សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រោះថ្នាក់​ចរ​រាចរណ៍​រវាង​រថយន្ត​បា​ឡែន​មន្ត្រី​PM​រង​ក្រុង​បាន​លុង​និង​ម៉ូតូឌ្រី​មសង់​អ្នកកាសែត​បណ្តា​ល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងូរ​

គ្រោះថ្នាក់​ចរ​រាចរណ៍​រវាង​រថយន្ត​បា​ឡែន​មន្ត្រី​PM​រង​ក្រុង​បាន​លុង​និង​ម៉ូតូឌ្រី​មសង់​អ្នកកាសែត​បណ្តា​ល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងូរ​

ខេត្ត​រតនគិរី ៖ គ្រោះថ្នាក់​ចរ​រាចរណ៍​រវាង​មន្ត្រី PM ម្នាក់​បើករថយន្ត​បុក​អ្នកកាសែត​បណ្តាលអោយ​ផ្លោង​ជាច្រើន​ត្រឡប់​ទៅ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ចិញ្ចើម​ផ្លូវ​រងរបួស​ធ្ងន់ធ្ង​រ​ចំណែក​ម៉ូតូ រង​ការ​ខូច​ខ្ទេច​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់់​ចរាចរ​ដ៍​រន្ធត់​នេះ​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​16​ខែ​មករា​ឆ្នាំ​2019​វេលា​ម៉ោង 6.15​នាទី​តាម​កំណាត់​ផ្លូវជាតិ​លេខ​78​នៅត្រង់​ចំណុច​ទល់មុខ​ប៉ុស្ថិ៍​នគរបាល​សង្កាត់​កាចាញ​ស្ថិតក្នុង​ភូមិ​បួន សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​: មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​. បាឡែ​ន​ព័ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F 4498 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ផន រដ្ធា​ហៅ​ក្រៅ (​សេរី )​អាយុ 38​ឆ្នាំ ជនជាតិខ្មែរ ជា​មន្ត្រី​PM រង​ក្រុង​បាន​លុង និង​មាន​ទីលំនៅ ភូមិ ទេ​សដ៍ អន្លុង សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​។

​ប្រភព​បន្តថា រថយន្ត​នេះ​ឃើញ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​បាន​លុង​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណះមក​ដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​មួយ​គ្រឿង​នេះ​ទៅ​បុក​ម៉ូតូ​អ្នកកាសែត​កំពុង​ធ្វើ​ចរាច​រណ៍​បញ្ជ្រាស់​ទិស​ពី​លិច​ទៅ​កើត​ចំ​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាលអោយ​ជនរងគ្រោះ​ផ្លោង​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ទៅ​ចិញ្ចើមផ្លូវ រងរបួស​បាក់កំ​ភ្លៅ​ទាំងពីរ ជាពិសេស​ប្រអប់ជើង​ខាងឆ្វេង​បាន​ដាច់ចេញ​ពី​ជើង​ធ្លាក់​ទៅ​ម្តុំ​ក្នុងព្រៃ រីឯ ម៉ូតូ​បែក​ម៉ា​សុិន ខូច​ខ្ទេចខ្ទី​ទាំងស្រុង​។

​ប្រភព​ដដែល​បាន​បន្តថា​: ភាគី​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុច សា​វ័ន្ត ភេទ​ប្រុស អាយុ​21​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​1 តា​ស៊ុយ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី មានមុខ​របរ ភ្នាក់ងារ​អ្នក​សារព័តិ៍មាន បំរើ​អោយ​អង្គភាព KH TV អន​ឡាញ​ប្រចាំ​ខេត្ត​រតនគិរី​។​និង​ជា​កូនប្រុស​បង្កើត​តែមួយគត់​របស់​លោក អ៊ុច សាវុទ្ធ អ្នកកាសែត​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​រតនគិរី​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន លោក សួន សាវុធ នាយ​ប៉ុស្ថិ៍នគរបាល សង្កាត់​កា​ចាញ បាន​បញ្ជា​កងកម្លាំង​ប៉ុស្ថិ៍​ជួយ​អន្តរាគមន៍​ទំនាក់ទំ​នងទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ផង​និង​នគរបាល​ចរាចរ​ផ្លូវគោក​អោយ​ចុះ​មក​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ជួយ​សង្គ្រោះបន្ទាន់ ផង​។ ជា​ពិសេស​ជួយ​សម្រួល​ចរាចរ​ព្រោះ​ចំណុច​កើត​ហេតុ​ជា​ទី​ងងិតស្លុង ប្រើប្រាស់​ភ្លើង​ពិល​ជា​សញ្ញា​ចរាចរណ៍​ការពា​រ​ទោច​ក្រ​យាន្ត​យន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​ឆ្លងកាត់​ឥតឈប់ឈរ​នោះ​។​

​នៅ​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​នេះ​ផង​ដែរ​ជនរងគ្រោះ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​និង​ក្រុមគ្រួសារ​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​។​

​ចំណែក​រថយន្ត​បង្ក និង ម៉ូតូ ជនរងគ្រោះ សមត្ថកិច្ច​បាន​នាំមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ លោក មឿង សារិទ្ធ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​អោយ​អ្នក​សារព័តិ៍​មានតាម​ទូរស័ព្ទដោយ​ប្រយោល​នា​ល្ងាច​ថ្ងៃ​ទី​17​ខែ​ឆ្នាំ​ដដែល​នេះ​ថា​:​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ លោក​ពុំ​ទាន់​សន្និដ្ធាន​ថា​ខាង​ណា​ខុសឬត្រូវ​នោះ​ទេ​រងចាំ​កោះហៅ​ភាគី​ទាំងសង្ខាង​មក​ជួប​គ្នា​សិន​តែ​ការវាស់វែង​ពី​កម្លាំង​ជំនាញ​នៅ​ចំណុច​កើតហេតុ​គឺ​មាន​កំណត់ហេតុ​គ្រប់គ្រាន់​រួច​ហើយ​៕
ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