សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿង​ផ្លាស់ប្តូរ​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គឹជា​ការធ្វើ​រដ្ឋ ប្រហារ​ការងារ​ក្នុង​អង្គភាព​ជំនាញ​?

​បែកធ្លាយ​រឿង​ផ្លាស់ប្តូរ​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គឹជា​ការធ្វើ​រដ្ឋ ប្រហារ​ការងារ​ក្នុង​អង្គភាព​ជំនាញ​?

ភ្នំពេញ ៖ ថ្មីៗ​កន្លងមក​នេះ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​យ៉ាង​ព្រោង ព្រាត​ស្តីពី​សកម្មភាព​ធ្វើ​ការងារ​របស់​មន្ត្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ក្នុង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការគ្រប់គ្រង​របស់លោក ឧត្តមសេនីយ៍ ពិត បញ្ញា ស្នងការរង​នគរបាល​រាជធានី ទទួល​ផែន​ប្រឆាំង​បទល្មើស​ប្រឆាំង​សេដ្ឋកិច្ច ប្រព្រឹត្ត​មិន​ប្រក្រតី​ធ្វើអោយ​ប៉ះពាល់​ដល់ កិត្តិយស​ស្ថាប័ន ។

​ប្រភព​ព័ត៌មាន​បែកធ្លាយ​ពី​មន្ត្រី​នគរបាល តូចតាច ដែល​ថ្នាំងថ្នាក់​និង​ការដឹកនាំ​របស់​លោក​ស្នងកា​រ នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជ ធានី​ភ្នំពេញ ថា​និយម​បក្ខពួក ខ្សែស្រឡាយ​បាន​លួច​បញ្ចេញ ព័ត៌មាន​អោយដឹងថា លោក​ស្នង ការ ស ថេត បាន​ចេញ​លិខិត​បង្គាប់ការ​លេខ ០០៣​ល​.​ប​.​ក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​បង្គាប់ អោយ​នាយ​នគរបាលជាតិ​ចំនួន​១៤​រូប មាន​ភារកិច្ច​ចុះ​ស្រាវ ជ្រាវ​បទល្មើស​សេដ្ឋកិច្ច​ពាក់ព័ន្ធ ( ឃ្លាំង​ស្តុក​ទំនិញ​គេច​ពន្ធ ការ​តម្លើងរថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ការ​ចរាចរណ៍​ទំនិញ និង​ផលិតផល​ក្លែងក្លាយ ) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ។​

​ក្នុង​លិខិត​បង្គាប់ការ​នេះ​ប្រការ ១ គឺ លោក​វរៈសេនីយ៍ឯក សុខ រ័ត្ន ជា​ប្រធាន លោក វរៈសេនីយ៍ត្រី ម៉េង ហ៊ុយ ជា​អនុប្រធាន លោក​វរៈសេនីយ៍ ម៉េង ចន្ថា សមាជិក លោក វរៈសេនីយ៍ទោ អៀម ផល្លី​សមាជិក លោក​វរ​:​សេនីយ៍​ឯក ជុំ ដារ៉ាវុធ សមាជិក និង​មន្ត្រី នគរបាល​ជា​ច្រើន​រូប​ទៀត​សរុប​ទាំងអស់​ចំនួន​១៤​នាក់ ។ ក្នុង​ប្រការ​២ លិខិត​បង្គាប់ការ នេះ​មាន​សុពលភាព​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា រហូត​ដល់​ថ្ងៃ​ទី ០៨​កុម្ភៈ ឆ្នាំ ២០១៩ ។ ប្រការ ៣ ស្នងការរង​ទទួល​ផែនកា​រងារ​សេនាធិការ ស្នងការរង​ទទួល ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ ទាំង​១២ ខណ្ឌ និង​ដូច​ប្រការ ១ ត្រូវ​អនុវត្ត​លិខិត​បង្គាប់ការ​នេះ​អោយមាន​ប្រសិទ្ធភាព ។

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​វត្តមាន​លោក​វរៈសេនីយ៍ឯក សុខ រ័ត្ន ដែល​ត្រូវបាន​លោក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ចេញ​លិខិត​បង្គាប់ការ​អោយធ្វើ​ជា​ប្រធាន ដឹក នាំ​កា​ងារ​រ​ចុះ​ស្រាវជ្រាវ​ទីតាំង​បទល្មើស​ពាក់ព័ន្ធ​សេដ្ឋកិច្ច​នេះ គឺ ជា​មន្ត្រី​នគរបាល​មក​ពី​ក្រសួងមហាផ្ទៃ ។ ចំណុច​នេះ​ត្រូវ បាន​មន្ត្រីនគរបាល​ជំនាញ​ជា​ច្រើន​រូប​ក្នុង​ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​លួចខ្សឹប​ប្រាប់​ថា ការកែទម្រង់​ស៊ី​ជំរៅ​របស់​ស្នងការ​នគរបាល​រាជ ធា​នី គឺ​បាននិងកំពុង​ធ្វើអោយ​មាន​ការ​ប្រះ​ឆា និង​អាក់អន់ ថ្នាំងថ្នាក់​ចិត្ត​ធ្វើ​ការងារ​មិន​រលូន​ទេ ព្រោះ​ការ​ក្តោប​យក ផលប្រយោជន៍​លាភសក្ការៈ​ផ្ទាល់ខ្លួន និង​បក្ខពួក​និយម ។​

