សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយខេត្ត​ស្ទឺងត្រែង​បញ្ជា​ឲ្យ​បង្ក្រា​បឡាន​កាសែត​ដែល​ចាំ​ថត​ឡាន​ដឹក​ឈើ​ខុសច្បាប់​?

​ចៅហ្វាយខេត្ត​ស្ទឺងត្រែង​បញ្ជា​ឲ្យ​បង្ក្រា​បឡាន​កាសែត​ដែល​ចាំ​ថត​ឡាន​ដឹក​ឈើ​ខុសច្បាប់​?

ខេត្ត​ស្ទឹងត្រែង ៖ អ្នកយក​ព័ត៌មាន​ចំនួន​៧ នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ស្ទឹងត្រែង ចុះ​ទៅ​ណែនាំ ដោយ​ចោទ​ថា​មិន​គោរព​វិជ្ជាជីវៈ ចត​រថយន្ត​នៅតាម​ដងផ្លូវ​ចាំ​ថត​ឡាន​ដឹកឈើ​ល្មើសច្បាប់​? ។

​សមត្តកិច្ច​បាន​ប្រាប់ថា​គេ​ធ្វើ​នេះ​គឺ​តាម​បញ្ជា​របស់ លោក ម៉ុម សារឿ​ន​អភិបាលខេត្ត​ស្ទឹងត្រែង​ឲ្យ​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​នៅ​យប់​ថ្ងៃទី​២៤ ខែ​មករា​ឆ្នាំ​២០១៩ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ពងមាន់​ស្ថិតក្នុង​ភូមិ​រាជានុកូល​សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​ដើម្បី​ណែនាំ​ក្រុម​អ្នកយក​ព័ត៌មាន ចំនួន​៧​ដែល​មិន​បាន​គោរព​វិជ្ជាជីវៈ ចត​ឡាន​តាម​ដងផ្លូវ ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ តាម​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​។​

​លោក​វរសេនីយ៍ឯក​វ៉ា សុផាន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស បាន​ប្រាប់ថា អ្នកកាសែត​ត្រូវគោរព​វិជ្ជាជីវៈ អ្នក​ដែល​ចូល​មក​យក​ព័ត៌មាន ក្នុង​ខេត្ត​ត្រូវតែ​យក​ប័ណ្ណ​ព័ត៌មាន ចុះបញ្ជី​នៅ​ក្នុង​មន្ទីរ​ព័ត៌មាន ឲ្យបាន​ដឹង​ថា ចុះ​មក​យក​ព័ត៌មាន នៅក្នុង​ខេត្ត​ដើម្បី​ងាយស្រួល ក្នុង​ការគ្រប់គ្រង ចុះ​យក​ព័ត៌មាន ក្នុង​ខេត្ត​ក្នុង​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​រា​ជ​រដ្ឋាភិបាល និង​យក​ព័ត៌មាន កែតម្រូវ​ស្ថាបនា នៅ​ចំណុច​ខ្វះខាត​ណាមួយ ដែល​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ ដើម្បី​អោយ​រីកចម្រើន មិនមែន​ចុះ​មក​យក​ព័ត៌មាន ចត​ឡាន​នៅតាម​ដងផ្លូវ​ចាំតែ​ដេញ​រថយន្ត​នោះ​ទេ​។​

​លោក​អះអាង​ថា “​លោក​មិន​ហាមឃាត់​ក្នុង​ការយក​ព័ត៌មាន​នោះ​ទេ តែ​ព័ត៌មាន​ដែល​ត្រូវ​យក​នោះ គឺ​អ្វី​ដែល​មាន​ហេតុការណ៍​កើតឡើង​ត្រូវតែ​ចុះ​ទៅ​យក​ព័ត៌មាន មិនមែន​គ្មាន​ហេតុការណ៍​ហើយ​នាំគ្នា ចត​ឡាន​តាម​ដងផ្លូវ​សាធារណៈ​រង់ចាំ​យក​ព័ត៌មាន​ទេ តែបើ​ធ្វើ​បែប​នេះ ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណ​:​ជាខ្លាំង​”​។​

​សូមបញ្ជាក់ថា​នៅក្នុង​អាណាចក្រ​ខេត្តស្ទឹងត្រែង​មាន​សេចក្តីរាយការណ៍​អំពី​ការកើតឡើង​នៅ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជា​ច្រើន​តែ​មិនដេល​ឃើញ​មាន​សមត្តកិច្ច​ខេត្ត​បង្ក្រា​បបាន​ម្តង​ឡើង​ផ្ទុយទៅវិញ​បែ​ជា​មាន​ការបញ្ជាឲ្យ​បង្ក្រាប​អ្នកកាសែត​ទៅវិញ​?​។​ស្រុក​ខ្មែរ​សេរីភាព​សារ​ព​តិមាន​នៅ​ខេត្ត​ស្ទឹងត្រែង​គ្មានទេ​បើ​ចងយក​ព​តិមាន​ពី​បទល្មើស​ព្រៃឈើ​?៕

 

Filed in: ព័ត៌មានជាតិ