សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកណា​ចេញ​អាជ្ញា​បណ្ណ័​ឲ្យ​ម្សៀ​ហូ​ជីវ៉ៃ​និងណាក់​ក្បាល​នាំចេញ​ឈើប្រណិ​តទៅ​ស្រុក​យួន​?​ចៅហ្វាយខេត្ត​ថង​សាវុន​?

អ្នកណា​ចេញ​អាជ្ញា​បណ្ណ័​ឲ្យ​ម្សៀ​ហូ​ជីវ៉ៃ​និងណាក់​ក្បាល​នាំចេញ​ឈើប្រណិ​តទៅ​ស្រុក​យួន​?​ចៅហ្វាយខេត្ត​ថង​សាវុន​?

តនៈគីរី ៖ ម្សៀ​ហូ​ជី​វ៉ៃ​និង​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​មន្ត្រី​អាវុធ​ខេត្តរតនៈគិរី​ត្រូវបាន​គេ​រាយការណ៍​ថា​ជា​ឈ្មួញ​ដ៏​សកម្ម​ក្នុង​ការដឹកជញ្ជូន​ឈើប្រណិត​ចេញ​ទៅ​ស្រុក​យួន​។​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​តើ​ម្សៀ​ឈ្មួញ​ឈើ​ទាំង​ពី​ក្បាល​នេះ​វា​បាន​ច្បា់​ពី​ណា​បាន​ជា​នៅតែ​មាន​ឈើប្រណិត​ដឹក​ចេញ​ទាំង​ឡាន​ក្នុងពេល​ដែល​រដ្ឋាភិបាល​ប្រកាស​បិ​ទចឹង​?​។

​ដោយសារ​ម្សៀ​ហូ​ជី​វ៉ៃ​និង​ម្សៀ​ណា​ក់​ជា​មន្ត្រី​ប៉េអឹម​ហើយ​មានលទ្ធភាព​រកស៊ី​ដឹកឈើ​យ៉ាងសកម្ម​ក្នុង​អាណាចក្រ​ខេត្ត​រតនៈគីរី​ចេញទៅ​ស្រុក​យួន​ក្នុងពេល​ដែលរ​រដ្ឋ​ខំ​ប្រកាស​បិទ​ធ្វើឲ្យ​គេ​ជឿ​ថា​គឺ​លោក​ថង​សាវុន​ចៅហ្វាយខេត្ត​រត្ត​ន​:​គី​រី​និង​លោក​ឧត្តមសេនីយ៍គឹម​រស្មី​មេបញ្ជារការ​ប៉េអឹម​ខេត្តរតនៈគិរី​ហ្ម៉ង​ដែល​ជា​អ្នកបើកដៃ​អោយ​ឈ្មួញ​កាប់​និង​ដឹកឈើរ​និង​ទាំង​ឡាន​យក្ស​ទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យចឹង​នោះ​! ។​

​ឈ្មួញ​ឈើ ហាប់ ណាក់ ហៅ​ណាក់​ក្បាល​ធំ ហូ​វ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ និង​ប្រពន្ធ​ឈ្មោះ ស្រី វិជ្ជ​រ៉ា​ត្រូវបាន​គេ​រាយកាណ៍​ថា​បាន​និង កំពុង​ឃុបឃិត​ប្រមូល​ទិញ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ តាម​រថយន្ត​តូច​ធំ ជាច្រើន​គ្រឿង​ទៅ​ស្រុក​យួន យ៉ាង​រលូន មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រា​បឡើយ បើទោះជា​មាន កុងត្រូលជជុះ​រាប់រយ​កន្លែង​នៅលើ​កំណាត់​ផ្លូវជាតិ លេខ ៧៨​អា​ពី​ស្រុក​អូរ​ជុំ​ចូល​ក្រុង​បាន​លុង និង ពី​ស្រែ​ពក ស្រុក​កូន​មុំ ឆ្លងកាត់​ក្រុង​បាន​លុង ស្រុក​បរ​កែវ​និង​ស្រុក​អូរយ៉ាដាវ រហូត ដល់​ច្រកទ្វារ អន្ដរជាតិ អូយ៉ាដាវ ក៏ដោយ​។​

​មូលហេតុ​គឺ​រថយន្ត​ដឹកឈើ ប្រភទ​រថយន្ដ​កាំ​ម៉ា​រីបា​ឡែន​១​គ្រឿង​ត្រូវបាន​គេ​រាយ​គា​រណ៍ថា​៖​បង់អស់ ( ៤,០០០,០០០៛ ) បួន​លាន​រៀល​។ រីឯ​រថយន្ដ​សាំ​យ៉ុង​បងអស់ ( ៩,៥០០,០០០៛)​ប្រាំបួន​លាន​ហា​ស៊ិប​ម៉ឺន​រៀល​។​ចឹង មន្ត្រី​ទាំងនោះ​កំពុង​កាក់​បក សប្បាយ​ចែក​លុយ​គ្នា ។​

​ប្រភព​បានឲ្យដឹងថា​៖​ឈ្មោះ ណាប់ ណាក់ ក្បាល​ធំ (​តំណាង​ឲ្យ​ឈ្មួញ​ហូ​វជី​វ៉ៃ​)​ប្រមូល​ទិញ​ឈើ ពី​ចំណុច​ស្រែគ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ដឹក​ឆ្លង​កាត​ស្រុក​កូន​មុំ និង​ដឹក​ចេញ​ពី​ក្រុមហ៊ុន​ហង់​អញ ស្ពាន​ស្រែ​ពក​ស្រុក​កូន​មុំ ដឺ​ក​ទៅ​ប្រទេស​វៀតណាម​។ ណាក់​ក្បាល​ធំ ដាក់​កម្លាំង​កម្មករ ប្រហែល​៣០​នាក់ ដឹកនាំ​ដោយ​ឈ្មោះ​អេង ឡើង​កាប់​ឈើ​និង​ឈ្មោះ​នឿន ប្រមូល​ទិញ​ឈើ ដឹក​តាម​រថយន្ត​ធំ​ដឹកជញ្ជូន​ពី​ស្រុក​វ៉ឺ​ន​សៃ ។​

​ចំណែក​នៅ​ស្រុក​តា​វេង ឈ្មោះ​ណាយ កាប់​ឈើ​យក​មក​ទម្លាក់​តាម​មាត់​ទន្លេ​មាន​២​ចំណុច និង​មាន​ម៉ា​សិន​ស្ទូច​ដាក់ រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ធំ ផងដែរ ដោយ​ហូ​វ ជី​វ៉ៃ ឲ្យ មេកា​ឈ្មោះ​ម៉ៃ អ្នកមើលការខុសត្រូវ​។​

​សូមបញ្ជាក់​ថា​៖​ឈ្មួញ​ហូ​វជី​វ៉ៃ​ធ្លាប់​បាន​ប្រើ​រូបភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង ដោយ​បិត​អក្សរ​A​មុខក្រោយ​ងាយស្រួល​សមត្តកិច្ច​ចំណាំ​។ អា​ឡូ​វ​ឈ្មួញ​ឈើ​រូបនេះ​បាន​កែប្រែ​ដឹកឈើ​តាម​រថយន្ត​ធំ ដោយសារ​វា​មាន​បង្អែក​រឹងមាំ​?​។​

Filed in: ព័ត៌មានជាតិ