សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មហាជន​រិះគន់​ការបំភ្លឺ​របស់​រដ្ឋបាល​ស្រុក​បរិបូរណ៍​រឿង​ផ្ទះទឹក​វៀតណាម​មិន​ឡើកគោក​

​មហាជន​រិះគន់​ការបំភ្លឺ​របស់​រដ្ឋបាល​ស្រុក​បរិបូរណ៍​រឿង​ផ្ទះទឹក​វៀតណាម​មិន​ឡើកគោក​

កំពង់ឆ្នាំង ៖ ផែនការ​ដេញ​ផ្ទះទឹក​វៀតណាម​ឡើងគោក​ន​ខេត្តកំពង់ឆ្នាំង​ហាក់បីដូច​ជា​បរាជ័យ​ហើយ​។​ជាក់ស្តែង​ប្រជាពលរដ្ឋ​មិន​អាច​ទទួលយកបាន បើ​ទោះ​ជា​រដ្ឋបាល​ស្រុក​បរិបូរណ៍​ចេញ​សេចក្ដីជូនដំណឹង​អោយ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​អោយ​រុះរើ​ដំបូល​និង​ជញ្ជាំង​ចេញ​អោយ​អស់​យ៉ាងណាក៏ដោយ​ក៏​ពួក​វៀតណាម​ម្ចាស់​បែ​ត្រី​មិន​បាន​អនុវត្ត​តាម​ដែរ ថែម​ទាំង​លួច​អូស​ផ្ទះ​បណ្ដែត​ទឹក​ចល័ត​នៅពេល​យប់​ចូលទៅ​ទន្លេរ​វិញ​ដដែល​។​ករណីនេះ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ថា​មាន​ការឃុបឃិត​គ្នា​ម្ចាស់ផ្ទះ​ជាមួយ​អាជ្ញាធរ​ឃុំ​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ផងដែរ​។

​សូម​ពិនិត្យខ្លឹ​សារ​នៃ​ការស្រាយបំភ្លឺ​របស់រ​ដ្ឋ​បាល​ស្រុក​បរិបូរណ៍​ខាងក្រោម​នេះ​៖
​រដ្ឋបាល​ស្រុក​បរិបូណ៌ សូម​ស្រាយ​បំភ្លឺ​ជូន​សារពត៌មាន​ជាតិ សារពត៌មាន​អន្តរជាតិ និង​មតិ​សា​ធា​រណះ​ជន​មួយចំនួន​មេត្តា​ជ្រាបថាៈ ចំពោះ​គោលការណ៍ និង​ផែនការ​បំលាស់​ទី​ផ្ទះទឹក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ វៀតណាម និង​ខ្មែរឥស្លាម មក​នៅ​លើ​គោក​កន្លងមក​នេះ​គឺ​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​ភូមិ ឃុំ បាន​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត ដោយ​បាន​យកចិត្តទុកដាក់​ចុះ​ផ្សព្វផ្សាយ អនុវត្ត​ខ្លឹមសារ​ឯកសារ​ពាក់ព័ន្ធ​នានា​របស់​រាជ​រដ្ឋភិបាល ក្រសួង ស្ថាប័ន្ធ រហូត​មាន​ការចូលរួម​គាំទ្រ និង​អនុវត្ត​ពី​ប្រជាពលរដ្ឋ​គឺ​យល់ព្រម និង​សប្បាយ​ចិត្ត ក្នុង​ការ​មក​រស់នៅ​លើ​គោក​តាម​ការរៀបចំរ​បស់​អាជ្ញាធរ​ស្រុក​។​

​រហូតមកដល់​ពេលនេះ​មិន​មាន​ប្រជាពលរដ្ឋ​ខ្មែរ វៀតណាម​ឫ​ឥស្លាម​ណា​ម្នាក់​ត្រលប់​ចុះ​ពី​លើ​គោក ទៅ​រស់នៅ​លើ​ទឹក​វិញ​ឡើយ មានតែ​ការចុះទៅ​ប្រកប​របរ​នេសាទ​ប្រចាំថ្ងៃ និង​ការចុះ​ទៅ​យាមកាម មើល​ថែរ​ត្រី​ដែល​ចិញ្ចឹម​តាម​បែរ​តែប៉ុណ្ណោះ ដោយ​ស្ថិត​ក្រោម​ការណែនាំ និង​ចុះ​តាមដាន ត្រួតពិនិត្យ យ៉ាង​យកចិត្តទុកដាក់​ជា​ប្រចាំ​របស់​អាជ្ញាធរ​ស្រុក ។​

​រដ្ឋបាល​ស្រុក​សង្ឃឹម​យ៉ាង​មុតមាំ​ថា សារពត៌មាន​ជាតិ និង​សារពត៌មាន​អន្តរជាតិ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ដើម្បី​អនុវត្ត​កា​ងារ​បំលាស់​ទីនេះ​អោយ​រិត​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​ពិសេស​រង់ចាំ​ទទួល​មតិ ក្នុង​ការរិះគន់ ស្ថាបនា ពី​គ្រប់ភាគី​ពាកព័ន្ធ សូម​អរគុណ​។​មើល​ទៅ​បរាជ័យ​ទាំងស្រុង​ហើយ​ព្រោះ​គ្មាន​យន្តការ​អនុវត្ត​ច្បាស់លាស់​ឡើយ​!៕

 

Filed in: ព័ត៌មានជាតិ