សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជីរ​ឈ្មោះ​មេ​គយ​តាម​ប៉ុស្តិ​មួយៗ​ក្រោយ​ពី​រដ្ឋមន្ត្រី​សម្រេច​ដូរ​

​បញ្ជីរ​ឈ្មោះ​មេ​គយ​តាម​ប៉ុស្តិ​មួយៗ​ក្រោយ​ពី​រដ្ឋមន្ត្រី​សម្រេច​ដូរ​

ភ្នំពេញ ​៖ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការតែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជកា​រគ​យ និង​រដ្ឋាករ​លេខ​០០៧ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៩ ដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសំរេច​៖

១. លោក នូ ស៊ីថា ពី​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ​ជំ​នួន​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់​អោយ​ចូល​និវត្ត​ន៏​។​

២. លោក ឡុញ វណ្ណៈ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​។​

៣. លោក​ឈុន សុភមង្គល ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្តរមានជ័យ​។​

៤. លោក​អន ស៊ី នួន អនុប្រធាន​នាយកដ្ឋាន​រដ្ឋាករ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កណ្ដាល ជំនួស​លោក​វ៉ូ វណ្ណា ដែល ត្រូវបាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​កន្លងមក​។​

៥. លោក យូ ហេង ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង​។​

៦. លោក ឈួន ហៃ អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​តាកែវ ត្រូវបាន​តែងតាំង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ស្ពឺ​។​

៧. លោក​លាង ហៃ ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ភ្នំពេញ​។​

៨.​លោក​លឹម សម្បត្តិ អនុប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ចាម ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​ប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​សាខា​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​។​

៩. លោក​ទូច លី ដែល ជំនួយការ​នាយកដ្ឋាន​ផែនការ និង​បញ្ចេ​ក​ទេស ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​បញ្ចេ​ក​ទេស​។​

១០. លោក​រឿន សុជាតិ អនុប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ស​ហ​ប្រតិបត្តិការ​គយ​អន្តរជាតិ​។​

១១. លោក​គង់ សុខ​ផល្លា​គុណ ជំនួយការ​នាយកដ្ឋាន​កិច្ចការ​ច្បាប់ និង​ទំនាក់ទំនង​សាធារណៈ ត្រូវបាន​តែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​បុគ្គលិក​។​

១២. លោក​ជា សំណាង ប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ស​ហ​ប្រតិបត្តិការ​គយ​អន្តរជាតិ​។​

១៣. លោក​បណ្ឌិត ជួន ច័ន្ទ​សោភា ប្រធាន​ការិយាល័យ​ស្ថិតិ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​បញ្ចេកទេស​ព័ត៌មាន​។​

១៤. លោក​ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី​។​

១៥. លោក ងួន កុសល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អ៊ុយញ៉ុង ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ប៉ោយប៉ែត នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​។​

១៦. លោក​ស៊ី ថុន​ស៊ីថានា អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កណ្ដាល ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​នាយកដ្ឋាន​ស​វន​កម្មគ​យ​។​

១៧. លោក​សង់ សិទ្ធា​និត្យ អនុប្រធាននាយកដ្ឋាន​របប​គយ ត្រូវបាន​ផ្ទេរ​ភារកិច្ច​អោយ​ទៅជា​អនុប្រធាននាយកដ្ឋាន​កិច្ចការ​ច្បាប់ និង​ទំនាក់ទំនង​សាធារណៈ​។​

១៨. លោក​ថេង ម៉ុង​ហួន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ចាំ​យាម ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កោះកុង​។​

១៩. លោក​នុត លី​ឆូយ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​ថូ​ល ខេ​ម​បូឌា ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ចាំ​យាម នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កោះកុង​។​

២០. លោក​ជា វុទ្ធី ជំនួយការ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក​។​

២១. លោកទិត ឌិន អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ខណ្ឌចំការមន ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ក្រចេះ​។​

២២. លោក​ឃឹម រដ្ឋា អនុប្រធាន​ការិយាល័យ​កិច្ចការ​អន្តរជាតិ តែងតាំង​ជា​ប្រធានការិយាល័យ​សហប្រតិបត្តិ​ការ​គយ នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​។​

២៣. លោក សរ សំអាត អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត​តេង​ឡាយ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅជា​ជំនួយការ​សាខាគយ និង​រដ្ឋាករ ខេត្ត​ក្រចេះ​។​
២៤. លោក ប៊ុយ ឡែវ អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង សាខាគយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង ត្រូវបាន​ផ្ទេរ​ទៅជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ត្រពាំង​ស្រែ នៃ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ក្រចេះ​។​

២៥.​លោក អោម សុ​ភៈ ភ្នាក់ងារ​ការិយាល័យ​គ​យ និង​រដ្ឋាករ​ផែស្ងួត​ហុង​ឡេង​ហួរ ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ ផែស្ងួត​ហុង​ឡេង​ហួរ​នៃ​សាខា​គយ និង​រដ្ឋាករ​ផែស្ងួត​។​

២៦. លោក​វ៉ា សូ​ណាត ភ្នាក់ងារ​នាយកដ្ឋាន​រដ្ឋាករ ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ជ្រៃ​ធំ នៃ​សាខា​គយ និង​រដ្ឋាករ ខេត្ត​កណ្ដាល​។​

២៧.​លោក​គង់ ស៊ី​ដា​រ៉ា ភ្នាក់ងារ​ការិយាល័យ​គ​យ និង​រដ្ឋាករ​មេមត់ ត្រូវ​តែងតាំង​ជា​ជំនួយការ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រៃវែង​៕

 

Filed in: ព័ត៌មានជាតិ