សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព័ត៌មាន​បែកធ្លាយ​រឿង​ពុករលួយ​របស់​លោក​មេ​ឃុំ​ឆ្នុកទ្រូ​អនុញ្ញាត​អោយ​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​មួយចំនួន​រស់នៅ​លើទឹក​បន្ត​ក្រោម លេស​ថា​ជា​បែ​រចិញ្ចឹម​ត្រី​ជាថ្នូ​

​ព័ត៌មាន​បែកធ្លាយ​រឿង​ពុករលួយ​របស់​លោក​មេ​ឃុំ​ឆ្នុកទ្រូ​អនុញ្ញាត​អោយ​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​មួយចំនួន​រស់នៅ​លើទឹក​បន្ត​ក្រោម លេស​ថា​ជា​បែ​រចិញ្ចឹម​ត្រី​ជាថ្នូ​

កំពង់ឆ្នាំង​ ៖​ យោង​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃំ​ុ​ឆ្នុក​បានអោយដឹងថា​៖​ផ្ទះ​បណ្ដែត​ទឹក​ជាច្រើន​ខ្នង​ក្នុងស្រុក​បរិបូរណ៌​មិនទាន់​បំឡាស់​ទីឡើងគោក​តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​នៅ​ឡើយ​ដោយ​មាន​អាថ​កំបាំង​។

​គិត​ចាប់ពី​ថ្ងៃ​ទី​០៥​ខែតុលា​ឆ្នាំ​២០១៨​មកដល់​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៩​នេះ​គឺ​មាន​រយៈពេល​បីរ​ខែ​ជាង មកហើយ​ដែល​ផែនការ​បំឡាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ឃុំ​ឆ្នុក​ទ្រូ ឱ្យ​ឡើង​ទៅ​រស់នៅ​លើ​គោក​វិញ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​ថ្ងៃទី​១៦​ខែ​មករា​ឆ្នាំ​២០១៩​នេះ គេ​នៅតែ​សង្កេតឃើញ​មាន​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​និង​ខ្មែរ​ជា​ច្រើន​ខ្នង​មិនទាន់​បាន​ធ្វើការ​បំឡាស់​ទី​ឡើង​ទៅ​រស់នៅ​លើ​គោក​តាម​កា​រ​កំណត់​របស់​អាជ្ញាធ​រ​ខេត្ត​នៅឡើយ​។​

​អ្នក​ដែល​ត្រូ​បាន​ធ្វើ​បន្លាស់​ទី​ក៏​មិន​ទាន់​បាន​ទៅ​ណា​ឆ្ងាយ​ពី​កន្លែងចាស់​ដែរ​និង​មិនទាន់​ឃើញ​មាន​អ្នក​ទៅ​រស់នៅ​លើ​គោក​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​នោះដែរ​។​

​មកដល់​ពេល​នេះ​គេ​នៅ​មិនទាន់​ឃើញ​ខាង​អាជ្ញាធរ​ស្រុក​ដាក់​កំហិត​និង​មាន​វិធានការ​ជាក់លាក់​ណាមួយ​ទៅលើផ្ទះ​បណ្ដែត​ទឹក​ដែល​មិនទាន់​បាន​បម្លាស់​ទី​ឡើង​គោ​យ​នៅឡើយ​ទេ​។​

​មជ្ឈដ្ឋាន​នានា​នៅក្នុង​ឃុំ​ឆ្នុក​ទ្រូ រួម​ទាំង​ស្រុក​បរិបូរណ៌​បាន​និយាយ​ខ្សឹក​គ្នា​តាមតុ​កាហ្វេ​ដោយ​លើកឡើង​ថា​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ​អាច​មិន​បាន​ជោគជ័យ​តាម​ការគ្រោងទុក​នោះទេ ពីព្រោះ​កន្លែង​ដែល​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​នោះ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ដូចជា​ផ្លូវទឹក​ភ្លើង​និង​បង្គន់​អានាម័យជា​ដើម​ជា​ពិសេស​ដេញពួក​គាត់​ឱ្យ​ឡើង​ពី​ក្នុង​ទឹក​ទៅ​រស់នៅ​លើ​គោក​ដោយ​មិន​បាន​រៀបចំ​អោយ​ស្មើភាព​គ្នា​។​

​បើ​យោង​តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចាប់ពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨​តទៅ អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ក្នុង​ភូមិសាស្ត្រ ឃុំ​ឆ្នុកទ្រូ​ក៏​ដូចជា​អ្នក​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទាំ​អស់​ក្នុង​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​ធ្វើការ​បំឡាស់​ទី​ឡើង​មក​រស់នៅ​គោក​វិញ​ព្រោះ​ការរស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​បាន​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹក បង្ក​ឱ្យ​ស្ទះ​ចរាចរណ៏​ផ្លូវទឹក បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព អនាម័យ​ផងដែរ ម្យ៉ាងទៀត​ការធ្វើ​អាជីវកម្ម​ផ្សេងៗ​លើ​ផ្ទះ​បណ្តែត​ទឹក​ដូច​ជា​កន្លែង​ជួសជុល​ម៉ាស៊ីន បញ្ចូល​អាគុយ ជាង​ក្រឡឹង សិប្បកម្ម​ធ្វើ​ទូក កាណូត សិប្បកម្ម​ផលិត​ទឹកកក​អាជីវករ​លក់​ប្រេងឥន្ធនៈ​ការ​ចោល​សំរាម​ថង់ប្លាស្ទិក សម្បក​ដប​ទឹក​សុទ្ធ និង​កាក​សំណល់​ផ្សេងៗ​ទៀត​ទៅ​ក្នុង​ទឹក​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​យ៉ាង​ធ្ងន់ធ្ងរ ។​

​ចំពោះ​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មាន​ចំនួន​ខ្មែរ​១៤០៤​គ្រួសារ​ក្នុង​នោះ វៀតណាម​៣៧២​គ្រួសារ​ខ្មែរ​ឥស្លាម​៧២​សរុប​រួម​១៨៤៨.​ដែល​មាន​ប្រាំមួយ​ភូមិ​បណ្ដែត​ទឹក​ក្នុងស្រុក​បរិបូរណ៌​។ ជនជាតិ​វៀតណាម​មាន​ចំនួន​៧២​គ្រួសារ​កំពុង​រស់នៅ​តាម​ដង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ស្រុក​បរិបូរណ៌​។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ លោក សាំង ស៊ន ក៏បាន​ផ្តល់​បទសំភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ ប៉​ន្តែ​ប្រជាពលរដ្ឋ​ស្នើអោយ​អាជ្ញាធរ​ពិសេស​ឯកឧត្ត ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ចុះ​ត្រួតពិនិត្យ​ឡើងវិញ ព្រោះ​នៅ​ឃុំ​ឆ្នុកទ្រូ​មាន​រឿងអាស្រូវ​និង​មាន​ភាពមិនប្រក្រតី​ជាច្រើន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