សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​លោក ម៉ៅ ធនិន ចៅហ្វាយខេត្ត​ពោធិ៍សាត់ មាន​ឡាន​ដឹកឈើ​៥​គ្រឿង​ប្រភេទ​វ៉េ​អង់​បំរើ​ឲ្យ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា​តាំង​អ៊ាង​?!

​តើ​លោក ម៉ៅ ធនិន ចៅហ្វាយខេត្ត​ពោធិ៍សាត់ មាន​ឡាន​ដឹកឈើ​៥​គ្រឿង​ប្រភេទ​វ៉េ​អង់​បំរើ​ឲ្យ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា​តាំង​អ៊ាង​?!

ខេត្ត​ពោធិ៍សាត់​ ៖ ​ប្រភព​ពី​សមត្ថកិច្ច​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា​៖​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ទ្រាធ​ឈានចូល​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ មាន​សមត្ថកិច្ច​មួយចំនួន​តូច​នៅលើ​ដង​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កណ្ដាល នាំគ្នា​ខ្វែង​ដែ ខ្វែ​ង​ជើង​រត់ការ​មើល​ផ្លូវ​ឲ្យ ក្បួន​រថយន្ត​វ៉េ​អង់​ដឹង​ឈើ​របស់ លោក រ​ត្ឋ សម្បត្តិ ដែល​គេ​រាយការណ៍​ថា​ជា​បងប្អូន​ជីដូនមួយ របស់លោក ម៉ៅ ធនិន ចៅហ្វាយខេត្ត​ពោធិ៍សាត់​។

​ក្រៅពី​ពត៍​មាន​នេះ​វា​ក៏​មាន​ពត៍​មាន​មួយ​និយាយថា​លោក​ចៅហ្វាយ​ខេត្តពោធិ៍សាត់​មាន​រថយន្ត​ដឹកឈើ​ធុន​វ៉េ​អង់​ចំនួន​៥​គ្រឿង​។​ក្នុងនោះ​មាន​ពាក់​ស្លាក​លេខ​, 0887, 4780, 1154, និង​ពីរ​គ្រឿង​ទៀត​មិន​ទាន់​ស្គាល់​ស្លាក​លេខ​នៅ​ឡើយ​។​ឡាន​ធុន​យក្ស​ទាំងនេះ​បាន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង យកទៅលក់​នៅ​ប្រទេស​វៀតណាម ជា​រាងរាល់ថ្ងៃ​គឺ​វិលជុំ​តែម្ដង​! ។​

​ប្រភព​ខ្សឹប​ថា​ក្នុង​ចំណោម​រថយន្ត​វ៉េ​អង់​៥​គ្រឿង​នោះ​មាន​ចំនួន​២​គ្រឿង ពណ៍​ក្រហម ពាក់​ស្លាក​លេខ 1145 និង​1154​ជា របស់លោក រ​ត្ឋ សម្បត្តិ​ដែល ជា​បងប្អូន​ជីដូនមួយ​របស់លោក ម៉ៅ ធនិន​នោះ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ស្រុក​វាលវែង ឡើង​មក​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ផ្លូវបំបែក​លោកតា​ឧកញ៉ា​ឃ្លាំងមឿង​ស្ថិតក្នុង​ភូមិ​ស្វាយ​អាត់ ឃុំ​ស្វាយ​អាត់ ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់ និង​បន្ត​ដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​នៅវេលា​ម៉ោង​១​រំលង​អា​ទ្រាធ​។​

​បើ​តាម​ប្រភព​រថយន្ត​យក្ស​ធុន​វ៉េ​អង់​ដឹកឈើ​ទាំង​៥ នេះ គឺមាន​អ្នក​ចេញ​មុខ​រត់ការ​ផ្លូវ ឈ្មោះ​លោក​តាំង អៀង ដេលមា​គោរម្យងារ​ឧក​ញ៉ា ផង ។​ទាក់ទង​ឈ្មោះ​តាំង​អៀង​នេះ​
​កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់​រហូត​នាំគ្នា​ប្រតិកម្ម​បិទផ្លូវ​ទៀតផង ដោយ ចោទប្រកាន់​ថា​មន្ត្រី​សមត្ថកិច្ច ពាក់ព័ន្ធ​មួយចំនួន​ជា​ពិសេស​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ឃុប​ឃឹត​ជាមួយ​លោក​ឧកញ៉ា តាំង អ៊ាង ជ្រក​ក្រោម​ស្លាក​ឈ្មោះ​ខ្មោច​ក្រុមហ៊ុន​MDS របស់​លោក​ឧកញ៉ា ទ្រី ភាព​ធ្វើ​ការកាប់បំផ្លាញ​ឈើ​នៅ​ក្នុង​ព្រៃ​អភិរក្ស​នៃ​ដែនដី​អាណាចក្រ​នៃ​ខេត្ត​ពោធិ៍សាត់ ។​

