សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ប៉ុស្តិ​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ឧត្តមសេនីយ៍ត្រី អ៊ី​ចំរើន សប្បាយ​ដៃ​ក្នុង​ការប្រមូល​សេដ្ឋកិច្ច​តាមរយៈ បើក​បា​រ៉ា​ស​អោយ​ឈ្មួញ​ដឹកឈើ​ឆ្លងដែន​ទៅ​ស្រុក​យួន​

​មេ​ប៉ុស្តិ​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ឧត្តមសេនីយ៍ត្រី អ៊ី​ចំរើន សប្បាយ​ដៃ​ក្នុង​ការប្រមូល​សេដ្ឋកិច្ច​តាមរយៈ បើក​បា​រ៉ា​ស​អោយ​ឈ្មួញ​ដឹកឈើ​ឆ្លងដែន​ទៅ​ស្រុក​យួន​

​ខេត្ត​រតនៈគិរី : សព្វថ្ងៃនេះ​លោក​ឧត្តមសេនិយ៍ត្រី អ៊ី ចំរើន មេ​ប៉ុស្តិ៍ អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ាវ ដែល​គេ​និយាយ​ថា​ជាប់ ខ្សែស្រឡាយ​សម្តេច ឧបនាយករដ្ឋមន្ត្រី​នោះ​បាននិងកំពុង បានដៃ​ខ្លាំងណាស់​ក្នុង​ការប្រើ​តួនាទី អំណាច​ជា​មេ​គ្រប់គ្រង​នៅ​មាត់ ច្រក​ព្រុំដែន​អន្តរជាតិ​អូរយ៉ាដាវ ក្នុង​ការក្តោបក្តាប់​ប្រមូល​សេដ្ឋកិច្ច តាមរយៈ​នៃ​ការឃុបឃិត​ជាមួយ​ឈ្មួយ​ដឹកទំនិញ​ខុសច្បាប់ ពិសេស​គឺ​ឈ្មួញ​ឈើ​ធំៗ​នៅក្នុង​ខេត្ត​រតនគិរី​ដូចជា​ម្សៀមន្ត្រី​ប៉េអឹម​ហូ​ជីវ៉ៃ​ណាក់ក្នាល​ធំ​ជាដើ​មដឹក​ជញ្ជូនឆ្លង ដែន​ទៅ​ប្រទេ​វៀតណាម ។

​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស​តូចតាច​ឈរ ជើង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតន​: គិរី​បាន​លួច​បង្ហើប​ព័ត៌មាន​ប្រាប់​មក ការិយាល័យ​និពន្ធ​ព័ត៌មាន អង្គភាពយើងខ្ញុំ ។​

​ប្រភព​បាន​បន្តថា ទាំង​ថ្ងៃ​ទាំង​យប់ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ឈើ​រាប់ឡាន មាន​ទាំង ឡាន​សាំ​យ៉ុង ឡាន​ឡង់​គ្រីស័រ និង​យី​ឌុប ។ ក្រៅ​ពី​សមត្ថកិច្ច​ពាក់ ព័ន្ធ និង​ជំនាញ​មេព្រៃ ប៉េអឹម គយ នគរបាល​សេដ្ឋកិច្ច គឺ​នគរ បាល​អន្តោប្រវេសន៍​ក្រោម​អំណាច​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន​ត្រូវ​បាន​គេ​រាយការណ៍​ថា​ខ្លាំង​ដៃ​ជាងគេ​ក្នុងការ គាបសង្កត់​កោសរូស​យក​លុយកាក់​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដោយ​សំអាង​ថា​យក​ចែក​ថ្នាក់លើ​!​។ បើ​ឈ្មួញ​ណាមួយ មិន​បង់​អោយ​តាម​ការកំណត់​របស់​លោក មេ​ប៉ុស្តិ​ដ៏​មាន​ឥទ្ធិពល និង​អំណាច​នេះ​ទេ គឺ​មិន​អនុ​ញ​ញាតិ​អោយ​រថយន្ត ដឹក​ទំនិញ​ឆ្លងកាត់​ឡើយ​ទោះ​ត្រូវ​ជាមួយ​ប៉េអឹម​គយ​ក៏ដោយ ។​

​មន្ត្រីប៉ូលិស​តូចតាច​បាន​ត្រឹម តែ​បាយទឹក​ម៉ា​រស់ៗ​ប្រចាំ​ថ្ង ព្រោះ​កញ្ចប់​ថវិកា​ខ្មៅ​ដែល​ប្រមូល​ពី ក្រុម​ឈ្មួញ​គឺថិ​ត​នៅក្នុង​ដៃ​លោក អ៊ី ចំរើន ជា​អ្នកចាត់ចែង ។ ពេលខ្លះ​ពួកគាត់​ឮ​លោក​ឧត្តមសេនីយ៍ អ៊ី ចំរើន​និយាយ​ឌឺ ថា​គាត់​មក​ឈរជើង​នៅ​ច្រក​នេះ​គឺ​មាន​មេ​និង​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ក្រសួង​មហាផ្ទៃ​ជា​អ្នក​ចាត់តាំង​។ ដូច្នេះ​ការងារ​អ្វីៗ​គឺ​ត្រូវតែ ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ ហើយ​ផលប្រយោជន៍​ដែល ប្រមូល​បាន​ក៏​ត្រូវ​បង់​អោយ​ថ្នាក់លើ​ដែរ​។ បើ​មិន​អញ្ចឹងទេ ម្ល៉េះ ថ្នាក់ដឹកនាំ ធ្វើ​ការដោះដូរ​តំណែង​គាត់​ដូច​ប៉ុស្ត៍អ​ន្តោ​ប្រេ​វ​សន៍ ប៉ោយប៉ែ​ត​បាត់​ហើយ​(​ស៊ិក​) ។​

​គេ​មិនដឹងថា​តើ លោកនាយ​ឧត្តមសេនីយ៍ គៀត ចន្ថា​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អ​ន្តោ ប្រវេសន៍​មេ​ច្រកព្រុំដែន​ស្រុក​ខ្មែរ បាន​លាភសក្ការៈ​ប៉ុន្មាន​ពី​លោក​ឧត្តមសេនីយ៍ ត្រី អ៊ី ចំរើន​នោះទេ ? បានជា​សម្ងំ​ស្ងៀមឈឹង​ធ្វើ​មិន ដឹង​មិន​ឮ បែបនេះ ? ។ ការិយាល័យ​និពន្ធ គេហទំព័រ អង្គភាពយើងខ្ញុំ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អ៊ី​ចំរើន បានទេ ព្រោះ ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​លោក អ៊ី ចំរើន មិន​លើក​ទទួល នោះទេ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់