សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយ​ក្រុងព្រះសីហនុ​អះអាងថា​អាង​ចំរោះ​ទឹកស្អុយ​នឹងធ្វើ​ហើយ​មុន​ចូលឆ្នាំ​ខ្មែរ​

​ចៅហ្វាយ​ក្រុងព្រះសីហនុ​អះអាងថា​អាង​ចំរោះ​ទឹកស្អុយ​នឹងធ្វើ​ហើយ​មុន​ចូលឆ្នាំ​ខ្មែរ​

​សីហនុ​ ៖ ​ការអះអាង​របស់​លោក អ៊ី សុខ​ឡេង ចៅហ្វាយ​ក្រុងព្រះសីហនុ​បាន​ធ្វើឡើង​នា​ឱកាស​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ទាំង ៤​កន្លែង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ ។

​មន្ត្រី​បច្ចេកទេស​បានឲ្យដឹងថា អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ទាំង ៤​កន្លែង​នេះ ជា​កន្លែង​ស្តុក​ទឹកស្អុយ​ដែល​ហូ​ចេញពី​តំបន់​នានា​ក្នុង​ក្រុង​ព្រះសីហនុ​។ ក្នុងនោះ​ក៏​មាន​រៀបចំ​ប្រពន្ធ័​ធត​ភ្ជាប់ សម្រាប់​បូម​យក​ទឹកស្អុយ ពី​អាង​ស្តុក​ចម្រោះ​ទាំង ៤​កន្លែង​នេះ ទៅកាន់​អាង​ចម្រោះ​ទឹក​ស្អុយ​ដែល​មាន​ទំហំ ១៦​ហិកតា មាន​ទីតាំង​ស្ថិតនៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ដែល​ជា​អាង​ប្រព្រឹត្ត​កម្ម​ចម្រោះ​ទឹក​កខ្វក់ ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ទប់ស្កាត់​មិនឲ្យ​មាន​ទឹក​កខ្វក់ ហូ​ចូលក្នុង​សមុទ្រ​ដោយ​មិន​បាន​ឆ្លងកាត់ អាង​ចម្រោះ​ទឹកស្អុយ​ទៀត​ទេ​។​

​លោក អ៊ី សុខ​ឡេង បន្តថា អាង​ស្តុក​ចម្រោះ​ទឹកស្អុយ​ខាងលើនេះ ស្ថាបនា​ឡើង ដើម្បី​ស្តុប​ទឹកស្អុយ​មិនអោយ​ហូចូល​សមុទ្រ ក្រោម​ការយកចិត្តទុកដាក់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​តំបន់ឆ្នេរ រួមមាន​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​- ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​លោក អ៊ី សុខ​ឡេង ថា ចំពោះ​ថវិកា​សម្រាប់​សាងសង់​អាង​ស្តុក​ចម្រោះ​ទឹក​ស្អុយ​នេះ ក្រៅ​ពី​ថវិកា របស់​រដ្ឋ ក៏​ទទួលបាន​ថវិកា​ជំនួយ​បន្ថែម​ពី ឯកឧត្តម​ឧកញ៉ា លី យ៉ុង​ផាត់ ឯកឧត្តម​ឧកញ៉ា កុក អាន ឯកឧត្តម​ឧកញ៉ា សុខ គង់ លោក​ឧកញ៉ា អ៊ូ ឆាយ និង​សប្បុរសជន​មួយចំនួនទៀត​។​

Filed in: ព័ត៌មានជាតិ