សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រលានយន្តហោះ​ភ្នំពេញ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​ទៅ​មើល​ចំណត​ឡាន​កុំ​ឲ្យ​ចេះ​តែ​ឆ្ងល់​ពេក​!

ព្រលានយន្តហោះ​ភ្នំពេញ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​ទៅ​មើល​ចំណត​ឡាន​កុំ​ឲ្យ​ចេះ​តែ​ឆ្ងល់​ពេក​!

ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​ដែល​គ្របង​គ្រង​ដោយ​បារាំង បាន​ចេញ​សេចក្ដីបំភ្លឺ​មួយ​កាលពី​ថ្ងៃ​ទី​១៨​មករា​និង​អញ្ជើ្ញ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឲ្យទៅ​មើល​ប្រពន្ធ័​គិត​លុយចំណត​ឡាន នៅ​ព្រលានយន្តហោះ​ផងដែរ​។

​នៅក្នុង​លិខិត​ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក​ប្រតិបត្តិ នៃ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ​បកស្រាយ អំពី​ប្រព័ន្ធ​គិត​លុយ​ផ្ញើ ជូន​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ហើយក៏​បាន​សុំ​អញ្ជើញ​លោក​រដ្ឋមន្ត្រី អញ្ជើញ​ទៅ​កាន់​ព្រលានយន្តហោះ​ភ្នំពេញ ដើម្បី​ទទួល​បាន​ការបកស្រាយ និង​ចែករំលែក​ព័ត៌មាន​អំពី​ប្រព័ន្ធ​នេះ​កាន់តែច្បាស់ ផង​(​ដែល​មាន​ន័យ​កុំ​ចេះតែ​ថា​មិនដឹង​)​។​

​សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្មីៗ​កន្លងទៅនេះ ឯកឧត្ដម ខៀវ កញា​រិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​រិះគន់​ចំៗ ដោយ​បើកចំហ​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​លោក​ផ្ទាល់ អំពី​ប្រព័ន្ធ​គិត​លុយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​ថា​៖ «​ភ្ញៀវ​កាន់តែច្រើន ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ កាន់តែ​ប្រឹង​ធ្វើអោយ​យឺត ។ ធម្មតា​គេ​បង់​លុយ​នៅ​បញ្ជរ​ចេញ តែ​នេះ​អ្នក​បើក​ឡាន​ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ​ហើយ​រត់​ទៅ​បង់​លុយ​នៅ​កន្លែង​ផ្សេង ។ ដើរ​ម៉ា​ពិភពលោក ទើប​ឃើញ​ក្បាច់​នេះ​មួយ !» អា​ឡូ​វ​បារាំង​មាន់គក​ជា​ថៅកែ​ព្រលាន​ឌឺ​វិញ​!!

 

Filed in: ព័ត៌មានជាតិ