​មាន​ពត៍មាន​ថា​៖​លោក​ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​អស់​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ខែ បិទ​ត្រចៀក បិទ​ភ្នែក​មន្ត្រី មួយចំនួន ចាប់តាំងពី​ថ្នាក់​ខេត្ត ថ្នាក់​ក្រសួង​ពាក់ព័ន្ធ ទើប​ធ្វើឲ្យ​មេ​ឈ្មួញ​ឈ្មោះ តាំង អ៊ាង អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង តាមតែ​ទំនើងចិត្ត ដូចជា​ប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធ ដើរ​ចាប់​ឈើ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​ពួកគាត់​រកស៊ី​ដឹកជញ្ជូន​ឈើ​លក្ខណៈ​គ្រួសារ​តាម​ម៉ូតូ រទេះគោ​និង​ក្របី ណា​ដែល​មិន​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ថោក​។

​សេចក្ដីរាយការណ៍​បន្ត​ថា​សព្វ​ថ្ងៃ​ក្រុម​ឈ្មួញ កំពុង​បង្កើន​សកម្ម​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ដោយ​គ្មាន​ការទប់ស្កាត់ ។ សូមបញ្ជាក់​ថា​ដែន​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ស្ថិត​នៅក្នុង​ស្រុក​វាលវែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ភ្នំ​ក្រវ៉ា ។​

​តាម​ប្រជាពលរដ្ឋ​និយាយថា​គេ​ឃើញ​មាន​អ្នក​អារឈើ​រាប់សិប​នាក់ ខ្លះ​ប្រើប្រាស់​គ្រឿងចក្រ មាន​រថយន្ត​បង្កុង​និង រថយន្ត​ច្នៃ​ជាច្រើន​គ្រឿង​ចូល​កាប់់​និង​ដឹកជញ្ជូន ហើយ ឧកញ៉ា តាំង អ៊ាង បាន​ប្រើ​មេកា​របស់​ខ្លួន​ពីរ​នាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​អឹម​ឌី​អេះ​។​ប្រភព​អះអាង​ថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូវ ទី ដែល​ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ាង បាន​បង្កើត​ដេប៉ូ​ឈើ​យ៉ាង​ធំ​សម្បើម ឈរ​ចាំ​ទិញ​ឈើ​ខុស​ច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​

​រីឯ​មេការ​ធំ​ម្នាក់​ទៀត​ឈ្មោះ លីម ជា​កូនប្រុស​បង្កើត​របស់​លោក​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​ព្រៃឈើ និង​ជា​មនុស្ស​ជំនិត​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​យក​ទីតាំង​កែច្នៃ​ឈើ​ដ៏​ធំ ស្ថិតនៅ​ទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ស្ទួច​ដាក់​រថយន្ត វេ​អង ដឹក​ចេញ​ទៅ​កាន់​រាជធានី​ភ្នំពេញ ជាប្រចាំ ។​តើ​សកម្មភាព​ទាំងនេះ​មិនមែន​ជា​អំពើ​ពុករលួយ​ឬ​យ៉ាងណា​?​ដែល​មន្ត្រី​ជំនាញ​ជាពិសេស​អភិបាលខេត្ត​ទទួលបាន​កញ្ចប់​ថវិកា​រ​ពី​ការកាប់​ឈើ​ដឹក​លក់​ធ្វើ​អា​ជីក​ម្ម​ជា​រៀងរាលថ្ងៃ​។

​ប្រភព​ផ្ទៃក្នុង​បានអោយដឹង​ថា​លោក តាំង អៀង បាន​បញ្ជា​អោយ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS​នោះ លោក​ឧកញ៉ា តាំង អ៊ាង បាន​ចំណាយ​លុយ​ម្លៃ​៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយ​មាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី វ័​ន្ត ហៅ ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹកជញ្ជូន ។​

​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្តុក​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ត្មាត​ពង និង​មួយចំនួនទៀត​ដឹកយក​ទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយ​កន្លែង​ទៀត នៅ​ខាងក្រោយ​ទីតាំង​រោងចក្រ​កាត់ដេរ ៦​ជាន់ ផ្លូវវេង​ស្រេង មុន​នាំចេញ​យកទៅលក់​នៅ​ក្រៅប្រទេស​នោះ​។​

​ពាក់ព័ន្ធ​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ នេះ អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បាន​នៅឡើយ​ទេ ពី​សំណាក់ មន្ត្រី​ពាក់ព័ន្ធ​ពិសេស លោក​ឧក ញ៉ា តាំង អ៊ាង និង​លោក ម៉ៅ ធនិន អភិបាលខេត្ត ។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពន្យល់​អំពី​សេចក្តីរាយការណ៍​នេះ​ជាមិនខាន​៕

Filed in: ព័ត៌មានសំខាន់