សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើ​អគ្គស្នងការ​នគរបាល​ជាតិ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ន​ល្បែង ស៊ីសង​ខុសច្បាប់ ភ្នាល់​ជល់​មាន់នៅ ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្ងង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទេ គ្មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ដែនដី ណា​ម្នាក់​ហ៊ាន​ក្អក​ទេ​!

បើ​អគ្គស្នងការ​នគរបាល​ជាតិ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មិន​ចាត់​វិធានការ​បង្ក្រាប​ប​ន​ល្បែង ស៊ីសង​ខុសច្បាប់ ភ្នាល់​ជល់​មាន់នៅ ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្ងង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទេ គ្មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ដែនដី ណា​ម្នាក់​ហ៊ាន​ក្អក​ទេ​!

ត្បូងឃ្មុំ​ ៖​ មាន​ការកត់សម្គាល់ថា​បន្ទាប់​ពី​​គេហទំព័រ​ផ្សេងៗ​ជាច្រើន ​បាន​ចេញផ្សាយ​ព្រោងព្រាត​ស្តីអំពី​សកម្មភាព​នៃ​ការ បើក​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ១​កន្លែង ស្ថិតនៅក្នុង​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ មក​ប្រជាពលរដ្ឋ​រាយការណ៍​អោយដឹងថា សព្វថ្ងៃ​ទីតាំង​នោះ​បាន​នឹង​កំពុង​បើក​ដំណើរការ​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង មាន​ចម្ងាយ ប្រហែល​ជាង​១៥០​ម៉ែត្រ​ពី​ផ្លូជា​តិលេខ​៨ ក្បែរ​ភូមិគ្រឹះ សម្តេច​ពញា​ចក្រី ហេង សំរិន​ប៉ុណ្ណោះ ដោយ​មាន​ឈ្មោះ​ស្រ៊ុន​ជា​អ្នក​គ្រប់ គ្រង និង​មាន​មេការ​ធំ​ឈ្មោះ​ណា​ង ជា​អ្នក​ចេញ​មុខ​កាង​បន​ល្បែង​ដ៏​ធំ​នេះ ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​៖ ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​មាន​លេង​អាប៉ោង បៀ​រ និង​ខ្លាំងជាងគេ គឺ​ល្បែង​ជល់​មាន់​។​ក្នង​១​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​មាន​ទាំង​ឧកញ៉ាៗ មន្ត្រីរាជការ​ធំៗ ,​ទាហាន ប៉ូលិស​ខ្មែរ​យើង ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ចូល​ទៅ​លេង​នៅក្នុង​បន​ល្បែង ចាក់​ភ្នាល់​ស៊ីសង ចាញ់ឈ្នះ​រាប់រយ រាប់ ពាន់​ដុល្លារ​អាមេរិក ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំពង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច នៅ​ទីនោះ​ឡើយ ។​

​ប្រភព​ពី​អ្នក ធ្លាប់​ទៅលេង ល្បែង​ជល់​មាន់នៅ​ទីនោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អោយដឹងថា តាម​ដែល​គាត់​ធ្លាប់​ចូល​ទៅ​លេង គឺ​ខាង​ម្ចាស់​សៃវៀន​មាន់នៅ​អន្លង់ ជ្រៃ​ឈ្មោះ ស្រ៊ុន ដែល​គេ​ស្គាល់ និង​ដឹងថា​ជា​សាច់ញាតិ​របស់​លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ គន់ សុភា និង​ឈ្មោះ​ណា​ង ជា​មេការ​បាន​ប្រាប់ថា សូម​កុំ​ព្រួយបារម្ភ​ពី​ការចុះ​ចាប់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​អី ព្រោះ​ទីតាំង​គាត់​បាន​ចំណាយ​លុយ​រត់​ការបង់​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​អស់ហើយ ១​ខែៗ​អស់​រាប់ ម៉ឺន ដុល្លារ ដូច្នេះ​សុំ​កុំ​ព្រួយបារម្ភ​នោះ ។​

​ជុំវិញ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​ករណី ទីតាំង​ល្បែង​សុីសង​ខុស​ច្បាប់​ខាងលើ​នេះ លោក ប្រាក់ ប៊ុន​ណុន ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ (​លោក បែន រ័ត្ន ស្នងការ ជាប់​បេសកកម្ម​ក្រៅប្រទេស​) បាន​បំភ្លឺ​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖ ខាង​សមត្ថកិច្ច​របស់​លោក​មិន​មាន​សិទ្ធិ​អា​ទិ ភាព​ទៅលើ​កាស៊ីណូ​ហ្នុង​ទេ គឺមាន​តែ​ខាង​នាយកដ្ឋាន​គ្រប់គ្រង​បន​ល្បែង និង​ថ្នាក់​ខេត្ត​ជា​អ្នកសម្រេច ឯ​ខាង​កម្លាំង សមត្ថកិច្ច​ចាំតែ​ទទួលបញ្ជា និង អនុវត្ត​ប៉ុណ្ណោះ​? ។

សហភាតរៈយើងខ្ញុំ​បាន​បញ្ជូន​ព័ត៌មាន​ស្តី​អំពី​ទីតាំង​បន​ល្បែង​នេះ និង​ស្នើសុំ​ការបំភ្លឺ​បញ្ជាក់​លំអិត អំពី​ច្បាប់​អាជីវកម្ម កាស៊ីណូ និង ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​ចំពោះ​គោ​លន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព តាមរយៈ whatsApp ទៅ​លោក គន់ សុភា អភិបាលរង​ខេត្ត ត្បូងឃ្មុំ​ដែរ ប៉ុន្តែ​ពុំ​មាន​ការឆ្លើយតប​ពន្យល់​ឡើយ ។

