សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​រ៉ុង​ឈុន​នាំគ្នា​ទៅប្តឹង​រដ្ឋមន្ត្រីក្រសួង​អប់រំ​នៅ​តុលាការ​រឿង​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ័​គ្រូ​

​លោក​រ៉ុង​ឈុន​នាំគ្នា​ទៅប្តឹង​រដ្ឋមន្ត្រីក្រសួង​អប់រំ​នៅ​តុលាការ​រឿង​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ័​គ្រូ​

ភ្នំពេញ ៖ លោក​រ៉ុង ឈុន និង ជា​អតីត​គ្រូបង្រៀន​ចំនួន ១០​នាក់ នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩​នេះ បាននាំគ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្ដឹង​លោក​ហង់ ជួន ណារ៉ុន ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។

​លោក​រ៉ុង ឈុន​ដែល​ធ្លាប់​ចូល​ធ្វើ​ជា​សមាជិក​គជប​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ក្នុង​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា នៅ​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៩​នេះ ខ្ញុំ និង​លោកគ្រូ អ្នកគ្រូ ដែល​ត្រូវបាន​ក្រសួង​អប់រំ លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ មក​ដាក់​ពាក្យបណ្ដឹង នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ អតីត​គ្រូបង្រៀន​ដែល​ក្រសួង​អប់រំ កាប់​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នោះ​រួមមាន ៖ ជុំ ចាន់ , លី ឌី , ខែម ស៊ីថា​, យិន ឈូក​រ័ត្ន​, រ៉ុង ឈុន​, វង ទុ​ន្នី​, បុត ម​ល្លា​, ពៀត ម៉ាប់​, ហុង សុជា​, ច័ន្ទ សុភា និង គង់ ស៊ី​វង្ស​។​

​ក្នុង​ពេល​ដាក់​ពាក្យបណ្តឹង​នោះ លោក​រ៉ុង ឈុន ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង បើសិនជា​មិន​មាន​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​។ លោក​រ៉ុង ឈុន​អះអាង ថា “​ខ្ញុំ​មាន​មន្ត្រី មាន​កម្មករ មាន​គ្រូបង្រៀន​ច្រើន ក៏​គាត់​សម្តែង​ការ​មិន​សប្បាយចិត្ត​ដែរ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​បាត់បង់ តាមរយៈ “​អា​” មន្ត្រីក្រោមឱវាទ​ធ្វើការ​មិន​គោរព​ទៅតាម​នីតិវិធី​ហ្នឹង “​។​

Filed in: ព័ត៌មានជាតិ