីតដែលរថយន្តដឹកឈើ របស់គេបើកធ្វើអោយ បាក់ស្ពាន លោកឯក ឆេងហួត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពត បានទទួលស្គាល់ ថាតុលាការពិតជាធ្វើការដោះលែងម្ចាស់រថយន្តដឹកឈើធ្វើអោយ បាក់ស្ពានប្រាកដមែនបន្ទាប់ពី រូបគេបាន តំកល់ប្រាក់ចំនួន ២០០លានរៀលរួចមក។ មិនតែប៉ុណ្ណោះការដោះលែងនេះ ក៏យោងតាមការស្នើសុំពីប្រធាន មន្ទីរសាធារណការខេត្តផងដែរ។
សូមបញ្ជាក់ថាកាលពីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ មានរថយន្តយីឌុបមួយគ្រឿងដឹកឈើប្រណីត និងឈើលេខ១ចំនួន ប្រមាណ៥០ម៉ែត្រគូបបើកចេញពី ខេត្តកំពង់ស្ពឺឆ្ពោះទៅ ប្រទេសវៀតណាម តាមច្រកទាន់ហន់ ខេត្តកំពតបានធ្វើអោយបាក់ស្ពាន ដែកបាឡេមួយកន្លែង ដែលគេហៅស្ពានតានៃ ស្ថិតក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត។
ក្រោយមកសមត្ថកិច្ចបាន បើកធ្វើការស្រាវជ្រាវ ដឹងម្ចាសឡាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត បានចេញដីកាបង្គាប់អោយ ឈ្មោះជឿង ថេង ចូលខ្លួនពាក់ព័ន្ធបទល្មើស ដឹកឈើធ្វើអោយបាក់ស្ពាន ហើយនៅថ្ងៃទី១៨ ខែមិថុនា ក៏ត្រូវកំលាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺធ្វើការនាំខ្លួនពី ស្រុកឱរ៉ាល់ប្រគល់អោយ សមត្ថកិច្ចខេត្តកំពតដើម្បីអនុវត្ត តាមដីការបស់ព្រះរាជអាជ្ញាតែម្ដងទៅ។ ករណីមួយនេះប្រជាពលរដ្ឋឆ្ងល់ថាការបង្កឲ្យបាក់ស្ពានជាបទល្មើសមួយសមនិងឲ្យនៅក្រៅឃុំបាន។ចុះតើតុលាកាមានបានគិតដល់បទល្មើសដឹកជញ្ជូញជួញដូរឈើប្រណីតខុសច្បាប់ទេ ។ បទល្មើសចឹងតាមច្បាប់ព្រៃឈើមានទោសដែរអត៉? ។ ការពិតបើគិតឲ្យដល់តាមយុត្តិសាស្ត្ររបស់ច្បាប់តុលាកខេត្តកំពតធ្វើមិនខុសទេលើករណីដោះលែងឈ្មោះជឿង ថេង ភេទប្រុស អាយុ៣៧ឆ្នាំ ឋានន្តរសក្ដិវរសេនីយ៏ត្រី មានតួនាទីជាជំនួយការ ការិយាល័យទី២ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ដែលជាមេឈ្មួញឈើនោះឡើយព្រោះថាសូម្បីក្រុមចំរុះលោកនាយឧត្តមសេនីយ៍សៅសុខាដែលបង្កើតដោយរាជរដ្ឋាភិបាលផងរកចាប់មនុស្សម្នាក់យកមកផ្តន្ទាទោសមិនបានផងបើទោះបីជាបានរកឃើញឈើប្រណីតខុសច្បាប់ជាង៧ម៉ឺនម៉ែត្រគូបក៏ដោយ។សាកគិតមើលទៅថាទម្រាំបានឈើប្រណីត៧ម៉ឺនម៉ែតគូបពួកអ្នកកាប់ឈើខុសច្បាប់ត្រូវកាប់ព្រៃអស់ប៉ុន្មានហិកតា?ហេតុអីពួកអស់នោះគ្មានទោសម្នាក់ចឹង? ៕