​ដូច្នេះ​បើ​ផ្អែក​តាម​សេច ក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង សន្តិសុខ​ក្នុង​ការរស់នៅ​ក្នុង​មូលដ្ឋាន​ព្រោះ​ថា កាលណា​មាន​បន​ល្បែង គឺ ចោរកម្ម កើតឡើង​នៅ​គ្រប់​ទីកន្លែង ពួកគាត់ សូម​សំណួ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មេត្តា​ជួយ​ចាត់​វិធានការ​បំបិទ​ទីតាំង​ល្បែង​សុីសង​របស់​លោក​ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​ចោល​ទៅ ។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៧ មករា ២០១៩ ការិយាល័យ​និពន្ធ​យើង ទទួល បាន​ការរាយការណ៍ តាម​ទូរស័ព្ទ​ពី​មន្ត្រីរាជការ​តូចតាច​ម្នាក់​នៅ​សាលាខេត្ត ត្បូងឃ្មុំ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ទាំង ចៅហ្វាយខេត្ត ចៅហ្វាយខេត្ត​រង មេ​ប៉េអឺម មេប៉ូលីស​ខេត្ត ត្បូងឃ្មុំ និង​ម្ចាស់​ទីតាំង​បន​ល្បែងស៊ីសង​ដែល​មានឈ្មោះ ស្រ៊ុន និង​មេការ​ឈ្មោះ​ណា​ង គឺ​ពួកគេ​មិន​ភ្ញាក់ផ្អើល ឬ ព្រួយ បារម្ភ​អ្វី​ទេ ។​

​ប្រភព​បន្តទៀតថា មន្ត្រី​ថ្នាក់​ឡូ​ស​ក្នុង​ខេត្ត​ជា ច្រើនា​ក់​និយាយ​បែប​ចំអក​អោយ​ក្រុមអ្នកកាសែត និង​គេហ ទំព័រ​នានា​ដែល​ផ្សព្វផ្សាយ​អំពី​ល្បែង​ជល់​មាន់​នៅក្នុង​ទឹកដី ខេត្ត​ត្បូងឃ្មុំ គឺ​ពួក​អ្នកកាសែត​ទាំងនោះ​អត់​ស្គាល់ និង​យល់ដឹង​ស៊ី​ជំរៅ​ថា ទឺកដី​ត្បូងឃ្មុំ អ្នកដឹកនាំ​ភាគច្រើន​ពោរពេញ ទៅ​ដោយ​សែស្រឡាយ សាច់ញាតិ សម្តេច និង សាច់ញាតិ​មន្ត្រី ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ចឹង​ហើយ​ទីតាំងបន​ល្បែងស៊ីសង ជល់​មាន់​នោះ​ទៀតសោត​ក៏​ស្ថិត​ក្នុង​ដី​របស់​កុង្សីយ៍​ក្រសួង​សង្គមកិច្ច ជាប់​ខ្សែស្រឡាយ​សម្តេច​ពញា​ចក្រី​ថែម​ទៀត ដូច្នេះ​ត្រឹម​ថ្នាក់​ចៅហ្វាយខេត្ត ម៉េច​ហ៊ាន​បង្ក្រាប​ចេះ​តែ​លំៗ យករួចខ្លួន​ម៉ា​គ្រាៗ​ទៅ​កុំ​ខ្វល់​រឿង​កាសែត​ផ្សាយ​ច្រើនពេក​។​

​ចឹង​មែន​នោះ​បើ​ពុំ​មាន​បទបញ្ជា​ពី លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​សម្តេច​ក្រឡាហោម ស ខេង ដាក់ចេញ​វិធានការ​ក្តៅ​ដើម្បី​ចាត់ការ​ទៅ​លើ​បន​ល្បែងស៊ីសង ជល់​មាន់​ដ៏​កក្រើក​នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទេ គឺ​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​សៃវៀនមាន់ជ​ល់​លោក ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង​នេះ​ទរ Sic! ។​

​ពិតជា​មិន​ធម្មតា​មែន លោក​ស្រ៊ុន បើក​សង្វៀនមាន់​ជល់បាន​ខ្លាំង​ជាង​សៃវៀនមាន់​របស់លោក ហ៊ុន ជា ក្មួយ​សម្តេច​តេជោ​នៅ​អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្ត​កណ្តាល​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​កណ្តាល ចេញ មុខ​បង្ក្រាប​ឈូស​បំផ្លាញចោល​ទីតាំង​តុលាការ កាត់ទោស​មាន់​ជល់ ដោយ​កាត់​ក្បាល ហើយ​សម្តេច​តេជោ​បញ្ជា​អោយ​តាម​ចាប់​បងថ្លៃ លោក ហ៊ុន ជា ដាក់គុក​ទៀត ។ ចាំ​មើល​ថា តើ​លោក​នាយ​ឧត្តម សេនិយ៍ នេ​ត សាវឿន និង​សម្តេច​ក្រឡាហោម ស ខេង លោក​ទាំង​ពីរ​សម្ងំស្ងៀម ឬ រង់ចាំ​បញ្ជា​ពី​សម្តេច​តេជោ ហ៊ុន សែន ដាក់​ចេញ​ទើប​ចាត់ការ​? ។ ការិយាល័យ​និពន្ធ​យើង មិន​អាច​អាច​សុំ​ការបំភ្លឺ​ពី​លោក​ស្រ៊ុន និង លោក ណា​ង​បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មានជាតិ