សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​ពាណិជ្ជកម្ម​ប្រតិកម្ម​រឿង​សហគមន៍​អឺរ៉ុប​យកពន្ធ​ចូល​អង្ករ​

​ក្រសួង​ពាណិជ្ជកម្ម​ប្រតិកម្ម​រឿង​សហគមន៍​អឺរ៉ុប​យកពន្ធ​ចូល​អង្ករ​

ភ្នំពេញ​៖ ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា​បាន ប្រកាស​ថា​ នឹង​តវ៉ា​តាម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រឆាំងនឹង​ការ​តម្លើង​ពន្ធ នាំ​អង្ករ​កម្ពុជា​ចូល​ទៅ​កាន់​ទ្វីបអឺរ៉ុប​ ។ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ឆ្លើយតប​វិធានការ​របស់​សហភាព​អឺរ៉ុប​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ថា ការសម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​លើ​ទិដ្ឋភាព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លង​មក​រវាង​រាជរដ្ឋាភិបាល វិស័យ​ឯកជន​របស់​កម្ពុជា និង​សហគមន៍​អឺរ៉ុប​នោះឡើយ​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ចាត់ទុក​វិធានការ​នេះ​ថា «​ជា​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​បាន​ប្រកាស​តវ៉ា​ជាមួយ​សេចក្តីសម្រេច​នេះ ទៅ​តាម​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​»​។​

​សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ថា សេចក្តីសម្រេច នេះ​ប្រៀប​បាន​នឹង​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​គ្រួសារ ដែល​កំពុង​ជាប់បំណុល​ស្ថាប័ន​ឥណទាន​។ ក្នុង​សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ យ៉ាង​ដូច្នេះ «​ការសម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ សហភាព​អឺរ៉ុប​មក​លើ​អង្ករ (Indica Rice) ដែល​មាន​ប្រភព​ដើម​មក​ពី​កម្ពុជា មាន​ឥទ្ធិពល​គ្រប់គ្រាន់ សម្រាប់​ដកហូត​ចំណូល​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​សម្រាប់​ធ្វើ​ឃាត​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល​ជាមួយ​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួកគាត់​»​។​

​ក្រសួង​ពាណិជ្ជកម្ម​បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យ​ឡើងវិញ​នូវ​ការសម្រេច​របស់​ខ្លួន ដោយ​ផ្អែក​លើ​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​ចំណង​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​ប្រពៃណី​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។

​សូមបញ្ជាក់​ថា​សហគម​ន៍​អឺរ៉ុប បានសម្រេច​គិត​ពន្ធ​លើ​ការនាំ​ចូល​អង្ករ​របស់​កម្ពុជា ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប រយៈពេល​៣​ឆ្នាំ ។ ក្រៅ​ពី​កម្ពុជា មី​យ៉ាន់​ម៉ា ក៏​ជា​ប្រទេស​ដែល​ត្រូវបាន​គណៈកម្មការ​អឺរ៉ុប សម្រេច​គិត​ពន្ធ​លើ​ការនាំចេញ​អង្ករ ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប រយៈពេល​៣​ឆ្នាំ​ដូចគ្នា​ផងដែរ​។​សេចក្តីប្រកាស របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៦ ខែ​មករា បានបញ្ជាក់​ថា ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​តទៅ ដោយ​ឆ្នាំ​ដំបូង​តម្លៃ​ពន្ធ​ចំនួន​១៧៥​ផោន (​ប្រហែល​ជាង​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​១៥០​ផោន (​ជិត​២០០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​១២៥​ផោន (​ប្រហែល​១៦០​ដុល្លារ​) ក្នុង​១​តោន​។​

​ការយកពន្ធ​លើ​ក​អង្ករ​កម្ពុជា​នេះ ដោយសារ​អឺរ៉ុប​រកឃើញថា អង្ករ​របស់​កម្ពុជា ដែល​នាំ​ចូល​ទៅ​អឺរ៉ុប បាន​ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ផលិត​អង្ករ​របស់​ពួកគេ បន្ទាប់ពី​មាន​បណ្តឹងតវ៉ា​ពី​ប្រទេស​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​។​

​ទន្ទឹម​និង​បញ្ហា​នេះ​ប្រជាកសិករ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក ហើយ​លក់​មិន​បាន​ប្រាក់​កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ពួក​គាត់​ថា សព្វថ្ងៃ​ស្រូវ​សែន​ក្រអូប​ចុះថោក​មក​នៅ​ត្រឹមតែ​ជាង ៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ កសិករ​នៅ​ភូមិ​តា​អ៊ិន ឃុំ​ស្រះ​រាំង លោក ប៉ាត លួ​ម បាន​ប្រាប់​វិទ្យុ​ថា​ស្រូវ​សែន​ក្រអូប ប្រភេទ​ស្រូវ​មិន​សូវ​ល្អ ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ត្រឹមតែ ៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម រីឯ​ស្រូវ​សែន​ក្រអូប​សុទ្ធ​ស្អាត​ល្អ ឈ្មួញ​ទិញ​តម្លៃ​ប្រមាណ ៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដែល​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​តម្លៃ​ជាង ១​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​៖

​សូមបញ្ជាក់​ថា​៖ អង្ករ​កម្ពុជា​ប្រមាណ​ជិត ២៧​ម៉ឺន​តោន ត្រូវបាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហ​គ​មន៍​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៨​កន្លងមក ដែល​ធ្វើឲ្យ​អឺរ៉ុប​ក្លាយជា​ទី​ផ្សារ​ធំ​បំផុត​ទី​២​បន្ទាប់​ពី​ប្រទេស​ចិន​សម្រាប់​អង្ករ​កម្ពុជា​មាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