សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស៊ីន​ឧត្តម​ផល្លារ​ឡង់សេ​មេម៉ាយ​ម៉ៅ​ស៊ី​ណាត​ពេល​កាសែត​ថា​ខ្ទេច​មុខ​ព្រោះ​កែ​សម្ផស្ស​ន​ឌឺ​ម៉ូ​ក្លែ​

​ស៊ីន​ឧត្តម​ផល្លារ​ឡង់សេ​មេម៉ាយ​ម៉ៅ​ស៊ី​ណាត​ពេល​កាសែត​ថា​ខ្ទេច​មុខ​ព្រោះ​កែ​សម្ផស្ស​ន​ឌឺ​ម៉ូ​ក្លែ​

ភ្នំពេញ ៖ នេះ​ជា​មុខមាត់​បច្ចុប្បន្ន​របស់ អ្នកនាង ម៉ៅ ស៊ី​ណាត​១​។​នេះ​បើ​តាម​ហ្វេ​ប៊ុក​អ្នកនាង​ម៉ៅ​ស៊ីណាត​។ នាង​បាន​និយាយថា នាង​មិន​បាន​ខ្វល់​អំពី​សារព័ត៌មាន​មួយចំនួន​ដែល​ចុះ​ផ្សាយ​ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​នាង ហើយ​ការអធិប្បាយ​នៅក្នុង​ការចុះផ្សាយ​នោះ ហាក់ដូចជា​ចង់​ទម្លាក់​នាង ប៉ុន្តែ​ផ្ទុយទៅវិញ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ នាង​ត្រូវ​បាន​តាម​បណ្ដា​ផលិត​កម្មនាៗ ទាក់ទង​នាង​ដើម្បី​ថត​ភាពយន្ត​ក៏​ដូចជា MV ជាច្រើន ។

​នាង​ម៉ៅ​ស៊ី​ណាត​បញ្ជាក់ថា​៖​នាង​នឹង​ប្រឡូក​សិល្បៈ​អោយ​ពេញទំហឹង​មិន​ថា ថត​ភាពយន្ត​និង​ច្រៀង​ជាដើម ។​ពិតជា​មិន​ធម្មតា ឈាន​ចូល​មកដល់​ឆ្នាំ​ថ្មី​២០១៩​នេះ អ្នកនាង ម៉ៅ សុីណាត ពិតជា​យីអ៊ុន​ឡើង​មែន រឿង​មួយ​ទៀត ដោយ​ត្រូវ​បាន​លោក យ៉ែម សំ​អូន ដែល​ជា​ប្រធាន​ក្រុម នៃ​ក្រុម Dara Entertainment តន្ត្រី​សម័យ យ៉ែម សំ​អូន បាន​ជ្រើស​យក​អ្នកនាង ម៉ៅ សុីណាត ចូល​ក្នុង​ក្រុម​របស់​លោក ។​

​អ្នកនាង ម៉ៅ សុីណាត គឺ​ជា​តារា​ចម្រៀង​ដែល​មាន​ទេពកោសល្យ ហើយ​ជាពិសេស​នោះ តារា​ចម្រៀង​រូប​នេះ​មានសំនៀង​ដូចគ្នា​ជាមួយ​តារាចម្រៀង​ពី​សម័យ​ដើម គឺ​អ្នកស្រី ប៉ែន រ៉​ន ហើយ​នេះ​ក៏​ជា​ភាពជោគជ័យ​មួយ​របស់​អ្នកនាង ម៉ៅ សុីណាត ដែល​បាន​ចូលទៅ​ក្នុង​ក្រុម Dara Entertainment តន្ត្រី​សម័យ យ៉ែម សំ​អូន ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម Dara Entertainment តន្ត្រី​សម័យ យ៉ែម សំ​អូន គឺជា​ធី​ម ដែល​ទទួលបាន​ប្រជាប្រិយភាព តម្លៃ​ខ្ពស់​នឹង​ឈាន​មុខ​គេ​នៅក្នុង​ប្រទស​កម្ពុជា ហើយ​ជាពិសេស​លោក យ៉ែម សំ​អូន ត្រូវបាន​គេ​មើលឃើញថា លោក​គឺជា​កំពូល​តារា​ចិត្តធម៌ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់ សិល្បៈករ​សិល្បការិនី ជាពិសេស​គឺ​តារា​ជើងចាស់​តែម្តង លោក​តែងតែ​ធ្វើ​អោយ​តារា​ទាំងនោះ ក្លាយ​ជា​តារា​ដែល​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​ខ្មែរ ។​

