សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្មេងស្រី​ម្នាក់​តូចចិត្ត​ឪពុកម្តាយ​ជំពាក់​លុយ​គេ​ច្រើន ដោយ​ជីវភាព​ទី​ទ័ល ដាច់ចិត្ត​ចងក​.​ធ្វើអត្តឃាត​ខ្លួន​

ក្មេងស្រី​ម្នាក់​តូចចិត្ត​ឪពុកម្តាយ​ជំពាក់​លុយ​គេ​ច្រើន ដោយ​ជីវភាព​ទី​ទ័ល ដាច់ចិត្ត​ចងក​.​ធ្វើអត្តឃាត​ខ្លួន​

ប៉ៃលិន​៖ ក្មេងស្រី​ស្រស់​ស្អាត​ម្នាក់ ដាច់ចិត្ត​យក​ខ្សែ​ទៅ​ចងក ធ្វើ​អត្តឃាត​ខ្លួនឯង ដោយសារ​តែ​ពិបាកចិត្ត ខណៈ​ឃើញ​ឪពុក​ម្តាយ​ក្រីក្រ​ធ្វើ​ចម្ការ​ជំ ពាក់​បំណុល​គេ​ជាច្រើន លុះ​ក្រោយមក​ដាច់ចិត្ត​ឈប់​បន្ត​ការសិក្សា​ដើម្បី​ធ្វើការ​រក​លុយ​ជួយ​សង​ជំពាក់​ប្រាក់​គេ​។​ហេតុការណ៍​ក្មេងស្រី​ស្រស់​ស្អាត​ចង​ក​.​ធ្វើ​អត្តឃាត​ខ្លួនឯង​ខាងលើនេះ បង្ក​ឱ្យ​មាន​ការភ្ញក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ខ្លួន ខាងក្រោយ​ភ្នំ​យ៉ាត ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ក្មេងស្រី​រងគ្រោះ ឈ្មោះ ម៉ៅ វិ​ជួន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​កសិករ ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៨ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​បងប្អូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ប្រុស​៣​ស្រី​៦ រូបគេ​ជា​កូន​ទី​៦ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​តែង តែ​ទៅ​ធ្វើការ​ស៊ីឈ្នួល​ដាំពោត និង​ដំឡូង​មី​ឱ្យគេ ជាមួយ​បងប្អូន និង​ឪពុក​ម្តាយ​របស់​ខ្លួន ហើយ​ក៏​តែងតែ​ពោល​ប្រាប់​អ៊ុំ​ពូ​មីង​របស់​ខ្លួន​ថា រូបគេ​មាន​ការលំបាក​ក្នុង​ចិត្ត​យ៉ាងខ្លាំង ដោយសារ​រៀនសូត្រ​មិន​បាន​ជ្រៅជ្រះ​នឹង​គេ ។ ម្យ៉ាងវិញទៀត ងាក​បែរ​មក​មើល​ក្រុម​គ្រួសារ​មាន​បងប្អូន​ច្រើន​រហូត​ដល់​៩​នាក់ ដោយ​ឪពុក​ម្តាយ​ធ្វើ​ចម្ការ​ដាំដំឡូង​មី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បន្ទាប់​ពី​ប្រមូល​ផល​រួច លក់​ឱ្យ​ឈ្មួញ​មាន​តម្លៃថោក ហើយ​ខាត​លុយកាក់ ជំពាក់​បំ ណុល​គេ​អស់​ជាច្រើន ។​

​ប្រភព​បន្តទៀតថា ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គេ​សង្កេតឃើញ​នាង​និយាយថា ឃ្លាន​ហូប​សាច់គោ​អាំង ស្រាប់តែ​ឪពុកម្តាយ​បាន​ឱ្យ​លុយ​យក​ទៅ​ទិញ​នាំ​បងប្អូន​ហូប​ទាំងអស់គ្នា រួច​ក៏​នាំគ្នា​ងូតទឹក​ចូល​ទៅ​ដេក​នៅលើ​ផ្ទះ​រៀងៗ​ខ្លួន ។ រហូតដល់​ព្រឹក​ថ្ងៃកើតហេតុ ដោយសារ​ឃើញ​កូនស្រី​ម្នាក់​នេះ ដេក​យូរពេក ឪពុក​ក៏​ប្រើ​ឱ្យ​ម្តាយ​ទៅ​ដាស់​កូន ដើម្បី​ទៅ​ស៊ីឈ្នួល​ដាំពោត​ឱ្យ​គេ​បន្ត​ដូច​សព្វមួយដង លុះ​ចូល​ទៅ​ដល់​មុខ​បន្ទប់ ក៏​ឃើញ​កូនស្រី​ចងក​.​ធ្វើអត្តឃាត​ស្លាប់បាត់​ទៅ​ហើយ រួច​ក៏​នាំគ្នា​ស្រែកយំ​បង្ក​ការភ្ញាក់ផ្អើល រួច​ប្តឹង​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះទៅ​ពិនិត្យ​តែ​ម្តង ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា បន្ទាប់ពី​ធ្វើ​ការពិនិត្យ​សាកសព​រួចមក​បាន​បញ្ជាក់​ឱ្យដឹងថា យុវតី​រងគ្រោះ​បាន​ធ្វើអត្តឃាត​ដោយ​សារ​មាន​ជំងឺផ្លូវចិត្ត និង​តូចចិត្ត​ឪពុក ម្តាយ​ជំពាក់​បំណុល​គេ​ពិតប្រាកដ​មែន មិន​មាន​ករណី​ឃាតកម្ម​ឬ​អំពើ​ណាមួយ​កើតឡើង នោះឡើយ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​កំណត់ហេតុ​និង​ប្រគល់​សាកសព​ជូន​អាណាព្យាបាល ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕  អត្ថបទ ទូច សុខន (​ប៉ៃលិន​)

 

IMG-20160718-WA0026 IMG-20160718-WA0025

Filed in: សន្តិសុខសង្គម