សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆ្នាំ​២០១៩​ប្រធានាធិបតី​ចិន​សន្យា​ជាមួយ​សម្តេច​តេជោ​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ជួយ​លុយ​៣​ឆ្នាំ​ប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​

​ឆ្នាំ​២០១៩​ប្រធានាធិបតី​ចិន​សន្យា​ជាមួយ​សម្តេច​តេជោ​ទិញ​អង្ករ​៤០​ម៉ឺន​តោន​ជួយ​លុយ​៣​ឆ្នាំ​ប្រមាណ​៦០០​លាន​ដុល្លារ​អាមេរិក​

​ប៉េកាំង​៖ ប្រ ធានា​ធិបតី​ចិន​លោក ស៊ី ជីន​ពីង បានចាត់ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​មកកាន់ ប្រទេស​ចិន​នៅពេលនេះ មានតម្លៃ​បំផុត​សម្រាប់​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ប្រធានាធិបតី​ចិន​បញ្ជាក់បន្ថែម​ថា ៖​បច្ចុប្បន្ននេះ បើទោះបីជា​ទំនាក់ទំនង​អន្តរជាតិ មាន​ការប្រែប្រួល​ក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ពិតជា​បាន​ផ្តល់​នូវ អត្ថប្រយោជន៍​ជា​ច្រើន​ពី​គ្នា​ទៅវិញទៅមក​។​

​តាមរយៈ​នេះ​ចិន​នឹង​បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា ពិសេស​ការចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត​។ លោក​ស៊ី​ជីន​ពី​ង​បាន​វាយតម្លៃថា កម្ពុជា​នឹង​ទទួលបាន​នូវ​ភាពជោគជ័យ​ថែមទៀត ក្នុង​រយៈពេល​៦០​ឆ្នាំ​ទៅ​មុខ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ ចិន​សូម​គាំទ្រ​ចំពោះ សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យ​ជំ​នៈ​ភ្លូកទឹកភ្លូកដី ពី​ការបោះឆ្នោត​សកល​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍លើក​ពីប​ញ្ហា​មួយចំនួន ស្តី​ពី​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុងនោះ​ទី​១ សម្តេច​តេជោ​បាន​ជំរាប​ជូន លោក​ប្រធានាធិបតី​អំពី​សភាពការណ៍​ក្នុងប្រទេស​កម្ពុជា ពិសេស ការ​ក្រោយ​ការបោះឆ្នោត​សកល កម្មវិធី​កំណែ​ទំរង់​នានា​របស់​រាជរដ្ឋាភិបាល និង​ការទប់ស្កាត់​ពី​ការ លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ សម្តេច​តេជោ​ក៏បានគូសបញ្ជាក់​ពីកា​រ​បង្កើតឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​មាន​គណបក្សនយោបាយ​ចូលរួម​ចំនួន​១៩​គណបក្ស​។​

​ក្នុងជំនួប ពិភាក្សា​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានស្នើ​ជូន​ឯកឧត្តម​ប្រធានាធិបតី ក្នុង​ការជំរុញ អ្នកវិនិយោគ​ចិន​បន្ត​មក​វិនិយោគ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​ការបង្កើត​រោងចក្រ​ថ្មីៗ ថែម​ទៀត​។​

​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ចិន ដែល​ជា​ទំនាក់ទំនង​មាន​លក្ខណៈ​ប្រពៃណី ហើយ​អ្វី​ដែល​សម្តេច​ចង់​ឃើញ​នោះ​គឺ ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នោះ គឺ​បន្ត​ថែទាំ និង​រក្សា​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ សម្តេច​តេជោ បាន​ស្នើ​ឲ្យ​បន្ត​យន្តការ​ទ្វេភាគី​កាន់តែ​រឹងមាំ ជាមួយគ្នា​នេះ​សម្តេច​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ លើក​ទី​២ នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩​។ សម្តេច​តេជោ ក៏បាន ស្នើថា ឆ្នាំ​២០១៩​គឺជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូ​រទេស ចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោក៏បាន​ស្នើ​ដល់ឯក​ឧត្តម​ប្រធានាធិបតី គឺ​ធ្វើ​យ៉ាងណាឲ្យ ប្រទេស​ទាំង​ពីរ​អាច​មាន​នូវ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​សេរី ព្រោះ​ដោយសារ​ប្រទេស​ទាំង​ពីរ​មាន ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួចមក​ហើយ​តាំងពី​ឆ្នាំ​២០១០​មក​នោះ​។​

