សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅហ្វាយខេត្ត​កំពង់ចាម​ទៅ​សម្ពោធ​សមិទ្ធិផល​នៅ​សៀមរាប​

​ចៅហ្វាយខេត្ត​កំពង់ចាម​ទៅ​សម្ពោធ​សមិទ្ធិផល​នៅ​សៀមរាប​

​សៀមរាប ៖ ចៅហ្វាយខេត្ត​កំពង់ចាម​ទៅ​សម្អាធ​គារ​សិក្សា​ថ្មី នៃ​សាលាបឋមសិក្សា​តា​ព័រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​មាតា​ចេញ​លុយ​សង់​។

​ពី​ធី​សម្ពោធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​បុស្ស ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​តា​ព័រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​មាន​លោក ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាល និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ កងកម្លាំងប្រដាប់អាវុធ​ប្រភេទ ស ស យ ក ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស និង​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា​តា​ព័រ សរុប​មាន​ចំនួន ១២០០​នាក់​ចូលរួម​។​

​អាគារ​សិក្សា​ថ្មី​នេះ​មាន​ចំនួន ១​ខ្នង មាន ៣ បន្ទប់ ហើយ​ការសាងសង់​អាគារ​សិក្សា​ថ្មី​នេះ​ប្រើ​រយៈពេល ៤​ខែ គឺ​ចាប់ផ្ដើម​ពី​ខែ​មករា ឆ្នាំ​២០១៨ និង​បញ្ចប់​នា​ខែ​មេសា ឆ្នាំ​២០១៨ ចំណាយ​ថវិកា​អស់ ៣៤៨០០(​បី​ម៉ឺន បួន​ពាន់ ប្រាំបី​រយ​) ដុល្លារ​អា​មេ​រិច ជា​ជំនួយ​ឧបត្ថម្ភ​ពី ឧបាសិកា សុខ ឈាង មាតា​របស់ ឯកឧត្ដម គួច ចំរើន ព្រមទាំង​កូនចៅ ៕

 

Filed in: ព័ត៌មានជាតិ