សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រកឃើញ​រោងចក្រ​ចិន​មួយ​ផលិត​ទំនិញ​ក្លែងក្លាយ​ក្នុង​អាណាចក្រ​ពោធិ​សែន​ជ័យ​

រកឃើញ​រោងចក្រ​ចិន​មួយ​ផលិត​ទំនិញ​ក្លែងក្លាយ​ក្នុង​អាណាចក្រ​ពោធិ​សែន​ជ័យ​

រាជធានី​ភ្នំពេញ ៖​ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ក្រុម​កម្លាំង​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សម្របសម្រួល​ពី​រាជអាជ្ញា​បាន​ចុះ បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​មួយ​កន្លែង​ដែល​សង្ស័យ​ថា​មាន​ការផលិត​ទំនិញ​គ្រឿងឧបភោគ​បរិភោគ​ក្លែងក្លាយ ស្ថិតនៅ​ជិត អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​រោងចក្រ​ធុន​មធ្យម ដែល​សង្ស័យ​ផលិត​គ្រឿងឧបភោគ​បរិភោគ​ក្លែងក្លាយ​មានឈ្មោះ​ថា​«​មិន​វៃ​សៀន​» ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន និង​បុគ្គលិក​ចិន​៥​នាក់​ទៀត ក្នុងនោះ​មាន​ស្រី​ម្នាក់ ។​

​ជា​លទ្ធផល​ក្នុង​ការចុះ​ទៅ​ត្រួតពិនិត្យ​ខាងលើ បាន​រកឃើញ​នូវ​ផលិតផល​គ្រឿង​បរិភោគ​ក្លែងក្លាយ រហូតដល់​ទៅ​៤០​ប្រភេទ ដែល​ក្នុងនោះ​មានដូចជា ៖ ទឹកស៊ីអ៊ីវ​, ប្រេង​ខ្យង​, ស៊ុប​មាន់​, ម្សៅ​ស៊ុប​មាន់​, ម្សៅ​ស៊ុប​មាន់​គ្រាប់​, ទឹក​ខ្មេះ​, ទឹក​សៀង​, ព្រមទាំង​ទឹកម្ទេស​, ទឹក​សៀង​, ទឹកត្រី​ង ។​ល​។ ខណៈ​សមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ ជនជាតិ​ចិន​ម្ចាស់​រោងចក្រ បានខ​ល​ហៅ​ជំនួយ​ពី​នាយ ទាហាន​ផ្កាយ​បី​ម្នាក់ អោយមក​ជួយ​អន្តរាគមន៍​បកប្រែ ក៏​ប៉ុន្តែ​សមត្ថកិច្ច​ចម្រុះ​នៅ​តែ​បន្ត​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ដដែល ។​

​សមត្ថកិច្ច​ជំនាញ​អោយដឹងថា ផលិតផល និង​ការ​វេច​ខ្ចប់​ខ្វះ​គុណភាព អនាម័យ និង​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព ពី​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា និង​ពុំ​មាន​ចុះបញ្ជី​ម៉ាក​ផលិតផល​នោះទេ​។ រីឯ​វត្ថុធាតុដើម បាន​លួច​នាំ​ចូល​ពី​ប្រទេស​ចិន និង​ថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​មាន​ចេតនា​បន្លំ​សមត្ថកិច្ច​។ ក្រោយ​ពី​ត្រួតពិនិត្យ​រួច តំណាង​ព្រះរាជអាជ្ញា​បញ្ជា អោយ​ផ្អាក​ការផលិត និង​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន និង​នាំ​ខ្លួន​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ទីតាំង រួម​ទាំង​កម្មករ​ចិន​ចំនួន​០៦​នាក់ ស្រី​១​នាក់ និង​កម្មករ​ខ្មែរ​ចំនួន​០៤​នាក់ យក​ទៅ​សាកសួរ​បំភ្លឺ​នៅ​លេខាធិការដ្ឋាន ។​បច្ចុប្បន្ន មន្ត្រី​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​ផលិល​ក្លែងក្លាយ កំពុង​បំពេញ​សំណុំ​ឯកសា រួច​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។​

​បើ​គេ​ចាំ​មិន​ភ្លេច​ទេ​កាល​ពី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្លាំង​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ធ្វើ​ការចុះ​ឆែកឆេ​ទីតាំង​សិប្បកម្ម​មួយកន្លែង​យីហោ «​សិប្បកម្ម​ភ្នំ​មាស​» ស្ថិតនៅ​ភូមិ គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ជា​លទ្ធផល​រកឃើញ​ផលិត ទឹកត្រី ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ ទឹក​ក្បុង ទឹកស៊ីអ៊ីវ​ជាង​៩០​តោន ផលិត​គ្មាន​ស្តង់ដា​ត្រឹមត្រូវ ដែល​បង្ក​គ្រោះថ្នាក់​និង​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ហើយ​បាន​រកឃើញ ផលិផល​គ្មាន​ស្តង់ដា​ទាំង​នោះ​ចំនួន​៩០​តោន ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ទីតាំង​សិប្បកម​យីហោ​«​សិប្បកម្ម​ភ្នំ​មាស​»​មាន​ម្ចាស់​ឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១០១ ក្រុមទី​៥ ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​ដល់​ចឹង​បានដឹងថា​ស្ថាបន័​កាំកុងត្រូល​របស់លោក​ម៉ក់​ពេជ្ជ​រឹទ្ធ​ចោលម្សៀត​ហ្ម៉ង​!​។​មកដល​ពេលនេះ​រឿង​នោះ​ហាក់បីដូច​ជា​ស្ងាត​ឈឹង​!​គេ​ចាំ​មើល​ថា​តើ​រោងចក្រ​ចិន ឈ្មោះថា​«​មិន​វៃ​សៀន​»​វា​ទៅ​ជា​យ៉ាងណា​ទៅវិញ​?៕

Filed in: ព័ត៌មានជាតិ