សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក សម រង្ស៊ី លើក ៥ ចំណុច របស់​សម្តេច​តេជោ​ពាក់ពន្ធ័​ជាមួយ​លោក​កឹម​សុខា​

លោក សម រង្ស៊ី លើក ៥ ចំណុច របស់​សម្តេច​តេជោ​ពាក់ពន្ធ័​ជាមួយ​លោក​កឹម​សុខា​

​ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​៥​ចំណុច​ពាក់​ពន្ធ័ជាមួយ​ការសម្រេច​ឬ​មិន​សម្រេចិត្ត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​រឿង​លោក​កឹម​សុខា​។

​តាម​បណ្តាញ​សង្គម​លោក សម រង្ស៊ី បាន​លើកឡើង​ថា សម្តេច​តេជោ ហ៊ុន សែន ទាល់ច្រក​ក្នុង​ការរក​ដំណោះស្រាយ ករណី​លោក កឹម សុខា រួមមាន​៖

១- ដោះលែង លោក កឹម សុខា ក៏​មិន​បាន ពី​ព្រោះ​ខ្លាច លោក កឹម សុខា ទៅ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ជាមួយ​លោក សម រង្ស៊ី ហើយ​ធ្វើឲ្យ​គណបក្ស​នេះ ផុសផុល​ឡើងវិញ ដូច​កាលពី​មុន​ឆ្នាំ ២០១៧​។ ចង់​បំបែក លោក កឹម សុខា ពី លោក សម រង្ស៊ី ក៏​បំបែក​មិនបាន ពីព្រោះ​ទាំង​ប្រជារាស្ត្រ ទាំង​លោក សម រង្ស៊ី និង​ទាំង​លោក កឹម សុខា ខ្លួន នៅ​តែ​រក្សា​គោលជំហរ “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​”​។​

២- មិន​ដោះលែង លោក កឹម សុខា ក៏​មិន​បាន​ពី​ព្រោះ​ខ្លាច​ទទួល​ទណ្ឌកម្ម ពី​អន្តរជាតិ ដែល​ទាមទារ​ការដោះលែង លោក កឹម សុខា នេះ​ជា​លក្ខខណ្ឌ​ទី ១​របស់គេ​។​

៣- កាត់ទោស លោក កឹម សុខា ក៏​មិន​បាន ពីព្រោះ​រក​ភស្តុតាង​ចោទប្រកាន់​មិន​បាន​។​

៤-​មិន​កាត់ទោស លោក កឹម សុខា ក៏​មិន​បាន​ពីព្រោះ បើ​មិន​កាត់ទោស​ទេ តាម​ផ្លូវច្បាប់ ត្រូវតែ​ដោះ​លែង​លោក កឹម សុខា មុន​ថ្ងៃ ៣ មីនា ២០១៩​។​

៥-​ស្នើ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស ឲ្យ​លោក កឹម សុខា ក៏​មិន​បាន ពីព្រោះ​គ្មាន​ទោស​អ្វី ឲ្យ​លើកលែងផង​។​

​ការលើកឡើង របស់លោក សម រង្ស៊ី នេះ ត្រូវបាន​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​អះអាងថា តាំងពីដើម​មក ទណ្ឌិត សម រង្ស៊ី​តែងតែ​ប្រើ​ដៃ​របស់​អ្នកដទៃ ដើម្បី​ផលប្រយោជន៍​ខ្លួន ។ ជាក់ស្តែង ទណ្ឌិត​សម រង្ស៊ី តែងតែ​ញុះញង់ និង​បោក​បញ្ឆោត​អ្នកដទៃ ឲ្យចូល​រួម​ធ្វើ​បាតុកម្ម​ផ្សេងៗ តែ​ពេល​ដល់​ថ្ងៃ​ធ្វើ​បាតុកម្ម គេ​មិន​ដែល​ឃើញ​មុខ របស់​ទណ្ឌិត​សម រង្ស៊ី​ទាល់តែសោះ ។ “​នេះ​ជា​វិធី​បោកប្រាស់ និង​ប្រើ​បាតដៃ​អ្នកដទៃ ដើម្បី​ផលប្រយោជន៏​ខ្លួនឯង​។ នៅពេល​មាន​ផលវិបាក គឺ​អ្នក​ដទៃ​ទទួល តែបើ​មាន​ផលចំណេញ​គឺ​សម រង្ស៊ី ជា​អ្នកទទួល​។ ឥឡូវនេះ នៅ​សហរដ្ឋអាមេរិក សម រង្ស៊ី កំពុង​បំផុស និង​ញុះញង់​កៀង គរ​និង​ប្រមែប្រមូល បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស ឲ្យមក​ធ្វើ​បាតុកម្ម​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​អំពាវនាវ ឲ្យ​បរទេស​បង្កើន​ដាក់​គំនាប​ថែម មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​”៕

Filed in: ព័ត៌មានជាតិ