​ដោយឡែក ចំពោះ​ការចេញ​ប្រតិបត្តិ​ការងារ​របស់​ក្រុម​លោក វរៈសេនីយ៍ឯក សុខ រ័ត្ន ជា​ប្រធាន​ចាប់តាំងពី​ថ្ងៃ​ទទួល បាន​លិខិត​បង្គាប់ការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្លាម គឺ​ត្រូវបាន​ក្រុម​ពាណិជ្ជករ អាជីវ​រករ ពិសេស​ម្ចាស់​ឃ្លាំង​ស្តុក​ទុក ទំនិញ​សព្វសារពើ មានដូចជា ឃ្លាំង​ធំៗ​របស់​ក្រុមហ៊ុន​ស្រា ថ្លៃៗ ឃ្លាំង​ស្តុក​ទុក​ថ្នាំពេទ្យ​នៅ​ជុំវិញ​ផ្សារ​អូរ​ឡាំ​ពិ​ក ឃ្លាំង​លក់ ទូរស័ព្ទដៃ​ទំនើបៗ ហើយ​កាន់តែ​ពិសេស​ថែមទៀត​គឺ ទីតាំង តម្លើងរថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ទូទាំង​១២​ខណ្ឌ​ក្នុង រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុម​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ក្រោម​ការដឹកនាំ​របស់​លោក សុខ រ័ត្ន បាន​និង​កំពុង​ដើរ​ធ្វើ​សកម្មភាព កោស​រូស ដាក់​កំណត់ ការ​បង់លុយ​ប្រចាំ​ខែ​យ៉ាង​ក្រាស់ក្រែល ពី​ម្ចាស់​ទីតាំង ឃ្លាំង​ស្តុក​ទំនិញ នានា​ក្រោម​រូបភាព​ចុះ​ស្រាវជ្រាវ ដោយ​សំអាង​លើ​លិខិត​បង្គាប់ការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​ថ្នូរ​នឹង​ការ​មិន​រំខាន​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ ។​

​អាជីវករ និង​ពាណិជ្ជករ​ជាច្រើន​ក៏​រអ៊ូរទាំ​ផងដែរ​ចំពោះ​ទង្វើ​ក្រុម ប៉ូលិស​ជំនាញ​ប្រមូល​សេដ្ឋកិច្ច​របស់​លោក សុខ រ័ត្ន តែ​គេ​ខ្ជិល​វែងឆ្ងាយ ឬ​តតាំង​អី​នោះទេ ព្រោះ​នៅ​ស្រុក​ខ្មែរ​វា​ជា​ទម្លាប់ របស់​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​យូ រ​ឆ្នាំ​មកហើយ ទោះ​ជា​ពួក​អ្នក រក​សុីដឹ​ក​ទំនិញ និង​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​បាន​បង់ពន្ធ ប៉ាតង់ គ្រប់បែប​យ៉ាង​ជូន​រដ្ឋ​ក៏ដោយ ក៏​គេច​មិន​ផុត​ពី​ការ​កោសរូស ក្រៅច្បាប់​ពី​សំណាក់​ក្រុម​បូលិស​សេដ្ឋកិច្ច​ដែរ ចឹង​ទេ​ចេះតែ ទ្រាំៗ​ស្ងៀមស្ងាត់​ដើម្បី​ការរក​សុ​ី​មាន​សេចក្តីសុខ ។​

​ជុំវិញ​ករណី​បែកធ្លាយ​រឿងអាស្រូវ​របស់​ក្រុមប៉ូលិស​លោក សុខ រ័ត្ន ខាងលើនេះ ការិយាល័យ​និពន្ធ គេហទំព័រយើងខ្ញុំ មិន​អាច​ស្វែងរក​ការបំភ្លឺ​ពី​លោក សុខ រ័ត្ន បាន​នៅឡើយ​ទេ ព្រោះ​ពុំ មាន​លេខ​ទូរស័ព្ទ ។​

​ឯ​លោក ឧត្តមសេនីយ៍ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​ប្រផាំង​បទល្មើ​សសេដ្ឋកិច្ច លោក​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ យ៉ាងខ្លី​ថា លោក​ពិតជា​ទទួលបាន លិខិត​បង្គាប់ការ​ពី​ស្នងការ​ដូច​ការ​រៀបរាប់ចឹង​មែន តែ​លោក គឺ​ចាំតែ​ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ហើយ​រាយ ការណ៍​ជូន​ស្នងការ​តែប៉ុណ្ណោះ ឯ​ការងារ​សាច់​អាំង សាច់ ស្ងោរ​គឺ​លោក​មិន​ដឹង​ទេ ? ៕

 

Filed in: ព័ត៌មានជាតិ