សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​នូ​ស៊ី​ថា​ចូល​កាន់តំណែង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត​

លោក​នូ​ស៊ី​ថា​ចូល​កាន់តំណែង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​-៖​លោក នូ ស៊ីថា មក​ពី​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​នៅ​រសៀល ថ្ងៃ​ចន្ទ ១​រោច ខែ​បុស្ស ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៩ បាន​ចូល​កាន់តំណែង​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​ក្រោម​ការអបអរសាទរ​ពី​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​រួមមាន ឯកឧត្តម ផា អេង​វេន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តំណាង ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ លោក សួន បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។

​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការតែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជកា​រគ​យ​និង​រដ្ឋាករ​កម្ពុជា លេខ​០០៧ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ផ្ទេរ​ភារកិច្ច​÷
​លោក នូ ស៊ីថា ពី​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់​ឱ្យ​ចូល​និវត្តន៍​(​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​បាន​ពន្យា​ឲ្យ​១​ឆ្នាំ​)​។​

​ឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី វិញ ដោយ​ដាក់់​ជំនួស​វិញ​គឺ​លោក ងួន កុសល ប្រធានការិយាល័យ​គយ និង​(​រដ្ឋាករ​ផែស្ងួត -​អ៊ុយញ៉ុង ) ។​

​លោក​ម ផា អេង​វេន បាន​ណែនាំ​ឲ្យ អ្នកថ្មី​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ឱ្យ​បាន​ប្រសើរ ជំរុញ​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រទេស​ជិតខាង ពិសេស​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ឱ្យបាន​ត្រឹមត្រូវ និង​ទប់ស្កាត់​បទល្មើស​គេច​ពន្ធ​គ្រប់​ប្រភេទ​។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា បំពេញ​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ឱ្យបាន​នូវ​អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គោរព​ក្រមសីលធម៌ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម​សហការ​ឱ្យបាន​ល្អ​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ជាពិសេស គោរព​អនុវត្ត​នូវ​ភារកិច្ច​សំខាន់ៗ​ទាំង​៣ របស់​គយ​និង​រដ្ឋាករ រួមមាន​÷ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ​ជូន​រដ្ឋ​ឱ្យ​បាន​គ្រប់ និង​លើស​ផែនការ បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ឱ្យ​បាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យបាន​សមស្រប ផងដែរ ៕

Filed in: ព័ត៌មានជាតិ