​លោក​ប្រធានាធិបតី​ចិន​អះអាងថា ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា គឺ​ពិតជា​មាន​លក្ខណៈ​ពិសេស​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗ​ទៀត ពោល​គឺ​ទំនាក់ទំនង​នៃ ប្រទេស​ទាំង​ពីរ មាន​លក្ខណៈ​សំខាន់បំផុត​។ លក្ខណៈ​ពិសេស​គឺ​ទំនាក់ទំនង​រវាង សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ថ្នាក់ដឹកនាំ​ចិន និង​ចាត់ទុកបាន​ឡើង​ដល់​កម្រិត​មួយ​ដែល​ខ្ពស់​បំផុត បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ផ្សេងៗ​ទៀត​។​

​ចិន​និង​កម្ពុជា នឹង​បន្ត​រួម​គ្នា​សហគមន៍​ដែល​ជា​សហគមន៍​រួមគ្នា ដើម្បី​រៀបចំ​ផែនការ​ធ្វើ​កិច្ចសហការ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​រវាង​ប្រជាជ​និង​ប្រជាជន​។ សម្រាប់​ឆ្នាំ​២០១៩​នេះ​លោក​ប្រធានាធិបតី បាន​សន្យាថា​៖ ចិន​នឹង​បន្ត​នាំ​ចូល​អង្ករ​ចំនួន​៤០​ម៉ឺន​តោន ពី​ប្រទេស​កម្ពុជា​។ ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កើន​ដល់ ១០​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ ២០២៣ ។​ចិន​នឹង​បន្ត​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ចិន ទៅ​វិនិយោគ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយឥតសំណង​ចំនួន ៤​ពាន់​លាន​យ័ន សម្រាប់​រយះពេល​៣ ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២២ មករា​នេះ និង​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សំខាន់ៗ​ចំនួន​៨៖

​ក្នុងនោះ​រួមមាន​ទី​១ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​កែ​លំអ​ផ្លូវ​ជនបទ ជំហាន​ទី​២ ចុះហត្ថលេខា​រវាង ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម វ៉ាង ស៊ា​វ​ថាវ ប្រធានតី​ភ្នាក់ងា​រចិន​សម្រាប់​កិច្ច​សហប្រតិបត្តិកា​រ​អភិវឌ្ឍ​អន្តរជាតិ ទី​២​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​ផ្គត់​ផ្គង​ទឹក​ជន បទ ជំហាន​ទី​២ ចុះហត្ថលេខា​រវាង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម វ៉ាង ស៊ា​វ​ថាវ ប្រធានតី​ភ្នាក់ងា​រចិន​សម្រាប់​កិច្ច​សហប្រតិបត្តិកា​រ​អភិវឌ្ឍ​អន្តរជាតិ ទី​៣ លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង ការ ងារ វិស្វកម្ម​សម្រាប់​គាំទ្រ ដល់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ ចុះហត្ថលេខា​រវាង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម វ៉ាង ស៊ា​វ​ថាវ ប្រធានតី​ភ្នាក់ងា​រចិន​សម្រាប់ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​។​

​ទី​៤​លិខិតបញ្ជាក់​ការប្រគល់ ទទួល ស្ដីពី​គម្រោង​អគារ​អង្គរក្ស នៃ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី ចុះហត្ថលេខា​រវាង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម ជុង សាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ទី​៥​លិខិតបញ្ជាក់​ការប្រគល់ ទទួល​ស្តីពី​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៧ ដែល​រង​ការ ខូច ខាត​ដោយ​ទឹកជំនន់ ចុះហត្ថលេខា​រវាង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​ឯកឧត្តម ជុង សាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។​

​ទី​៦​លិខិតបញ្ជាក់​ការប្រគល់ ទទួល ស្តីពី គម្រោង ជួសជុល​ប្រាសាទតាកែវ ចុះហត្ថលេខា​រវាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​ឯកឧត្តម ជុង សាន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ទី​៧​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាងទឹក​រក្សា ក្នុង​ខេត្ត ព្រះវិហារ ចុះហត្ថលេខា​រវាង​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ឯកឧត្តម ហ៊ូ ស៊ា​វ​លាន ប្រធាន​ធនាគារ​នីហរ័ណ អាហរ័ណ​ចិន និង​ទី​៨​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ ក្រោម​យុទ្ធសាស្ត្រ​ចតុកោណ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ចុះហត្ថលេខា​រវាង​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋ មន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​ឯកឧត្តម យី ហួយ​ម៉ាន ប្រធាន ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ចិន​។​

 

Filed in: ព័ត៌មានជាតិ