សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​សម័យ​សាធារណរដ្ឋ​ម​ប្រជាមានិត​កម្ពុជា​ស្លាប់​ត្រឹម​ផ្កាយ​បី​!

​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​សម័យ​សាធារណរដ្ឋ​ម​ប្រជាមានិត​កម្ពុជា​ស្លាប់​ត្រឹម​ផ្កាយ​បី​!

ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក កុយ ប៊ុន​ថា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពា​ជាតិ សម័យ​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា បានទទួល មរណភាព​ហើយ​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​៦៧​ឆ្នាំ​កាល​ពី​វេលា​ម៉ោង​១១៖៣៥​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ នា​មន្ទីរពេទ្យ​កាល់ម៉ែត​។

​សព​របស់​ឧត្តមសេនីយ៍ឯក កុយ ប៊ុន​ថា ត្រូវបាន​តម្កល់​នៅ​វត្ត​ចំ​ប៉ា ស្ថិតនៅក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​។​នេះ​បើ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការពារជាតិ​។​

​បើ​តាម​ប្រភព​ដែល​ធ្លាប់​ស្គាល់​បានឲ្យដឹងថា​៖​លោក​ឧត្តមសេនីយ៍ឯ​កកុយ​ប៊ុនថា​ហៅ​កុយ​បៀន​ដែល​ក្រោយ​ឆ្នាំ​១៩៧៩​ជា​មេបញ្ជាការ​យោធា​ខេត្ត​បាត់ដំបង​បាន​ឡើង​ជា​រដ្ឋ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​នា​ដើម​ទសវត្ស​ឆ្នាំ​៨០​ប្លាយ​បន្ទាប់ពី​លោក​ចាន់​ស៊ី​បាន​ឡើង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក​ប៉ែន​សុវណ្ណ​ដែល​ត្រូវបាន​ចាប់ខ្លួន​។​ធ្វើ​រដ្ឋមន្ត្រី​ការពារជាតិ​វេចបាយ​ស៊ី​តាម​ឡាន​ពេល​ចុះ​មូលដ្ឋាន​បាន​ប៉ុន្មាន​ឆ្នាំ​លោក​កុយ​ប៊ុន​ថា​ដែល​ប្រភព​ថ្នាក់ដឹកនាំ​កំពូល​ថា​ធ្វើ​មេ​ទព័​មិន​ព្រម​ចរចារ​ដឹង​តែ​ប្រកាន់​ជំហរ​វ៉ៃ​ត្រូវបាន​ដកចេញ ឲ្យទៅ​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​វិញ​។​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ត្រូវ​បាន​សម្តេច​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក​ចាន់​ស៊ី​ដកយក​ពី​រដ្ឋមន្ត្រី​ក្រសួង​សារ​ធា​រណៈការ​និង​គមនាគមន៍​ឲ្យមក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួ​ង​ការពារជាតិ​ជំនួស​លោក​កុយ​ប៊ុន​ថា​ដើម្បី​បើក​យុទ្ធនាការ​វ៉ៃ​ផង​ចរចារ​ផង​ជា​មួយ​ពួក​រដ្ឋាភិបាល​ត្រីភាគី​ដឹកនាំ​ដោយ​អតីត​ព្រះមហាក្សត្រព្រ​បរមរ​តនៈ​កោដិ​នរោត្តម​សីហ​នុ​រហូតមក​ដល់​បច្ចុប្បន្ន​អាចថា​លោក​មាន​ប្លង់​រឹងទៅហើយ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ឈ្នះឆ្នោត​។​

​សម្រាប់​លោក​កុយ​ប៊ុន​ថា​ក្រោយពី​មាន​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​លោក​ក៏​បាត់​ឈ្មោះ​បោះ​សម្លេង​ឈឹង​រហូត​ពេល​ស្លាប់​តែ​ម្តង​ដោយ​មាន​សក្តិ​ត្រឹម​ផ្កាយ​បី​ប៉ុន​ណោះ​ក្នុង​ពេល​អ្នក​ខ្លះ​កូនចៅ​លោក​ឡើង​ផ្កាយ​៤​អស់​ទៅហើយ​។ សា​រពត៍​មាន​មាតុភូមិ​សូម​ចូលរួម​មរណ​:​ទុក្ខ​ជាមួយ​គ្រួសារ​សព​ផង​៕

Filed in: ព័ត៌មានជាតិ