សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចែក​បៀរ​ចាញ់​អ្នកលេង​បុគ្គ​លឹក​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែ​នដាយ​មិន​CT ត្រូវ​ចាប់ខ្លួន​

​ចែក​បៀរ​ចាញ់​អ្នកលេង​បុគ្គ​លឹក​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែ​នដាយ​មិន​CT ត្រូវ​ចាប់ខ្លួន​

ខេត្ត​បន្ទាយមានជ័យ​ ៖​ បុគ្គ​លឹក​កាស៊ីណូ​ក្រុមហ៊ុន​កាស៊ីណូ ហ្គ្រែ​នដាយ​មិន​ស៊ី​ធី​(Grand Diamond city)​ជាច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ក្រោយពី​បុគ្គ​លឹក​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ព្រោះ​ចែក​បៀរ​ធ្វើ​ឲ្យ​អ្នកលេង​ឈ្នះ​អស់​ប្រាក់​ប្រមាណ​៣០​ម៉ឺន​បាត​ប្រាក់​ថៃ​។

​សេចក្ដីរាយការណ៍​បានឲ្យដឹងថា បុគ្គ​លឹក​ក្រុមហ៊ុន​កាស៊ីណូ​មួយ ផ្នែក​មើល​អ្នក​ចែក​បៀរ ឈ្មោះ ឈី ឆា​ឡែន​ភេទ​ស្រី ត្រូវបាន​សន្តិសុខ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩ ដោយ​បោទ​ថា បាន​ឃុបឃិត​ជាមួយ​ភ្ញៀវ ដែល​ចូល​មក​លេង​ក្នុង​កាស៊ីណូ​។​មូលហេតុ​ដែល​នាំ​ឲ្យ​ចាប់ខ្លួន បុគ្គ​លឹក​ខាងលើ គឺ​ដោយសារតែ​មាន​ភ្ញៀវ លេង​ឈ្នះ​ក្រុមហ៊ុន ប្រហែលជា​៣​សែន​បាត​ប្រាក់​ថៃ ។​
​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មករា ភាគី​ខាង​ក្រុមហ៊ុន ឲ្យ​នាង​ចូលខ្លួន​សារជាថ្មី ដើម្បី​សាកសួរ​នឹង​ដេញដោល ឈានទៅរក​កំហុស ដាក់បន្ទុក​នាង​ម្ដងទៀត​។​
​សូម​ជំរាប​ថា​កាស៊ីណូ ក្រុមហ៊ុនហ្គ្រែ​ន ដាយ​មិន មាន​ថៅកែ​ជា​ជនជាតិ​ថៃ ឈ្មោះ វឌ្ឍណា អា​ស្វា​ហាម អតីត​ជា​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ដើមកំណើត​នៅ​ខេត្ត សាមុទ្រ សា​ខន ប្រទេស​ថៃ​។​

​បច្ចុប្បន្ន ថៅកែ​ក្រុមហ៊ុន​រូបនេះ មក​រស់នៅ​ក្នុង​ទឹកដី នៃ​ប្រទេស​កម្ពុជា​។ មកទល់ពេលនេះ បុគ្គ​លឹក​ដែល​រង​នូវ​ការចាប់ខ្លួន​ខាងលើ ភាគី​តំណាង តំណាង​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ មិនទាន់​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ ។​លោក ប៊ុន សុធី តំណាង​ឲ្យ​កម្មករ នៅ​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា បើ​ក្រុមហ៊ុន​មិន​ឃើញ​កំហុស​ទេនោះ ត្រូវតែ​ដោះ​លែង​នាង​វិញ​ជាបន្ទាន់ មិនគួរណា​ក្រុមហ៊ុន ប្រើ​វិធី​បំបាក់ស្មារតី បុគ្គ​លឹក​ខ្លួនឯង​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