សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បុរស​ជា​កម្មករ​ម្នាក់ ដែល​កំពុង​ធ្វើ​ការងា​សំណង់​នៅ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ក្រចេះ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅនឹងកន្លែង​

​បុរស​ជា​កម្មករ​ម្នាក់ ដែល​កំពុង​ធ្វើ​ការងា​សំណង់​នៅ​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ក្រចេះ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅនឹងកន្លែង​

ខេត្ត​ក្រចេះ​៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១:៣០​នាទី ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ការដ្ឋាន​សំណង់ ក្នុង​បរិវេណ​មន្ទីរ​ប្រៃ​ស​ណី​ខេត្ត ដែល​ស្ថិត​ក្នុង​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។​

​សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ពត៌មាន​ថា​មាន​ករណី​មនុស្ស​ដេក​ស្លាប់ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​លើ​សាកសព និង​ប្រមូល​ពត៌មាន​ជុំវិញ​រឿងហេតុ​ដឹងថា​៖ សព​បុរស​ខាងលើ​ឈ្មោះ ឡុង ម៉ុន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ បាន​ដេកស្លាប់ មូលហេតុ​ដោយសារ ខ្យល់គរ នៅ​ចន្លោះ​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៩​។​

​តាម​សម្តី​កម្មករ​ធ្វើការ​ជាមួយគ្នា បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៥ ពួកគេ​បាន​នាំគ្នា​ផឹកស្រា​តាំងពី​ម៉ោង ៦​ល្ងាច រហូតមកដល់​ម៉ោង ៣​ទៀប​ភ្លឺ ថ្ងៃទី​១៦ ទេីប​ចូលសម្រាក​។​

​សមត្ថកិច្ច បានបញ្ជាក់​ថា លទ្ធផល​នៃ​ការពិនិត្យ សាកសព គឺ​ពុំមាន​បន្សល់ទុក​នៅរ​បួស​ស្នាម​អ្វី​គួរអោយកត់សំគាល់​ឡើយ​។ ក្រោយពី​ធ្វើការ​ពិនិត្យ​ស​ពរួច សមត្ថកិច្ច​យើង​បាន​ប្រគល់​សព​អោយទៅ​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
​ដោយ កិះ​ខន​

 

Filed in: សន្តិសុខសង្គម