សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដូរ​លោក​ឧត្តមសេនីយ៍ ស៊ឹម សំអាត ចេញ​ដាក់​សក្តិ ៥ ខឹម ចិ​ត្រា​ជាមេ​នគរបាលអ​ន្តោ​រ​ប្រវេសន៍​ច្រក​ប៉ោយប៉ែ​ត​វិញ​!

​ដូរ​លោក​ឧត្តមសេនីយ៍ ស៊ឹម សំអាត ចេញ​ដាក់​សក្តិ ៥ ខឹម ចិ​ត្រា​ជាមេ​នគរបាលអ​ន្តោ​រ​ប្រវេសន៍​ច្រក​ប៉ោយប៉ែ​ត​វិញ​!

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​បុស្ប ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨​មាន ពិធី​ប្រកាស ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង លោក ង៊ោ ម៉េង​ជ្រួន អភិបាលរង​ខេ​ត​បន្ទាយមានជ័យ​។

​យោងតាម​សេចក្តីប្រកាស របស់​ក្រសួង​មហាផ្ទៃ លិខិត​លេខ ៧៩៦២ ប្រក បាន​សម្រេច​ប្រកាស​ដក លោក ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អត្តលេខ​១២២០៩ ពី​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត ទៅ​អគ្គ​វិញ​ដោយ​ជា​អនុប្រធាន នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ដដែល​។​
​តែងតាំង​លោក​វរសេនីយ៍ឯក ខឹម ចិ​ត្រា អត្តលេខ​២០៧៥៧ ពី​នាយ​នគរបាល នៃ អគ្គស្នងការ​នគរបាល​ជាតិ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត នាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​វិញ​។​

​សូមបញ្ជាក់​ថា​៖​ការដក​លោក​ស៊ឹម​សំអាត​ចេញ​គឺ​ពេលដែល​រាជរដ្ឋាភិបាល​ធ្វើការ​កែទម្រង់​ច្រកទ្វារ​ព្រុំដែន​នានា​ដើម្បី​សម្រួល​សេវា​សេដ្ឋកិច្ច​ដោយ​ទុក​តែ​គយ​និង​នគរបាល​អន្តោរ​ប្រវេសន៍​តែប៉ុណ្ណោះ​។​ចាំ​មើល​ថា​តើ​លោកចិត្រា​សុខចិត្ត​ស៊ី​តែ​ប្រាក់ខែ​សុទ្ធ​មិន​គោះ​កៀប​កម្មករ​អូសរ​ទេះ​និង​ភ្ញៀវ​ព្រមទាំង​ពលករ​ខ្មែរ​ចេញចូល​?​។​

Filed in: ព័ត៌មានជាតិ