​មាន​ការកត់សម្គាល់​គេហ​ទំ​ពរ័មួយ​បាន​ផ្សាយ​ថា​៖​តារាចម្រៀង​ស្រី​ក្រមិចក្រមើម អ្នកនាង ម៉ៅ ស៊ី​ណាត ខំ​ច្រៀង​សន្សំ​លុយ​២​ម៉ឺន​ដុល្លារ ទៅ​កែ​សម្ផស្ស​ឲ្យ​ស្អាត បែរ​ជា​មុខ​អាក្រក់​លើស​ដើម​។ តារា​ចម្រៀង​ដែល​ជិតស្និទ្ធ​ជាមួយ​អ្នកនាង​ម៉ៅ ស៊ី​ណាត ជាច្រើន​នាក់ បាន​សម្ដែង​ការ​អាណិតអាសូរ​ចំពោះ​អ្នកនាង​ស៊ី​ណាត ថា មិនគួរណា​ចង់​ស្អាត បែរ​ជា​ទៅ​អាក្រក់​លើស​ដើម​នោះទេ ហើយ​ពួកគេ​និយាយថា បើ​អ្នកនាង​ស៊ី​ណាត ទុក​មុខ​ធម្មជាតិ​វិញ គួរ​ឲ្យ​ស្រលាញ់​ណាស់ តែ​ពេល​កែ​ហើយ អ្នកខ្លះ​មិន​ចង់​ចូល​ជិត​ទេ ព្រោះ​មាន​គេ​បង្អាប់​ថា ដូច​បិសាច ជាដើម បានជា​ពេលខ្លះ​ធ្វើឲ្យ​អ្នកនាង​ស៊ីណាត ដេក​មិន​លក់​ឡើយ​រឿង​អស់ទាំង​លុយ បាត់​ទាំង​សម្រស់​ជា​ស្អាត​នោះ​។

​តាម​ព័ត៌មាន​ពី​តារា​ជិតស្និទ្ធ​អ្នកនាង​ម៉ៅ ស៊ី​ណាត បាន​បង្ហើប​ឲ្យដឹងថា តា​រាយេៗ​រូបនេះ​បាន​ទៅ​កែ​មុខ​នៅ​ហាង​កែម្ផ​ស្ស​ឌែ​ម៉ូ​គ្លីនិក ដោយ​ចំណាយ​អស់​២​ម៉ឺន​ដុល្លារ ហើយ​អ្នក​វះកាត់​មុខ​ឲ្យ​អ្នកនាង​ស៊ី​ណាត ថា ពេល​កែ​ហើយ អ្នកនាង​នឹង​ក្មេង​ដូច​ក្រមុំ អាយុ​១៨​ឆ្នាំ​អីចឹង តែ​ដឹង​អី​! ពេល​ដាក់​សម្រស់​សិប្បនិម្មិត​នោះ​ហើយ អ្នកនាង​ស៊ី​ណាត ពេល​ឆ្លុះកញ្ចក់​មើល​មុខ​ខ្លួន​ឯង ឡើង​ខ្លាច ព្រោះ​ឡើង​ជ្រីវជ្រួញ​គួរឲ្យខ្លាច​ទៅវិញ​។​ម៉ៅ ស៊ី​ណាត បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​ប្ដី​ជា​មេធាវី​ល្បី​ឈ្មោះ​ម្នាក់ ដោយ​មក​ភ្ជាប់​ស្នេហ៍​ប្រុស​ក្មេង​រូប​សង្ហា ហើយក៍​ចែកផ្លូវ​គ្នា​ទៀត ទើប​អ្នក​ខ្លះ​បាន​ហៅ​អ្នកនាង​ស៊ី​ណាត ថា​ជា​តារា​អភ័ព្វ​ស្នេហ៍​?!​។​

Filed in: សិល្បៈ កំសាន្ត