សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​ប្រកាស​ជំហរ​ជា​ថ្មី​ទឿត​រឿង​មិន​យក​អធិបតេយ្យភាព​ប្រទេស​ដូរ​ជំនួយ​

​កម្ពុជា​ប្រកាស​ជំហរ​ជា​ថ្មី​ទឿត​រឿង​មិន​យក​អធិបតេយ្យភាព​ប្រទេស​ដូរ​ជំនួយ​

ភ្នំពេញ ​៖ កម្ពុជា​អះអាង​ជា​ថ្មី​ទៀត​អំពី​ការរក្សា​អធិបតេយ្យភាព​ជាតិ​ប្រាប់​ប្រទេស​អាស៊ាន​!​។​ការ​អ​អ​អាង​បែប​នេះ​ធ្វើឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​នៅ ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ របស់​ក្រសួងការបរទេស ដែល​បណ្តាញ​ព័ត៌មាន ទទួលបានឲ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩​នេះ​បានឲ្យដឹងថា​៖​លោក ប្រាក់ សុខុន ថា «​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់ថា​៖ ប្រទេស​កម្ពុជា​នឹង​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ជាដាច់ខាត កម្ពុជា​បាន​ឆ្លងកាត់ ភាពលំបាក ពី​អតីតកាល​រួចហើយ​»​។​

​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​ចង្អៀត​លោក ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏​បាន​បង្ហាញ​ការសោកស្ដាយ ទៅលើ​ការសម្រេចចិត្ដ​របស់​គណៈកម្មការ​អឺរ៉ុប នា​ពេល​ថ្មីៗ​នេះ ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ការពារ​ចំពោះ​ការ​នាំចូល​អង្ករ ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ទៅ​កាន់​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ផងដែរ​។​

​កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ ពី​ការពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ការត្រៀម​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ រដ្ឋមន្ត្រីការបរទេស អាស៊ាន​-​សហភាព អឺរ៉ុប​លើក​ទី​២២ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក ដើម្បី​ពិនិត្យមើល​ការរីកចម្រើន នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ទិសដៅ​អនាគត ព្រមទាំង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់​រួម​សម្រាប់​តំបន់​ទាំងពីរ និង​ពិភពលោក​ទាំងមូល​។​

​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន ក៏បាន​ឯកភាព​ជា​គោលការណ៍ ចំពោះ​ការ​លើក​តម្លើង​ពី​ភាព​ជា​ដៃគូ​ទូលំទូលាយ​អាស៊ាន​-​សហភាព​អឺរ៉ុប ទៅ​ជា​កម្រិត​ដៃគូ​យុទ្ធសាស្ដ្រ ក្រោម​ការបន្ត​ចរចា​លើ​ចំនុច​លម្អិត និង​កាលបរិច្ឆេទ​ច្បាស់លាស់​។​

​លោក ប្រាក់ សុខុន ក៏​បាន​បង្ហាញ​ការព្រួយបារម្ភ ចំពោះ​ការប្រើប្រាស់​វិធីសាស្ដ្រ​ស្ដង់ដា​ពីរ សម្រាប់​ជ្រើសរើស​យក​តែ​ចំណុច​ណា​ដែល​សមស្រប និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង​ជាង​។​

​កិច្ចប្រជុំ​ក៏​បាន​កត់សម្គាល់​អំពី​ការព្រួយបារម្ភ ចំពោះ​ការបិទ​មិន​ឲ្យ​ប្រេងដូង របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ រដ្ឋមន្ត្រី​ទាំងអស់ បាន​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ រួមមាន ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ហិង្សា​ជ្រុលនិយម រដ្ឋ​រ៉ាក់​ខាញ ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង​៕

Filed in: ព័ត៌មានជាតិ